
នោះហើយជាពួកកូនរបស់ព្រះ
«ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ»។ (រ៉ូម ៨:១៤)
ល្បីៗ
អត្ថបទដែលមានអ្នកអានច្រើន និងអត្ថបទដែលក្រុមការងារជ្រើសរើស។

«ហើយអស់អ្នកណាដែលព្រះវិញ្ញាណនៃព្រះទ្រង់នាំ អ្នកទាំងនោះហើយជាពួកកូនរបស់ព្រះ»។ (រ៉ូម ៨:១៤)

សូមឲ្យព្រលឹងវិញ្ញាណអ្នករាល់គ្នាបានប្រកប ដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ (ពីលីព ៤:២៣)

«ប្រសិនបើលោកអ្នកបានកើតជាថ្មី កើតក្នុងព្រះជាម្ចាស់ នោះមានន័យថា លោកអ្នកបានទទួលព្រះពរដ៏ល្អៗ មិនថាលោកអ្នករស់នៅក្នុងខ្ទម ឬក៏ក្នុងផ្ទះវីឡាឡើយ។» (Michael Otieno Maura)

«អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ» (យ៉ាកុប ៤:១៤)

«ព្រះយេស៊ូវបានបញ្ចប់ព័ន្ធកិច្ចដែលព្រះជាម្ចាស់បានប្រទានឲ្យទ្រង់ធ្វើ ហើយការមានព្រះជន្មរស់ឡើងវិញគឺជាភស្តុតាងដែលបង្ហាញថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងព័ន្ធកិច្ចនោះ។» (John Piper)

«ឯចោរ វាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង» (យ៉ូហាន ១០:១០)

ព្រះយេស៊ូវមិនដែលធ្វើបាបសោះ ប៉ុន្តែទ្រង់ដឹងថាអំពើបាបមានការអូសទាញខ្លាំងប៉ុណ្ណា ( ហេព្រើរ ៤:១៥ )។ ទ្រង់ជ្រាបថា អំពើបាបនឹងត្រូវបង់ថ្លៃយ៉ាងច្រើន។ ទ្រង់យាងមកដកអំពើបាបចេញ ដូច្នេះហើយបានជាទ្រង់បង្រៀនយើងឲ្យទូលសូមការអត់ទោស។

«ឪពុករាល់គ្នាអើយ កុំឌុកដាន់កូនចៅឡើយ ក្រែងវារសាយចិត្តចេញ» (កូឡូស ៣:២១)

«ដើម្បីឲ្យអាចមើលឃើញអំពីភាពអស្ចារ្យរបស់ព្រះជាម្ចាស់បាន ជាដំបូងលោកអ្នកត្រូវតែទទួលស្គាល់ថា ខ្លួនឯងខ្សោយ។» (H.B. Charles, Jr.)

«ចូរឲ្យអ្នករាល់គ្នាអត់ធ្មត់ដូច្នោះដែរ ទាំងតាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ» (យ៉ាកុប ៥:៨)

«អារម្មណ៍ គឺមិនមែនជាមូលដ្ឋានគ្រឹះនៃការថ្វាយបង្គំនៅក្នុងចិត្តរបស់យើងទេ តែទេវវិទ្យាទៅវិញទេតើ។» (Sinclair B. Ferguson)

«ព្រះជាម្ចាស់ផ្ទាល់ គឺជាតួអង្គចម្បងក្នុងការពិឃាតព្រះរាជបុត្រាទ្រង់ អញ្ចឹងហើយបានជាសំណួរចម្បងគឺមិនមែនសួរថា «តើជាតិសាសន៍មួយណាជាអ្នកដែលធ្វើឲ្យព្រះយេស៊ូវសុគតនោះ?» ប៉ុន្តែគួរសួរបែបយ៉ាងដូច្នេះវិញថា «តើការសុគតរបស់ព្រះយេស៊ូវបានផ្ដល់អ្វីខ្លះដល់មនុស្សលោក?»»(John Piper)