ព្រះយេស៊ូវមិនដែលធ្វើបាបសោះ ប៉ុន្តែទ្រង់ដឹងថាអំពើបាបមានការអូសទាញខ្លាំងប៉ុណ្ណា ( ហេព្រើរ ៤:១៥ )។ ទ្រង់ជ្រាបថា អំពើបាបនឹងត្រូវបង់ថ្លៃយ៉ាងច្រើន។ ទ្រង់យាងមកដកអំពើបាបចេញ ដូច្នេះហើយបានជាទ្រង់បង្រៀនយើងឲ្យទូលសូមការអត់ទោស។
ខ្ញុំស្រមៃអំពីទឹកភ្នែកដ៏ពិតដែលស្រក់ចុះនៅពេលដែលគាត់អាចនិយាយចេញមកបាន។
តើប៉ុន្មានដងដែលគាត់ និងប្រពន្ធរបស់គាត់បានអង្គុយចុះហើយយំជាមួយគ្នាដោយស្ងៀមស្ងាត់? តើពួកគេបានសន្ទនាដែលមានភាពឈឺដូចគ្នាប៉ុន្មាន? តើពួកគេបាននិយាយអំពីឈ្មោះប៉ុន្មានដង? តើពួកគេបានបីទារកទើបកើតរបស់អ្នកផ្សេងប៉ុន្មានដង? តើពួកគេគិតថា គាត់ប្រហែលជាមានទម្ងន់ប៉ុន្មានដង? តើពួកគេបានសូមឲ្យមានកូនប៉ុន្មានដង?
ហើយឥឡូវ ពួកគេបានបីកូនក្នុងរង្វង់ដៃរបស់ពួកគេ។ ក្តីស្រមៃដែលពួកគេមានក៏ត្រូវបានសម្រេច។ ជាកូនប្រុសដែលពួកគេគិតថា ពួកគេនឹងមិនដែលមាន។
ដូចជាអ្នកដែលជាឪពុកលើកដំបូងជាច្រើន (រួមបញ្ចូលទាំងរូបខ្ញុំ) មនុស្សប្រុសមិនអាចរកពាក្យអ្វីមកនិយាយបានឡើយ។ ទោះបីយ៉ាងណានៅក្នុងបរិបទនេះ គាត់គឺពិតជាមិនអាចនិយាយបានពិតមែន។ នៅពេលដែលលោក សាការី បានឃើញមុខកូនប្រុសរបស់គាត់នោះគាត់បានត្រឹមតែសុំអ្វីមួយមកសរសេរ។ គាត់មិនអាចភ្លក់រសជាតិនៃឈ្មោះកូនប្រុសនៅលើបបូរមាត់របស់គាត់អស់រយៈពេលប្រាំបីថ្ងៃ។ ខ្ញុំចងចាំយ៉ាងច្បាស់អំពីការជួបកូនដំបូងរបស់យើង។ ខ្ញុំមិនអាចស្រមៃអំពីអារម្មណ៍ទាំងអស់ដែលខ្ញុំមាននៅថ្ងៃនោះ នៅក្នុងភាពស្ងៀមស្ងាត់បានទេ។ បើសាកល្បងនោះវាប្រហែលជានិងធ្វើឲ្យខ្ញុំស្លាប់ជាមិនខាន។
ដូច្នេះ ហេតុអ្វីបានជាព្រះទ្រង់ទប់អណ្តាតរបស់សាការី? នៅពេលដែលទេវតាកាព្រីយ៉ែលបានលេចមក ដើម្បីប្រាប់សាការីអំពីអ្វីដែលព្រះទ្រង់បម្រុងនឹងធ្វើ នោះបុរសចំណាស់ម្នាក់នេះមិនបាននាំឲ្យខ្លួនគាត់ជឿឡើយ។ «តើខ្ញុំនឹងដឹងសេចក្ដីនោះបាន ដោយសារអ្វី ដ្បិតខ្ញុំសោតក៏ចាស់ហើយ ប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ» (លូកា ១:១៨)។ ទេវតាមិនបានប្រណីចំពោះភាពខ្វះជំនឿរបស់គាត់នោះទេ។
