ទោះបើមិនបាននិពន្ធឡើងអំពីបុណ្យណូអែលក៏ដោយក៏កណ្ឌគម្ពីរ រ៉ូម ១៤:៥-៦ ហាក់បីដូចជាមានការអនុវត្តដូចម្ដេច៖ «ម្នាក់យល់ថា ថ្ងៃមួយល្អជាងថ្ងៃមួយ ម្នាក់ទៀតយល់ថា ថ្ងៃណាក៏ដូចថ្ងៃណា។ ចូរឲ្យគ្រប់គ្នាជឿប្រាកដក្នុងគំនិតរបស់ខ្លួនចុះ។ អ្នកណាដែលប្រកាន់ថ្ងៃណា នោះគេប្រកាន់ដូច្នោះដោយគោរពព្រះអម្ចាស់ ហើយអ្នកដែលបរិភោគ នោះគេបរិភោគដោយគោរពព្រះអម្ចាស់»។ ប្រសិនបើគ្រីស្ទបរិស័ទណាមួយមិនមានអារម្មណ៍ស្រួលទាក់ទងទៅនឹងផ្នែកណាខ្លះ ឬក៏ផ្នែកទាំងអស់នៃការប្រារព្ធពិធីបុណ្យណូអែល នោះគ្រីស្ទបរិស័ទម្នាក់នោះគួរធ្វើនូវអ្វីដែលគាត់ជឿជាក់ថា ជាការត្រឹមត្រូវចុះ។ គាត់មិនគួរថ្កោលទោសអ្នកដទៃដែលជឿ ហើយប្រារព្ធខុសពីគាត់ទេ ហើយអ្នកដទៃក៏មិនគួរថ្កោលទោសគាត់ដែរ នៅពេលដែលមិនមានការណែនាំច្បាស់លាស់ចេញពីព្រះគម្ពីរ។ អានបន្ថែម