តើអ្នកកំពុងតែតយុទ្ធជាមួយអំពើបាបប្រភេទណា?




ចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនូវព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ហេតុនេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីនឹងស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ ក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មាន របស់អ្នករាល់គ្នាទៅក្នុងអំពើបាប ទុកដូចជាប្រដាប់ទុច្ចរិតនោះឡើយ គឺត្រូវប្រគល់ខ្លួនទៅព្រះ ដូចជាបានរស់ពីស្លាប់នោះឡើងវិញ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាប្រដាប់ប្រដាសុចរិតផង ដ្បិតបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ ដោយព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ (រ៉ូម ៦:១១-១៤)។
តើអ្នករាល់គ្នាដឹងទេឬអី ថាអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបំរើ និងស្តាប់តាមចៅហ្វាយណា នោះអ្នកជាបាវបំរើរបស់ចៅហ្វាយនោះឯងដែលអ្នកស្តាប់តាម ទោះជារបស់ផងអំពើបាប ឲ្យបានសេចក្តីស្លាប់ ឬជារបស់ផងសេចក្តីស្តាប់បង្គាប់ ឲ្យបានសុចរិតក្តី (រ៉ូម ៦:១៦)។
ពីព្រោះខ្ញុំមិនដឹងការដែលខ្ញុំប្រព្រឹត្តទេ ដ្បិតខ្ញុំមិនធ្វើការដែលខ្ញុំចង់ធ្វើសោះ គឺតែងតែប្រព្រឹត្តការដែលខ្ញុំស្អប់វិញ បើសិនជាខ្ញុំតែងតែប្រព្រឹត្តការ ដែលខ្ញុំមិនចង់ធ្វើ នោះខ្ញុំយល់ព្រមថា ក្រឹត្យវិន័យល្អមែន ដូច្នេះ មិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ (រ៉ូម៧:១៥-២០)។

ម៉េចបានជាគ្រីស្ទបរិស័ទអានទាំងគម្ពីរសញ្ញាចាស់ដែរចឹង?

កុំឲ្យខ្វល់ខ្វាយឡើយ ចូរទូលដល់ព្រះជាម្ចាស់ពីទុក្ខកង្វល់របស់អ្នកចុះ។

ចូរស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ជាជាងស្ដាប់តាមអារម្មណ៍របស់ខ្លួន

ក្រុមជំនុំបានរួបរួមគ្នាជាក្រុមគ្រួសារតែមួយ ដោយមានព្រះអម្ចាស់តែមួយ ព្រះវិញ្ញាណតែមួយ និងសេចក្តីជំនឿតែមួយ។ (កិច្ចការ ២:៣៨-៤៧)

ដកស្រង់ចេញពី adam4d.com ដោយការអនុញ្ញាត។ បកប្រែដោយ៖ លោក ឈាង បូរ៉ា រចនាអត្ថបទភាសាខ្មែរ៖ លោក ខែម បូឡុង និងលោក ទេព រ៉ូ

A webcomic showing a filthy sinner asking for forgiveness, and then Jesus comes carrying a cross to take away the man’s sins. Copyright © 2017 Cedric…

«ភាពស្កប់ចិត្ត គឺការយកព្រះជាម្ចាស់ធ្វើជាទ្រព្យសម្បត្តិ»។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។