«ខ្ញុំនេះ ឈ្មោះកាព្រីយ៉ែល។ ដែលឈរនៅចំពោះព្រះ ទ្រង់បានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយប្រកាសប្រាប់ដំណឹងល្អនេះមើល លោកនឹងត្រូវគ និយាយមិនបាន ដរាបដល់ថ្ងៃដែលការទាំងនេះកើតមក ពីព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសម្រេចនៅវេលាកំណត់នោះទេ» (លូកា ១:១៩-២០)។ លោក សាការី បានបីកូនប្រុសរបស់គាត់ដែលបានរង់ចាំយ៉ាងយូរដោយភាពស្ងៀមស្ងាត់ ពីព្រោះគាត់បានធ្វើបាបទាស់និងព្រះដែលបានបើកផ្ទៃប្រពន្ធរបស់គាត់។ គាត់—គឺជាសង្ឃ—បានច្រានចោលនូវអ្វីដែលព្រះបានមានបន្ទូលយ៉ាងច្បាស់លាស់។ ហេតុដូច្នេះហើយបានជាព្រះបានប្រទានឲ្យគាត់នូវពេលវេលារយៈពេលប្រាំបួនខែស្ងប់ស្ងាត់ និងឈឺចាប់នៅមុខកញ្ចក់។ គ្រប់ពេលគាត់ព្យាយាមនិយាយនោះគាត់ត្រូវបានរម្លឹកអំពីរបៀបដែលគាត់បានបរាជ័យ។ ភាពគ និយាយមិនបាន របស់គាត់លើកឡើងអំពីអ្វីដែលគ្មាននរណាម្នាក់អាចស្តាប់ឮ៖ «ខ្ញុំបានធ្វើបាប»។
បន្ទាប់មក គឺងាយស្រួលដូចជាទ្រង់បានបិទមាត់លោក សាការី នោះព្រះក៏បានបើកមាត់គាត់ម្តងទៀត។
រសជាតិនៃការលើកលែងទោស
ប្រសិនបើបុរសម្នាក់នៅដោយស្ងៀមស្ងាត់អស់រយៈពេលជិតមួយឆ្នាំ ហើយនៅពេលដែលគាត់និយាយ នោះគ្រប់គ្នានឹងប្រុងប្រៀបស្តាប់។ ដូច្នេះ នៅពេលដែលអណ្តាតដែលបានបន្ទាបចុះរបស់គាត់បានត្រឡប់មកវិញនោះតើលោក សាការី នឹងនិយាយអ្វី? នេះគឺជាពេលដែលទឹកភ្នែកត្រូវបានហូរចុះមក។
«សូមឲ្យព្រះអម្ចាស់ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់ ព្រមទាំងបង្កើតព្រះដ៏មានឥទ្ធិឫទ្ធិ នៅក្នុងពូជហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ សំរាប់នឹងជួយសង្គ្រោះយើងផង»(លូកា ១:៦៨-៦៩)។
បន្ទាប់មក នៅក្នុងពីរបីខបន្ទាប់ នោះគាត់ក៏និយាយទៅកាន់កូនប្រុសរបស់គាត់ផ្ទាល់៖
«ឯឯងទារកអើយ គេនឹងហៅឯងជាហោរានៃព្រះដ៏ខ្ពស់បំផុត ដ្បិតឯងនឹងដើរចំពោះព្រះអម្ចាស់ ដើម្បីនឹងរៀបចំផ្លូវថ្វាយទ្រង់ ប្រយោជន៍ឲ្យរាស្ត្រទ្រង់បានស្គាល់សេចក្ដីសង្គ្រោះ ជាការប្រោសឲ្យគេរួចពីបាប ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង ដែលបណ្តាលឲ្យបច្ចូសកាល ភ្លឺមកដល់យើងពីស្ថានដ៏ខ្ពស់» (លូកា ១:៧៦-៧៨)។
