«ដើម្បីឲ្យអាចមើលឃើញអំពីភាពអស្ចារ្យរបស់ព្រះជាម្ចាស់បាន ជាដំបូងលោកអ្នកត្រូវតែទទួលស្គាល់ថា ខ្លួនឯងខ្សោយ។» (H.B. Charles, Jr.)

«ដើម្បីឲ្យអាចមើលឃើញអំពីភាពអស្ចារ្យរបស់ព្រះជាម្ចាស់បាន ជាដំបូងលោកអ្នកត្រូវតែទទួលស្គាល់ថា ខ្លួនឯងខ្សោយ»។ “To see how great God is, you have to acknowledge how weak you are,” (H.B. Charles, Jr.).

«ព្រះហឫទ័យរបស់ព្រះជាម្ចាស់គឺប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ក្នុងការធ្វើឲ្យកូនៗរបស់ព្រះអង្គកាន់តែក្លាយដូចជារូបអង្គព្រះរាជបុត្រារបស់ទ្រង់។» (H.B. Charles, Jr.)

«មានតែឥទ្ធិពលនៃក្ដីស្រឡាញ់តែមួយគត់ដែលអាចបំផ្លាស់បំប្រែខ្មាំងសត្រូវរបស់យើងឲ្យក្លាយជាមិត្ត»។ (Martin Luther King, Jr.)

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................

យើងអាចនិយាយបានថា ការបង្រៀនមិនសមរម្យសម្រាប់ស្ត្រី គឺជាការបង្រៀននៅក្នុងបរិបទបង្រៀនបុរស ឬរបៀបដែលបង្អាប់ដល់ការត្រាស់ហៅបុរសឲ្យទទួលខុសត្រូវចម្បងសម្រាប់ការបង្រៀន និងការដឹកនាំ។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។