
ប្រទានជីវិត
«ចូរអរព្រះគុណព្រះជាម្ចាស់ ព្រោះទ្រង់បានប្រទានជីវិត ខ្យល់ដង្ហើម ការងារ និងព្រះយេស៊ូវគ្រីស្ទដល់លោកអ្នក»។ (John Piper)
ថ្មីៗ
អត្ថបទថ្មីបំផុតដែលបានផ្សាយលើ ផ្លូវពិត។

«ចូរអរព្រះគុណព្រះជាម្ចាស់ ព្រោះទ្រង់បានប្រទានជីវិត ខ្យល់ដង្ហើម ការងារ និងព្រះយេស៊ូវគ្រីស្ទដល់លោកអ្នក»។ (John Piper)

«ព្រះជាម្ចាស់បានបង្កើតមនុស្សជាតំណាងរបស់ព្រះអង្គព្រះអង្គបានបង្កើតគេអោយមានលក្ខណៈដូចព្រះជាម្ចាស់ព្រះអង្គបានបង្កើតគេជាបុរសជាស្ត្រី»។ (លោកប្បត្តិ ១:២៧ គខប)

«គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នកដែលកោតខ្លាចទ្រង់ ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្ដីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ។» (ទំនុកតម្កើង ១៤៧:១១)

តើខ្ញុំគួរត្រូវថ្វាយប៉ុណ្ណា? គឺថ្វាយរហូតដល់វាបានជះឥទ្ធិពលមកដល់ជីវិតរស់នៅរបស់លោកអ្នក។ គ្រប់គ្រាន់នៅត្រង់ថា យើងមិនអាចទទួលបានភាពស្រណុកសុខស្រួលម៉្យាង ឬអាចដកពិសោធន៍ទៅលើអ្វីមួយដែលអាចនាំឲ្យយើងមានភាពអរសប្បាយ។

«មានតែឥទ្ធិពលនៃក្ដីស្រឡាញ់តែមួយគត់ដែលអាចបំផ្លាស់បំប្រែខ្មាំងសត្រូវរបស់យើងឲ្យក្លាយជាមិត្ត»។ (Martin Luther King, Jr.)

«ចូរអធិស្ឋានសូមឲ្យព្រះជាម្ចាស់ប្រទានស្វាមី ឬក៏ភរិយាម្នាក់ដែលលោកអ្នកអាចទុកចិត្តបាន ជាអ្នកដែលចេះជួយ ហើយខំប្រឹងធ្វើការ ក៏មានចិត្តសប្បុរស មានប្រាជ្ញា និងទុកចិត្តលើព្រះយេស៊ូវ»។ (Ben Reaoch)

«យើងសង្ឃឹមថា ទាំងយើង និងកូនៗយើងនឹងទទួលស្គាល់ថា ខ្លួនជាមនុស្សមានបាប ហើយថាយើងបានទទួលសេចក្តីសង្គ្រោះដោយសារព្រះគុណ»។ (Jason DeRouchie)

«ការទទួលយកដោយអស់ពីចិត្តនូវអ្វីៗដែលព្រះគម្ពីរបានបង្រៀនពីរបៀបចែចង់ គឺជាវិធីដ៏ល្អបំផុត»។ (Ben Reaoch)

«ខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ ដោយជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ។» (កាឡាទី ២:២០)

«ឯអស់អ្នកដែលនៅរស់ ហើយជឿលើខ្ញុំ អ្នកនោះនឹងមិនស្លាប់អស់កល្បជានិច្ច តើអ្នកជឿសេចក្ដីនេះទេ»។ (យ៉ូហាន ១១:២៦ គគខ)

«ចូរភ្ញាក់ឡើងនៅពេលព្រឹក ហើយប្រាប់ព្រះជាម្ចាស់ថា លោកអ្នកត្រូវការទ្រង់យ៉ាងខ្លាំង»។ (John Piper)

«ចំណុចដ៏ច្បាស់លាស់មួយគឺ៖ យើងមិនអាចក្លាយជាគ្រីស្ទបរិស័ទបានឡើយ បើយើងមិនមានព្រះវត្តមានព្រះវិញ្ញាណបរិសុទ្ធ»។ (Tim Chester)