តើសេចក្តីមេត្តាករុណារបស់ព្រះពិតជាមានភាពទន់ភ្លន់ជាង ជាងមកកាន់លោក សាការី ខ្លាំងជាងពេលដែលកាន់ខ្ជាប់នូវសេចក្តីអធិស្ឋានដែលទទួលការឆ្លើយតប តើគាត់ពិតជាអាចរៀបពាក្យម្តងទៀតឬ? កូនប្រុសដែលព្រះបានអត់ទោស។ ព្រះជាម្ចាស់ពិតជាបានអត់ទោស។ ទ្រង់បានអត់ទោសមនុស្សមានបាបដូចជាខ្ញុំ។ ទ្រង់ពិតជាមានសេចក្តីសប្បុរស និងមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយមានពេញដោយសេចក្តីស្រឡាញ់យ៉ាងខ្ជាប់ខ្ជួន និងសេចក្តីស្មោះត្រង់។ ទ្រង់រក្សាសេចក្តីស្រឡាញ់ដ៏ខ្ជាប់ខ្ជួនរបស់ទ្រង់សម្រាប់រាប់ពាន់ដំណ ទ្រង់អត់ទោសអំពើទុច្ចរិត និងការរំលង ហើយនិងអំពើបាប។ ចូរចេញទៅប្រាប់គេថា ការអត់ទោសគឺអាចទៅរួច ពីព្រោះព្រះបានយាងមក។
តើមានអ្វីទៀតដែលសមជាងការដែលក្មេងប្រុសត្រូវបានដាក់ឈ្មោះថា យ៉ូហាន ដែលមានន័យថា «ទទួលព្រះគុណបានពីព្រះជាម្ចាស់»? ហើយហេតុដូច្នេះលោក សាការី បានធ្វើ។ ហើយយើងក៏ដូច្នេះដែរ។
តើនរណាអាចអត់ទោសបាបបាន?
មិនយូរប៉ុន្មាន បងប្អូនជីដូនមួយរបស់លោក យ៉ូហាន ក៏បានកើតមកដែរ។ គឺជាទារកនៃការអស្ចារ្យ។ ការអត់ទោសពីកំណើត។
នៅពេលព្រះយេស៊ូវចាប់ផ្តើមព័ន្ធកិច្ចរបស់ទ្រង់ នោះព្រះអង្គបានបោះគោលចារឹកនៅក្នុងដីថា ទ្រង់យាងមក ដើម្បីប្រកាស និងសម្រេចការអត់ទោស។ ថ្ងៃមួយ នៅពេលព្រះអង្គបង្រៀន និងព្យាបាល នោះក៏មានហ្វូងមនុស្សជួបជុំគ្នា—គឺជាហ្វូងមនុស្សយ៉ាងច្រើន រហូតដល់ថាមានបុរសមួយក្រុម និងមិត្តភក្ដិពិការរបស់ពួកគេមិនអាចចូលទៅជិតទ្រង់បាន។ ជាការសម្រេច បុរសទាំងនោះបានទំលុះប្រហោងដំបូលហើយសំរូតមិត្តភក្ដិរបស់ពួកគេនៅត្រង់កន្លែងព្រះយេស៊ូវគង់នៅ។ ទាក់ទងនឹងអ្វីដែលព្រះយេស៊ូវអាចមានបន្ទូលអំពី សូមកត់សម្គាល់អំពីរបៀបដែលទ្រង់ឆ្លើយតប៖ «លុះទ្រង់បានឃើញសេចក្ដីជំនឿរបស់គេដូច្នោះ ក៏មានបន្ទូលថា អ្នកអើយ បាបអ្នកបានអត់ទោសឲ្យអ្នកហើយ»(លូកា ៥:២០)។
ពួកអាចារ្យ និងពួកផារិស៊ីដែលបានស្តាប់ទ្រង់ ហើយក៏នាំគ្នារិះគិតក្នុងចិត្តថា៖ «តើអ្នកណានេះ ដែលពោលពាក្យប្រមាថព្រះដូច្នេះ ក្រៅពីព្រះ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន?» (លូកា ៥:២១)។ ពួកគេសួរសំណួរត្រឹមត្រូវ ប៉ុន្តែធ្វើការសរុបសេចក្តីខុស។ ព្រះយេស៊ូវកែតម្រង់ពួកគេ ហើយនៅក្នុងរបៀបដែលមិនអាចបំភ្លេចបាន។
