លោកអ្នកក៏អាចទាញអត្ថបទនេះជាPDF ដើម្បីយកទៅប្រើប្រាស់ និងសិក្សាស្វែងយល់បន្ថែមបានផងដែរ៖
១. ព្រះជាម្ចាស់តែមួយ ក្រុមជំនុំតែមួយ
ក. ចាប់ពីពេលដើមដំបូង រហូតដល់ចុងបញ្ចប់ ព្រះជាម្ចាស់មានគោលបំណងជ្រើសរើសប្រជារាស្ត្រមួយក្រុម ក្នុងចំណោមមនុស្សគ្រប់ជាតិសាសន៍ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ប្រជារាស្ត្រនេះ គឺជាប្រជារាស្រ្តអុីស្រាអែល។ រីឯក្នុងព្រះគម្ពីរសញ្ញាថ្មីវិញ គេហៅថាក្រុមជំនុំ។
(និក្ខមនំ ១៩:៣-៦, ១ ពេត្រុស ១:៩-១០)
ខ. ព្រះបិតាបានបង្កើតក្រុមជំនុំឡើង ដោយជ្រើសរើសមនុស្សមួយចំនួនទុកជាមុន។ ទ្រង់បានសង្គ្រោះពួកគេឲ្យរួចពីបាបតាមរយៈព្រះបុត្រា ហើយក៏បានសម្អាតឲ្យបានបរិសុទ្ធផង តាមរយៈព្រះវិញ្ញាណ។ ពួកគាត់បានឆ្លើយតបនឹងសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់ ដោយការប្រែចិត្ត ហើយទទួលជឿព្រះអង្គ។
(អេភេសូរ ២:១-១០)
គ. ក្រុមជំនុំបានរួបរួមគ្នាជាក្រុមគ្រួសារតែមួយ ដោយមានព្រះអម្ចាស់តែមួយ ព្រះវិញ្ញាណតែមួយ និងសេចក្តីជំនឿតែមួយ។ (កិច្ចការ ២:៣៨-៤៧)
២. ព្រះយេស៊ូវ ជាសិរសារនៃក្រុមជំនុំ
ក. ក្រុមជំនុំមានប្រមុខដឹកនាំតែមួយ គឺព្រះយេស៊ូវគ្រីស្ទ។ មានតែទ្រង់ទេ ដែលមានសិទ្ធិគ្រប់គ្រងលើក្រុមជំនុំ។ (កូល៉ុស ១:១៦-១៨)
ខ. ព្រះយេស៊ូវគ្រប់គ្រងក្រុមជំនុំដោយព្រះបន្ទូល និងព្រះវិញ្ញាណបរិសុទ្ធ៖
• ព្រះគម្ពីរប្រាប់យើងអំពីអ្វីដែលព្រះជាម្ចាស់ចង់ឲ្យយើងជឿ និងអ្វីដែលទ្រង់ចង់ឲ្យយើងធ្វើ។
(២ ធីម៉ូថេ ៣:១៦-១៧)
• ព្រះវិញ្ញាណបរិសុទ្ធបំភ្លឺដួងចិត្តគំនិតរបស់យើង ពង្រឹងជំនឿ និងកែតម្រូវយើង។
(យ៉ូហាន ១៦:៧-៨, ១៣-១៤)
គ. ដោយសារព្រះយេស៊ូវជាប្រមុខនៃក្រុមជំនុំ៖
• ក្រុមជំនុំត្រូវតែស្តាប់បង្គាប់ទ្រង់ លើសបុគ្គលណាៗទាំងអស់។ (កិច្ចការ ៥:២៧-២៩)
• ក្រុមជំនុំត្រូវតែបដិសេធគំនិត ទំនៀមទម្លាប់ ឬអាកប្បកិរិយាណា ដែលខុសនឹងព្រះបន្ទូលរបស់ទ្រង់។ (កាឡាទី ១:៨-៩)
៣. គោលបំណង៖ ស្រឡាញ់ព្រះអង្គ
ក. ក្រុមជំនុំត្រូវតែស្រឡាញ់ទ្រង់ លើសអ្វីៗទាំងអស់។ (ចោទិយកថា ៦:៥)
ខ. យើងស្រឡាញ់ទ្រង់ ដោយសារទ្រង់បានស្រឡាញ់យើងជាមុន។
(១ យ៉ូហាន ៤:១៩)
គ. បើយើងស្រឡាញ់ព្រះជាម្ចាស់ យើងនឹងស្តាប់បង្គាប់ទ្រង់ ហើយកាន់ខ្ជាប់តាមព្រះបន្ទូលរបស់ទ្រង់។
(យ៉ូហាន ១៤:២៣-២៤)
៤. គោលបំណង៖ ស្រឡាញ់គ្នាទៅវិញទៅមក
ក. ក្រុមជំនុំត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក។(យ៉ូហាន ១៥:១២-១៤)
