
ចេញជាបរិសុទ្ធ
«សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់។» (យ៉ូហាន ១៧:១៧)
ប្រភេទអត្ថបទ

«សូមញែកគេចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិតរបស់ទ្រង់ ឯសេចក្ដីពិត គឺជាព្រះបន្ទូលរបស់ទ្រង់។» (យ៉ូហាន ១៧:១៧)

«ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។

«គឺជាសេចក្ដីសុចរិតរបស់ព្រះ ដែលបាន ដោយសារសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ។» (រ៉ូម ៣:២២)

«ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។» (រ៉ូម ៦:២៣)

«ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាថ្មដាដ៏នៅអស់កល្បជានិច្ច។» (អេសាយ ២៦:៤ )

«ចូរផ្ញើជីវិតលើព្រះអម្ចាស់នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខានដ្បិតព្រះអង្គមិនដែលទុកអោយមនុស្សសុចរិតត្រូវបរាជ័យរហូតនោះទេ។» (ទំនុកតម្កើង ៥៥: ២២ គខប)

«ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយហើយខ្ញុំនឹងរៀបរាប់អំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់។» (ទំនុកដំកើង ១១៨:១៧គខប)

«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក។» (ម៉ាថាយ ១១:២៨)

«ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នា បានសេចក្ដីសុខសាន្ត ដោយសារខ្ញុំនៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្ដីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយហើយ។» (យ៉ូហាន ១៦:៣៣)

«ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ទ្រង់ជាកំឡាំងខ្ញុំ ទ្រង់នឹងធ្វើឲ្យជើងនៃខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ ។» (ហាបាគុក ៣:១៩)

«ប្រសិនបើយើងបានស្លាប់ជាមួយព្រះអង្គ យើងក៏នឹងរស់ជាមួយព្រះអង្គដែរ។» (២ធីម៉ូថេ ២:២២ គកស)

«ពេលនោះ អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងដោះអ្នករាល់គ្នាឲ្យមានសេរីភាព។» (យ៉ូហាន ៨:៣២ គគខ)