«ហេតុអ្វីបានជាអ្នករិះគិតក្នុងចិត្តដូច្នេះ? ដ្បិតដែលថា “បាបអ្នកបានអត់ទោសឲ្យអ្នកហើយ ឬថា ចូរអ្នកក្រោកឡើងដើរទៅ នោះតើពាក្យណាដែលងាយថាជាជាង? ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន”» (នោះទ្រង់ក៏មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងវិញ) ខ្ញុំប្រាប់អ្នកថា “ចូរក្រោកឡើង យកគ្រែអ្នកដើរទៅផ្ទះទៅ”» (លូកា ៥:២២-២៣)។
ហើយបុរសស្លាប់ដៃស្លាប់ជើងនោះបានធ្វើនូវអ្វីដែលគាត់មិនបានធ្វើ ដែលយើងមិនដឹងថារយៈពេលយូរប៉ុណ្ណានោះទេ៖ «គាត់ក៏ក្រោកឈរឡើងនៅមុខគេជា១រំពេច ហើយលើកគ្រែ ដែលបានដេក ចេញទៅឯផ្ទះ ទាំងសរសើរតម្កើងដល់ព្រះបណ្តើរ»(លូកា ៥:២៥)។ ពាក្យសម្ដីរបស់គាត់គឺពិតជាល្អ ប៉ុន្តែគាត់មិនចាំបាច់និយាយអ្វីទាំងអស់។ ជើងរបស់គាត់និយាយគ្រប់យ៉ាងរួចហើយ។ ព្រះយេស៊ូវបានព្យាបាលរូបកាយបាក់បែករបស់ខ្ញុំ។ លើសពីនោះទៀត ព្រះអង្គបានអត់ទោសដល់ព្រលឹងវង្វេងរបស់ខ្ញុំ។ ទ្រង់បានអត់ទោស។ ព្រះពិតជាអត់ទោសមែន។
សូមអត់ទោសអំពើបាបយើងខ្ញុំ
ការអត់ទោសនេះមិនមែនសម្រាប់តែមនុស្សមានបាបជាក់លាក់មួយចំនួនតូចនោះទេ។ នេះគឺជាតម្រូវការយ៉ាងជ្រាលជ្រៅប្រចាំថ្ងៃសម្រាប់ព្រលឹងមនុស្សគ្រប់គ្នា។ នៅពេលពួកសាវ័ករបស់ទ្រង់បានសួរព្រះអង្គអំពីរបៀបអធិស្ឋាន នោះព្រះយេស៊ូវឆ្លើយតបយ៉ាងសាមញ្ញខ្លី និងចំគោលដៅថា «កាលណាអ្នករាល់គ្នាអធិស្ឋាន» នោះត្រូវទូលថាដូចនេះ៖
«ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់ បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការ មកជារាល់ថ្ងៃ សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្ដីអាក្រក់វិញ» (លូកា ១១:២-៤)។
សូមសូមកត់សម្គាល់ថា ព្រះយេស៊ូវអធិស្ឋានយ៉ាងច្រើន ប៉ុន្តែទ្រង់មិនចាំបាច់អធិស្ឋានផ្នែកនៃសេចក្តីអធិស្ឋាននេះឡើយ។ ទេ! ទ្រង់ជ្រាបនូវអ្វីដែលមនុស្សគ្រប់គ្នាត្រូវការជាចាំបាច់ជារៀងរាល់ថ្ងៃ។ ដូចទ្រង់ នោះពួកគេត្រូវការអាហារប្រចាំថ្ងៃ និងការការពារពីសេចក្តីល្បួង។ មិនដួចទ្រង់ នោះពួកគេត្រូវការការអត់ទោសនៅពេលដែលពួកគេធ្វើខុស។ ហើយយើងនឹងធ្លាក់ចុះម្តងហើយម្តងទៀត (១យ៉ូហាន ១:៨ )។ យើងម្នាក់ៗគឺបែបនេះ យើងបានកើតមកក្នុងសេចក្តីទុច្ចរិត ហើយមានជាប់មានបានតាំងពីក្នុងផ្ទៃពោះ (ទំនុកតម្កើង ៥១:៥)។ ហើយខណៈពេលដែលមនុស្សចាស់បានស្លាប់នៅពេលដែលយើងទទួលជឿ នោះយើងនៅតែប្រឈមជាមួយមនុស្សចាស់នោះរាល់ថ្ងៃ។