ខ. ព្រះជាម្ចាស់ស្រឡាញ់យើងយ៉ាងណា យើងត្រូវស្រឡាញ់គ្នាយ៉ាងនោះដែរ។ (១ យ៉ូហាន
៤:១០-១២)
គ. បើយើងគ្មានសេចក្តីស្រឡាញ់ទេ សកម្មភាពទាំងអស់របស់យើង គឺគ្មានន័យអ្វីទាំងអស់។
(១ កូរិនថូស ១៣:១-៧)
៥. គោលបំណង៖ ស្រឡាញ់មនុស្សលោក
ក. ក្រុមជំនុំត្រូវតែស្រឡាញ់មនុស្សគ្រប់គ្នា សូម្បីតែសត្រូវរបស់យើងផង។ (លូកា ៦:២៧-
៣៦)
ខ. ព្រះជាម្ចាស់ចង់ឲ្យយើងធ្វើល្អដល់មនុស្សគ្រប់រូប។ (១ ពេត្រុស ២:១៣-២០)
គ. យើងត្រូវប្រាប់មនុស្សគ្រប់គ្នាអំពីព្រះយេស៊ូវដែលជាព្រះអង្គសង្គ្រោះតែមួយគត់ នៃពិភព
លោកទាំងមូល។ (ម៉ាកុស ១៦:១៥-១៦)
៦.កិច្ចការរបស់សមាជិកគ្រប់រូប៖ រួបរួមគ្នា
• យ៉ូហាន ១៧:២០-២៣
• រ៉ូម ១២:១០, ១៦
• ភីលីព ២:៣-៤
៧. កិច្ចការរបស់សមាជិកគ្រប់រូប៖ លើកទឹកចិត្តគ្នា
• អេភេសូរ ៤:១៥
• ១ ថែស្សាឡូនិច ៥:១១
• ហេព្រើរ ១០:២៤-២៥
៨. កិច្ចការរបស់សមាជិកគ្រប់រូប៖ បម្រើគ្នា
• យ៉ូហាន ១៣:១-១៥
• ១ កូរិនថូស ១២:៤-១១
• ១ ពេត្រុស ៤:១០-១១
៩. កិច្ចការរបស់សមាជិកគ្រប់រូប៖ កែតម្រូវគ្នា
• កាឡាទី ៦:១
• ម៉ាថាយ ១៨:១៥-១៧
• ១ កូរិនថូស ៥:៩-១៣
១០. អ្នកដឹកនាំក្រុមជំនុំ៖ ជាក្រុម
ក. ក្រុមជំនុំមិនគួរមានការដឹកនាំដោយមនុស្សតែម្នាក់ទេ គឺដោយក្រុមចាស់ទុំវិញ
(កិច្ចការ ១៤:២៣)
ខ. ក្រុមអ្នកដឹកនាំត្រូវធ្វើការជាមួយគ្នាក្នុងការមើលថែក្រុមជំនុំ (ហេព្រើរ ១៣:
១៧)
១១. អ្នកដឹកនាំក្រុមជំនុំ៖ លក្ខណៈសម្បត្តិចាំបាច់
ក. កិរិយាមារយាទល្អ និងកេរ្តិ៍ឈ្មោះល្អ(ទីតុស ១:៧-៨)
ខ. ចេះដឹកនាំក្រុមគ្រួសារឲ្យបានល្អ (ទីតុស ១:៥-៦)
គ. ជំនឿរឹងមាំ និងចេះបង្រៀនព្រះគម្ពីរ (ទីតុស ១:៩)
១២. អ្នកដឹកនាំក្រុមជំនុំ៖ ការត្រាស់ហៅ
ក. ការត្រាស់ហៅខាងក្នុង៖ ព្រះជាម្ចាស់ត្រាស់ហៅមនុស្សម្នាក់ ឲ្យជួយដឹកនាំ
ក្រុមជំនុំ (កិច្ច. ២០:២៨)
ខ. ការត្រាស់ហៅខាងក្រៅ៖ ក្រុមជំនុំតែងតាំងអ្នកនោះឲ្យជួយដឹកនាំពួកគេ
(កិច្ចការ ៦:៣-៦)
១៣. អ្នកដឹកនាំក្រុមជំនុំ៖ ភារកិច្ច
ក. ថែរក្សា និងការពារ(១ ពេត្រុស ៥:១-៣)
ខ. ដឹកនាំក្រុមជំនុំឲ្យស្គាល់ព្រះ និងដើរតាមផ្លូវរបស់ទ្រង់
(២ ធីម៉ូថេ ៤:១-៤)
គ. បង្កើនសម្ថភាព និងលើកទឹកចិត្តពួកជំនុំ ក្នុងការបម្រើព្រះ (អេភេសូរ
៤:១១-១៦)
១៤. អ្នកដឹកនាំក្រុមជំនុំ៖ សិទ្ធិអំណាច
ក. អ្នកដឹកនាំមានសិទ្ធិអំណាច ដឹកនាំពួកជំនុំឲ្យធ្វើតាមព្រះអង្គ (១ កូរិនថូស ១១:១)
ខ. អ្នកដឹកនាំដែលធ្វើខុស ឬបង្រៀនខុសនឹងព្រះគម្ពីរទាមទារឲ្យគេកែតម្រូវ ឬដកចេញពីតួនាទីជាអ្នកដឹកនាំ
(១ ធីម៉ូថេ ៥:១៩-២១)
មតិយោបល់
Loading…