in

ព្រះយេស៊ូវ​សុគតដើម្បី​សម្រេច​ការ​រស់​ពី​សុគត​ឡើងវិញ​

ការ​សុគត​របស់​ព្រះគ្រីស្ទ​មិនមែន​គ្រាន់តែ​កើតឡើង​មុន​ការ​​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ទ្រង់​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​វា​គឺជា​តម្លៃ​ដែល​ត្រូវ​ទទួលការ​​រស់​ឡើងវិញ​នោះ។ ហេតុដូច្នេះហើយ​បានជា​កណ្ឌគម្ពីរ ហេព្រើរ ១៣:២១ ចែង​ថា ព្រះជាម្ចាស់​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើងវិញ «ដោយសារ​ព្រះ​លោហិត​នៃ​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច»។

«ព្រះ​លោហិត​នៃ​សញ្ញា» គឺជា​ព្រះ​លោហិត​របស់​ព្រះយេស៊ូវ។ ដូចដែល​ទ្រង់​បាន​មាន​បន្ទូល​រួច​មក​ហើយ​ថា «ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺជា​ឈាម​នៃ​សញ្ញាថ្មី…» (ម៉ាថាយ ២៦:២៨)។នៅពេល​ដែល​ព្រះគម្ពីរ​លើកឡើង​ពី​ព្រះ​លោហិត​របស់​ព្រះយេស៊ូវ នោះ​អ្នកនិពន្ធ​ចង់​សំដៅ​លើ​ការ​សុគត​របស់​ទ្រង់។ បើ​ព្រះយេស៊ូវ​គ្រាន់តែ​បង្ហូរ​ព្រះ​លោហិត​របស់​ទ្រង់​តែ​មិន​បាន​សុគត នោះ​ក៏​គ្មាន​សេចក្ដី​សង្គ្រោះ​កើត​ឡើង​ដែរ។ ប៉ុន្តែ​ព្រះ​លោហិត​ទ្រង់​បាន​ហូរ​រហូត​ដល់​ទ្រង់​សុគត នេះ​បង្ហាញ​ថា ការ​ខ្ចាយ​ព្រះ​លោហិត​របស់​ទ្រង់​មាន​សារៈសំខាន់។

ដូច្នេះ តើ​ការ​ខ្ចាយ​ព្រះ​លោហិត និង​ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​របស់​ព្រះយេស៊ូវ មាន​ទំនាក់ទំនង​នឹង​គ្នា​យ៉ាង​ដូចម្ដេច? ព្រះគម្ពីរ​ចែងថា ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ មិន​មែន​គ្រាន់តែ​ក្រោយ​ការ​ខ្ចាយ​ព្រះ​លោហិត​របស់​ទ្រង់ ប៉ុន្តែ​តាមរយៈ​ការ​ខ្ចាយ​ព្រះ​លោហិត​របស់​ទ្រង់។ នេះ​មានន័យថា ការ​សុគត​របស់​ព្រះយេស៊ូវ​បាន​សម្រេច​ពេញលេញ​ ​ហើយ​គ្រប់លក្ខណ៍ ដូច្នេះ​ហើយ ការ​មាន​ព្រះជន្ម​រស់​ឡើងវិញ​គឺជា​រង្វាន់ និង​ជា​ការ​បង្ហាញ​ពី​ភាព​គ្មាន​ទោស​របស់​ព្រះគ្រីស្ទ។

ការ​រងទុក្ខ​ និង​ការ​សុគត​របស់​ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​ស្កប់ចិត្ត ហើយ​ឈប់​ខ្ញាល់។ តាមរយៈ​ការ​រងទុក្ខ​របស់​ព្រះយេស៊ូវ ព្រះជាម្ចាស់​បាន​ដក​បណ្ដាសា​ដ៏​បរិសុទ្ធ​លើ​អំពើបាប​ចេញ​ទាំង​ស្រុង។ ព្រះគ្រីស្ទ​បាន​ស្ដាប់បង្គាប់​ព្រះជាម្ចាស់​យ៉ាង​ពេញលេញ។ ហើយ​ទ្រង់​ក៏​បាន​បង់​តម្លៃ​លើ​ការ​អត់ទោស​ទាំងស្រុង។ ទ្រង់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​គឺ​យុត្តិធម៌​ត្រឹមត្រូវ។ អ្វី​ដែល​នៅ​សល់​នោះ​គឺ​ការ​ទទួលស្គាល់​ជា​សាធារណៈ​ពី​ព្រះជាម្ចាស់​ថា អ្វីៗ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​គឺ​បាន​បំពេញ​តាម​តម្រូវការ​​របស់​ព្រះជាម្ចាស់​សព្វគ្រប់។ ដូច្នេះ​យើង​ដឹង​ថា ព្រះជាម្ចាស់​បាន​ទទួល​ស្គាល់​ព្រះយេស៊ូវ​ជា​សាធារណៈ​ដោយ​សារ​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ។