ព្រះយេស៊ូវមិនដែលធ្វើបាបសោះ ប៉ុន្តែទ្រង់ដឹងថាអំពើបាបមានការអូសទាញខ្លាំងប៉ុណ្ណា ( ហេព្រើរ ៤:១៥ )។ ទ្រង់ជ្រាបថា អំពើបាបនឹងត្រូវបង់ថ្លៃយ៉ាងច្រើន។ ទ្រង់យាងមកដកអំពើបាបចេញ ដូច្នេះហើយបានជាទ្រង់បង្រៀនយើងឲ្យទូលសូមការអត់ទោស។
ការអត់ទោសនៅក្នុងសាច់ឈាម
រហូតដល់ថ្ងៃសុក្រដ៏ល្អ នោះការអត់ទោសគឺស្ថិតនៅជាសេចក្តីសន្យាពិត—ប៉ុន្តែមិនអាចមើលឃើញបាន។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅពេលដែកគោលបានធ្លុះចូល ហើយឈើឆ្កាងត្រូវបានលើកឡើង នោះការអត់ទោសត្រូវបានបំបែកឲ្យអាចមើលឃើញដោយលាបដោយពណ៌ក្រហមឲ្យគ្រប់គ្នាអាចមើលឃើញបាន។ ពួកគេបានចាប់ទ្រង់ដោយគ្មានដីកា កាត់ទោសទ្រង់ដោយគ្មានយុត្តិធម៌ ហើយវាយទ្រង់ដោយគ្មានមេត្តា។ ប៉ុន្តែទោះបីជាពួកគេបានប្រព្រឹត្តចំពោះទ្រង់ដូចជាសត្រូវក៏ដោយ ក៏ទ្រង់នៅតែអធិស្ឋានសម្រាប់ពួកគេដែរ។ តើទ្រង់អធិស្ឋានយ៉ាងដូចម្តេច? «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ» (លូកា ២៣:៣៤) ។
បន្ទាប់មក ចេញពីភាពទន់ខ្សោយ និងភាពអាម៉ាស់នៃឈើឆ្កាងជាមួយនឹងការមានអុកស៊ីសែនមិនគ្រប់គ្រាន់ សម្រាប់ដកដង្ហើម នោះទ្រង់មានបន្ទូលពីការអត់ទោសទៅកាន់ព្រលឹងផ្សេងទៀតដែលកំពុងតែត្រូវការ។ អ្នកទោសដែលនៅចំហៀងទ្រង់ម្នាក់និយាយថា «គេធ្វើទោសយើងត្រូវហើយ ដ្បិតយើងត្រូវទោសចំពោះការដែលយើងបានប្រព្រឹត្ត ប៉ុន្តែព្រះអង្គនេះមិនបានធ្វើខុសអ្វីសោះ...ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង»(លូកា ២៣:៤១-៤២)។ ជាមួយដង្ហើមចុងក្រោយរបស់ទ្រង់ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»(លូកា ២៣: ៤៣) ។ តើលទ្ធភាពនៃការអត់ទោសបានច្បាស់ជាងមុនដែរឬទេ? តើការអស្ចារ្យនៃការអត់ទោសបានងងឹតជាងមុនឬ? ចេញពីដែកគោលនៃការធ្វើទារុណកម្មទៅជារង្វាន់នៃស្ថានសួគ៌ដោយគ្រាន់តែប្រយោគមួយគឺ—ការអត់ទោស។
