សេចក្ដីសន្និដ្ឋានក្នុងការវែកញែក៖ ព្រះបន្ទូលបានបង្រៀនថា «ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកម្ពស់ ទីជម្រៅ ឬរបស់អ្វីដែលកើតមកឯទៀតក្ដី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ» (រ៉ូម ៨:៣៨-៣៩)។ សូមចងចាំថា ព្រះអង្គដែលសង្គ្រោះលោកអ្នកក៏ជាព្រះអង្គដែលនឹងរក្សាលោកអ្នកទុកផងដែរ។ ខណៈពេលដែលយើងទទួលបានសេចក្ដីសង្គ្រោះម្ដងហើយ នោះយើងក៏នឹងមានសេចក្ដីសង្គ្រោះនោះជារៀងរហូតដែរ។ សេចក្ដីសង្គ្រោះរបស់យើងគឺពិតជាមានការធានាយ៉ាងអស់កល្បជានិច្ចមែន! អានបន្ថែម