នៅពេល​ដែល​ព្រះគម្ពីរ​ចែងថា «ហើយ​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​ជំនឿ​របស់​អ្នករាល់គ្នា ឥត​ប្រយោជន៍​សោះ អ្នករាល់គ្នា​នៅ​ជាប់​ក្នុង​អំពើ​បាប​ដដែល» (១កូរិនថូស ១៥:១៧ គកស) ចំណុច​សំខាន់​នោះ​មិនមែន​ចង់​មាន​ន័យ​ថា ការ​រស់​ឡើងវិញ​គឺជា​តម្លៃ​សម្រាប់​បង់ថ្លៃ​អំពើបាប​របស់​យើង​នោះ​ទេ។ តែ​ការ​​រស់​ឡើងវិញ​បង្ហាញថា ការ​សុគត​របស់​ព្រះយេស៊ូវ​គឺជា​ការ​បង់​ថ្លៃ​ដ៏​គ្រប់គ្រាន់​សម្រាប់​អ្វីៗ​ទាំងអស់ នោះ​ហើយ​គឺ​ជា​អត្ថន័យ​នៃ​ខគម្ពីរ​ខាងលើ​នេះ។ ប្រសិនបើ​ព្រះយេស៊ូវ​មិនបាន​មាន​ព្រះជន្ម​រស់​ឡើងវិញ​ទេ នោះ​ការ​សុគត​របស់​ទ្រង់​គឺជា​រឿង​ឥតប្រយោជន៍ ហើយ​ព្រះជាម្ចាស់​ក៏​មិន​ទទួល​ស្គាល់​ថា អំពើបាប​ដែល​ព្រះយេស៊ូវ​បាន​ទទួល​ជំនួស​យើង​នោះ​បាន​ធ្វើ​ឲ្យ​យើង​រួច​ពី​បាប​នោះ​ឡើយ ដូច្នេះ​យើង​ក៏​នៅ​ជា​មនុស្ស​មាន​បាប​ដដែល។

ប៉ុន្តែ​តាមពិត «…ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដោយសារ​សិរីល្អ​នៃ​ព្រះវរបិតា​ដែរ» (រ៉ូម ៦:៤ គកស)។ ជ័យជម្នះ​នៃ​ការ​រងទុក្ខ​ និង​ការ​សុគត​របស់​ទ្រង់​គឺ​ជា​ភស្តុតាង​ដ៏​ត្រឹមត្រូវ​ក្នុង​ព្រះនេត្រ​ព្រះជាម្ចាស់។ ហើយ​ប្រសិនបើ​យើង​ទុកចិត្ត​លើ​ព្រះគ្រីស្ទ នោះ​មាន​ន័យ​ថា យើង​មិនមែន​នៅក្នុង​អំពើបាប​របស់​យើង​ទៀត​ទេ។ ដ្បិត «ដោយសារ​ព្រះ​លោហិត​នៃ​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច» បាន​ជា​ព្រះជាម្ចាស់​ប្រោស​អ្នកគង្វាល​ដ៏​ធំ​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើងវិញ ហើយ​ឲ្យ​មាន​ព្រះជន្ម​ជាដរាប​តទៅ។

សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ដែល​ទ្រង់​ប្រោស​ព្រះ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា ឲ្យ​ត្រឡប់​ពី​ពួក​ស្លាប់​មក​វិញ គឺ​ជា​អ្នក​គង្វាល​ដ៏​ធំ​នៃ​ហ្វូង​ចៀម​ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ក្នុង​ការ​ល្អ​គ្រប់​ជំពូក ដោយ​សារ​ព្រះ​លោ​ហិត នៃ​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា​និច្ច ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់…
ហេព្រើរ ១៣:២០-២១

 

ដក​ស្រង់​ចេញ​ពី​សៀវភៅ «ហេតុ​ផល​ហាសិប​ដែល​ព្រះ​គ្រីស្ទ​យាង​មក​សុគត» និពន្ធ​ដោយ៖ លោកគ្រូ ចន ផាភ័រ រក្សា​សិទ្ធិ​គ្រប់​យ៉ាង © ប្រើ​ដោយ​មាន​ការ​អនុញ្ញាត

image_pdfទាញ​យក​ជា PDF

What do you think?

0 points
Upvote Downvote

Comments

Leave a Reply

Your email address will not be published. Required fields are marked *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ចូរ​ទទួលគ្នា​ទៅ​វិញ​ទៅ​មក!

តើ​យើង​ត្រូវ​កសាង​ជីវិត​លើ​អ្នក​ណា?