
យើងមានសង្ឃឹមក្រោមចំអេងស្លាបរបស់ព្រះអង្គ
«ឱព្រះដ៏ជាអម្ចាស់របស់យើងអើយ! សូមអនុញ្ញាតឲ្យយើងមានសង្ឃឹមក្រោមចំអេងស្លាបរបស់ព្រះអង្គ—សូមការពារ និងទ្រទ្រង់ពួកយើង»។ (Augustine).
ថ្មីៗ
អត្ថបទថ្មីបំផុតដែលបានផ្សាយលើ ផ្លូវពិត។

«ឱព្រះដ៏ជាអម្ចាស់របស់យើងអើយ! សូមអនុញ្ញាតឲ្យយើងមានសង្ឃឹមក្រោមចំអេងស្លាបរបស់ព្រះអង្គ—សូមការពារ និងទ្រទ្រង់ពួកយើង»។ (Augustine).

សំណួរ-ចម្លើយគឺជាទម្រង់មួយនៃការណែនាំខាងឯជំនឿសាសនា ជាទូទៅមានបទបង្ហាញជាទម្រង់និយាយ។ ជាទូទៅ ការណែនាំមានមូលដ្ឋានលើសៀវភៅ ឬក៏ឯកសារដែលគេហៅថា (“catechism” ក្នុងភាសាអង់គ្លេស ប្រែជាភាសាខ្មែរថាជា «សំណួរ-ចម្លើយ») ដែលមានគោលការណ៍សង្ខេបៗ ជាពិសេសទាក់ទងទៅនឹងគោលជំនឿសាសនា។

«ការអធិស្ឋានគឺជាការចងចំណងបញ្ចប់ការសញ្ជឹងគិត»។ (Daniel Burgess).

«ព្រះអង្គយកព្រះទ័យទុកដាក់លើយើងគ្រប់ៗរូប»។ (Augustine).

ក្នុងសាច់ឈាមយើង យើងដើរក្នុងផ្លូវខុសឆ្គងផ្នែកសីលធម៌ ខ្វាក់ផ្នែកព្រលឹងវិញ្ញាណ និងឆន្ទៈដែលបែកបាក់។ ប៉ុន្តែ សេចក្ដីសង្គ្រោះរបស់យើងគឺអាស្រ័យលើព្រះគុណដ៏ឥតគិតថ្លៃរបស់ព្រះជាម្ចាស់ មិនមែននៅលើឆន្ទៈសេរីរបស់យើងនោះទេ។

«គឺត្រូវប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ ហើយកុំឲ្យផ្គត់ផ្គង់ ដើម្បីនឹងបំពេញសេចក្តីប៉ងប្រាថ្នា ខាងឯសាច់ឈាមឡើយ»។ (រ៉ូម ១៣:១៤)

«មិនថាគ្រប់គ្នាមានអាយុចាស់នោះទេ ប៉ុន្តែគ្រប់គ្នាស្លាប់»។ (Augustine)

«ប្រសិនបើព្រះជាម្ចាស់អាចពុករលួយបាន នោះទ្រង់មិនអាចធ្វើជាព្រះបានទេ»។ (Augustine).

ដូច្នេះយើងខ្ញុំគិតថាយើងខ្ញុំអធិប្បាយលើការថ្វាយដង្វាយពីរទៅបីដងក្នុងអំឡុងពេល៣៣ឆ្នាំនៅឯព្រះវិហាររបស់យើងខ្ញុំ។ អ្វីដែលយើងខ្ញុំចង់មានន័យគឺថា យើងខ្ញុំបាននិយាយស្ទើរតែគ្រប់ពេលវេលាអំពីការផ្គត់ផ្គង់ និងការលះបង់ ប៉ុន្តែទាក់ទងទៅនឹងការថ្វាយដង្វាយ...ជាទូទៅ យើងខ្ញុំបានលើកឡើងដូចនេះ៖ «ឱបងប្អូនអើយ! ហេតុអ្វីបានជាយើងចង់ថ្វាយតិចជាង? បុគ្គលដែលលើកឡើងថា៖ “តើខ្ញុំត្រូវថ្វាយមែនឬ?” គឺគាត់កំពុងតែឈរលើជំហរមិនត្រឹមត្រូវរួចស្រេចបាត់ទៅហើយ។ រាល់គ្រប់អ្វីៗទាំងអស់គឺល្អប្រសើរជាងក្នុងការតាំងសេចក្ដីសញ្ញាថ្មី។ យើងមានសេចក្ដីសន្យាល្អប្រសើរជាង សេចក្ដីតាំងសញ្ញាល្អប្រសើរជាង—កណ្ឌគម្ពីរហេព្រើរបានលើកឡើង—ចុះហេតុអ្វីបានជាមិនមានការលះបង់ និងការថ្វាយល្អប្រសើរខ្លាំងជាងដែរទៅ?

«កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ ត្រូវតែខំសំដែងកិរិយាល្អ នៅចំពោះមុខមនុស្សទាំងអស់វិញ» (រ៉ូម១២:១៧)

«ចូរសូមពរឲ្យដល់អ្នកណាដែលបៀតបៀនអ្នក ចូរសូមពរចុះ កុំឲ្យប្រទេចផ្តាសាឡើយ» (រ៉ូម ១២:១៤)

«ព្រះអង្គមកនៅជិតសូម្បីតែចំពោះអស់អ្នកដែលនៅយ៉ាងឆ្ងាយពីទ្រង់ក៏ដោយ»។ (Augustine).