ទេ! ការគ្រប់គ្រង និងបង្រៀនគឺជាតួនាទីចម្បងរបស់គ្រូគង្វាល ឬអ្នកចាស់ទុំ (១ធីម៉ូថេ ៥:១៧)។ បញ្ជីលក្ខណសម្បត្តិរបស់ពួកចាស់ទុំមិនបានរម្លឹកអំពីអំណោយទាននៃការថ្លែងទំនាយក្នុងនោះទេ ប៉ុន្តែបានរម្លឹកអំពីសមត្ថភាពនៃការបង្រៀន (១ធីម៉ូថេ ៣:២)។ នៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:១១ ហោរាមានលក្ខណៈខុសពីគ្រូគង្វាល-គ្រូបង្រៀន។ ទោះបើបុរសរៀនបានអំពីការអធិប្បាយព្រះបន្ទូលដែលស្ត្រីបានអធិប្បាយក្ដី ក៏សាវ័ក ប៉ុល បានបង្ហាញអំពីលក្ខណៈខុសគ្នារវាងអំណោយទាននៃការថ្លែងទំនាយ និងអំណោយទាននៃការបង្រៀន (រ៉ូម ១២:៦-៧; ១កូរិនថូស ១២:២៨)។ គ្មានកន្លែងណាដែលស្ត្រីត្រូវបានហាមឃាត់មិនឲ្យថ្លែងសេចក្តីទំនាយនោះទេ។ សាវ័ក ប៉ុល គ្រាន់តែធ្វើការដាក់កម្រិតអាកប្បកិរិយាដែលពួកគេថ្លែងទំនាយ ដើម្បីកុំឲ្យខូចគោលការណ៍នៃភាពជាអ្នកដឹកនាំខាងព្រលឹងវិញ្ញាណរបស់បុរស (១កូរិនថូស ១១:៥-១០)។
ការថ្លែងទំនាយក្នុងការថ្វាយបង្គំរបស់ក្រុមជំនុំដំបូងមិនមែនជាប្រភេទនៃការបង្គាប់បញ្ជា ការបើកសម្ដែងដែលមិនចេះខុស ពាក់ព័ន្ធជាមួយការថ្លែងសេចក្តីទំនាយផ្សេងៗជាលាយលក្ខណ៍អក្សរនៃគម្ពីរសញ្ញាចាស់នោះទេ។ វាជារបាយការណ៍មួយស្ដែងចេញពីនៅក្នុងពាក្យសម្ដីរបស់មនុស្ស ដែលផ្អែកលើការបើកសម្ដែងផ្ទាល់ខ្លួន កើតឡើងដោយឯកឯងបណ្ដាលពីព្រះវិញ្ញាណបរិសុទ្ធ (១កូរិនថូស ១៤:៣០) ក្នុងគោលបំណងនៃការលើកទឹកចិត្ត ការលួងលោម ការជឿជាក់ និងការណែនាំ (១កូរិនថូស ១៤:៣, ២៤-២៥; កិច្ចការ ២១:៤; ១៦:៦-១០)។ វាមិនអាចចៀសផុតពីការលាយឡំនៃកំហុសរបស់មនុស្សទេ ដូច្នេះហើយទើបតម្រូវឲ្យមានការវាយតម្លៃ (១ថែស្សាឡូនីច ៥:២០-២១; ១កូរិនថូស ១៤:២៩) ដោយផ្អែកលើមូលដ្ឋាននៃការបង្រៀន(ស្របតាមព្រះគម្ពីរ) របស់ក្រុមសាវ័ក (១កូរិនថូស ១៤:៣៦-៣៨; ២ថែស្សាឡូនីច ២:១-៣)។ ការថ្លែងសេចក្តីទំនាយនៅក្នុងក្រុមជំនុំដំបូងមិនមានលក្ខណៈដូចគ្នានឹងការអធិប្បាយ ឬការកាត់ស្រាយបទគម្ពីរនាសព្វថ្ងៃនេះទេ។ ទាំងស្ត្រី និងបុរសអាចក្រោកឡើងបាន ហើយ «ការអធិប្បាយ»—ពោល គឺចែករំលែកអ្វីដែលពួកគេជឿថា ព្រះបាននាំមកក្នុងគំនិត ដើម្បីផលប្រយោជន៍ដល់ក្រុមជំនុំ។ ប៉ុន្តែ ការសាកល្បងជាសាធារណៈនូវពាក្យទាំងនេះ និងព័ន្ធកិច្ចបង្រៀនព្រះគម្ពីរជាទៀងទាត់ គឺជាការទទួលខុសត្រូវរបស់អ្នកចាស់ទុំ/គ្រូបង្រៀន។ តួនាទីចុងក្រោយនេះ គឺជាតួនាទីដែលសាវ័ក ប៉ុល បានប្រគល់ឲ្យបុរសតែប៉ុណ្ណោះ។
នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១១:៥ សាវ័ក ប៉ុល បានអនុញ្ញាតឲ្យស្ត្រីអធិស្ឋាន និងថ្លែងព្រះបន្ទូលនៅក្នុងក្រុមជំនុំ៖ «ឯស្ត្រីណាដែលអធិស្ឋាន ឬអធិប្បាយ ដោយមានក្បាលទទេនោះឈ្មោះថាធ្វើបង្អាប់ដល់ក្បាលខ្លួនវិញ»។ ប៉ុន្តែ អាចនឹងមានអ្នកខ្លះសួរថា៖ «ហេតុអ្វីបានជាលោកគ្រូសម្រេចឲ្យកណ្ឌគម្ពីរ ១កូរិនថូស ១១:៥ កំណត់អត្ថន័យលើកណ្ឌគម្ពីរ ១កូរិនថូស ១៤:៣៤ ជាជាងឲ្យកណ្ឌគម្ពីរ ១កូរិនថូស ១៤:៣៤ កំណត់អត្ថន័យលើកណ្ឌគម្ពីរ ១កូរិនថូស ១១:៥ ទៅវិញដូច្នេះ?»
ដើម្បីចាប់ផ្ដើមឆ្លើយសំណួរ យើងគួរកត់សម្គាល់ទាំងពីរកណ្ឌគម្ពីរ ១កូរិនថូស ១៤:៣៥ និង ១កូរិនថូស ១១:៦ សាវ័ក ប៉ុល មានការព្រួយបារម្ភអំពីអ្វីដែល «គួរឲ្យអាម៉ាស់» ឬ «គួរឲ្យអាប់យស» សម្រាប់ស្ត្រី (ពាក្យជាភាសាក្រិកនៅក្នុងខទាំងពីរគឺ អៃស៍ខ្រុន (“aischron”) ដែលនៅក្នុងព្រះគម្ពីរសញ្ញាថ្មីបានបង្ហាញតែនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស)។ ចំណុចគឺមិនថា ស្ត្រីមិនមានសមត្ថភាព ឬភាពឆ្លាតវៃ ឬមិនមានប្រាជ្ញា ឬមិនមានបង្រៀនល្អនោះទេ តែបញ្ហាគឺទាក់ទងទៅនឹងការដែលពួកគេមានទំនាក់ទំនងនឹងបុរសនៅក្នុងក្រុមជំនុំវិញទេ។ នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៤:៣៥ សាវ័ក ប៉ុល បាននិយាយអំពីការចុះចូល ហើយនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១១:៣ គាត់និយាយថាបុរសជាក្បាល។ ដូច្នេះ បញ្ហានៃភាពអាម៉ាស់ គឺជាឫសគល់នៃបញ្ហានៃការធ្វើអ្វីមួយដែលបង្អាប់តួនាទីរបស់បុរសជាអ្នកដឹកនាំក្រុមជំនុំ។ ប្រសិនបើការនិយាយទាំងអស់មានភាពអាម៉ាស់តាមរបៀបនេះ នោះសាវ័ក ប៉ុល មិនអាចអត់ឱនដល់ការអធិស្ឋាន និងការអធិប្បាយរបស់ស្ត្រីដូចដែលគាត់បានធ្វើនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១១:៥ ប្រាកដណាស់នៅពេលដែលបញ្ហានៃភាពអាម៉ាស់ គឺជាអ្វីដែលជាបញ្ហា។ ប៉ុន្តែ សាវ័ក ប៉ុល បង្ហាញអំពីអ្វីដែលជាបញ្ហានៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១១:៥-១៦៖ គឺមិនមែនជាការដែលស្ត្រីអធិស្ឋាន និងអធិប្បាយព្រះបន្ទូលនៅទីសាធារណៈទេ ប៉ុន្តែជារបៀបដែលពួកគេកំពុងធ្វើវានោះវិញ។ នោះគឺថា តើពួកគេកំពុងធ្វើវាដោយការស្លៀកពាក់ និងអាកប្បកិរិយា បញ្ជាក់អំពីការដឹកនាំរបស់បុរសដែលត្រូវបានត្រាស់ហៅឲ្យដឹកនាំក្រុមជំនុំ?
យើងក្រឡេកទៅមើលបរិបទនៃកណ្ឌគម្ពីរ ១កូរិនថូស ១៤:៣៣-៣៦ ដើម្បីស្វែងរកតម្រុយស្រដៀងគ្នាសម្រាប់ប្រភេទនៃការនិយាយដែលសាវ័ក ប៉ុល ប្រហែលជាមាននៅក្នុងគំនិត នៅពេលគាត់និយាយថា វា «គួរឲ្យអាម៉ាស់» ចំពោះស្ត្រីក្នុងការនិយាយ។ ចូរឲ្យយើងកត់សម្គាល់ម្ដងទៀតថា បញ្ហាមិនមែនជាសមត្ថភាព ឬប្រាជ្ញារបស់ស្ត្រីក្នុងការនិយាយដោយឆ្លាតវៃនោះទេ ប៉ុន្តែរបៀបដែលស្ត្រីប្រាស្រ័យទាក់ទងនឹងបុរស («ហូបពូតាសីនធូសិន» “hypotassesthōsan” (ὑποτάσσω) — «ចូរឲ្យពួកគេចុះចូល»)។ ប្រភេទនៃទំនាក់ទំនងមួយចំនួនគឺកំពុងកើតឡើងដែលសាវ័ក ប៉ុល យល់ថា ប៉ះពាល់ការត្រាស់ហៅបុរសដែលជាអ្នកដឹកនាំចម្បងនៃក្រុមជំនុំ។ សាវ័ក ប៉ុល ប្រហែលជាលោកយល់ថាមិនសមរម្យនោះទេ ដែលឲ្យស្ត្រីធ្វើនូវមុខងារនោះ ដូច្នេះគឺនៅក្នុងសកម្មភាពនៃការវិនិច្ឆ័យជាសាធារណៈលើការថ្លែងសេចក្តីទំនាយផ្សេងៗ ដែលលោកឲ្យពួកគេនៅស្ងៀម។ ម្យ៉ាងវិញទៀត នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ជំពូក១១ និងកណ្ឌគម្ពីរ ១កូរិនថូស ជំពូក១៤៖ សាវ័ក ប៉ុល កំពុងអំពាវនាវ មិនមែនឲ្យមានភាពស្ងៀមស្ងាត់ទាំងស្រុងពីស្ត្រីនោះទេ ប៉ុន្តែឲ្យមានប្រភេទនៃការចូលរួម ដែលបង្ហាញអំពីភាពរីករាយរបស់ពួកគេចំពោះភាពជាអ្នកដឹកនាំរបស់បុរស ដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យធ្វើជាអ្នកមើលថែរក្សា និងជាអ្នកគ្រប់គ្រងក្រុមជំនុំ។
មតិយោបល់
Loading…