ហើយនៅក្នុងពេលវេលាបន្ទាប់ ទ្រង់បានបញ្ចប់ការបង់ថ្លៃសម្រាប់ការអត់ទោសដែលមិននឹកស្មានដល់។ «ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ កាលមានបន្ទូលពាក្យទាំងនេះរួចហើយ នោះទ្រង់ផុតដង្ហើមទៅ»(លូកា ២៣:៤៦)។ ការសុគតមិនបានប្រទានឲ្យទ្រង់នូវសិទ្ធអំណាចសម្រាប់អត់ទោសនោះទេ—ទ្រង់មានវាតាំងពីមុនកំណើតលោកីយ៍មកម្ល៉េះ។ ទេ! ការស្លាប់អាចរាប់ជាសុចរិតចំពោះអ្វីដែលបានកើតឡើងតាំងពីនៅក្នុងសួនច្បារ (រ៉ូម ៣:២៥)។ ព្រះតែងតែអត់ទោសដល់មនុស្សតាមរយៈជំនឿឥឡូវនេះទ្រង់មានព្រះលោហិតធ្វើជាភស្តុតាង។
តាមរយៈបុរសម្នាក់នេះ
បន្ទាប់ពីព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះទ្រង់បានលេចមកឯពួកសាវ័ក ហើយបានបរិភោគជាមួយពួកគេ។ នៅពេលនិយាយគ្នាទ្រង់បានពន្យល់គេអំពីគម្ពីរវិន័យរបស់លោក ម៉ូសេ ទំនាយពួកហោរា និងទំនុកតម្កើង ដើម្បីបង្ហាញពួកគេអំពីគ្រប់ផ្នែកទាំងអស់គឺចង្អុលបង្ហាញពីទ្រង់។ ហើយបន្ទាប់មកទ្រង់បានសង្ខេបមេរៀនដោយមានបន្ទូលថា «គឺសេចក្ដីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទី៣ទ្រង់នឹងរស់ពីស្លាប់ឡើងវិញ ហើយត្រូវឲ្យការប្រែចិត្ត និងសេចក្ដីប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ដោយនូវព្រះនាមទ្រង់ចាប់តាំងពីក្រុងយេរូសាឡឹមទៅ»(លូកា ២៤:៤៦-៤៧)។ សេចក្តីសន្យាពីការអត់ទោស។ ការអត់ទោសត្រូវបានសម្រេច។ ហើយឥឡូវនេះការអត់ទោសត្រូវបានប្រកាសទូទៅពាសពេញពិភពលោកទាំងមូលដែរ។
ហើយនោះជាអ្វីដែលក្រុមជំនុំកំពុងតែធ្វើ។ នៅពេលដែលខ្យល់ និងភ្លើងបានធ្លាក់ពីលើស្ថានសួគ៌នៅថ្ងៃបុណ្យទី៥០ តើសាវ័ក ពេត្រុស បាននិយាយអ្វី? «ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ»(កិច្ចការ ២:៣៨)។ សូមចងចាំថាសាវ័ក ពេត្រុស បានភ្លក់នូវបទពិសោធន៍ពីភាពឧត្តមនៃសេចក្តីមេត្តាករុណារបស់ព្រះដោយផ្ទាល់ «ខ្ញុំមិនស្គាល់ទ្រង់ទេ....ខ្ញុំមិនស្គាល់ទ្រង់ទេ....ខ្ញុំមិនស្គាល់ទ្រង់ទេ»។ ហើយក្រោយមក ពេលព្រះបញ្ជូនគាត់ទៅកាន់មេទ័ព ដើម្បីទទួលស្វាគមន៍យ៉ាងពេញទំហឹងដល់សាសន៍នោះឲ្យចូលមកក្នុងក្រុមជំនុំ តើគាត់បាននិយាយអ្វីនៅពេលនោះ? «ពួកហោរាសុទ្ធតែធ្វើបន្ទាល់ពីទ្រង់ថា អស់អ្នកណាដែលជឿដល់ទ្រង់ នោះបានរួចពីបាប ដោយសារព្រះនាមទ្រង់»(កិច្ចការ ១០:៤៣)។ ហើយនៅពេលដែលសាវ័ក ប៉ុល បានក្រោកឈរដោយក្លាហាននៅក្នុងសាលាប្រជុំនៅក្រុងអាន់ទីយ៉ូក ដើម្បីប្រាប់ពួកយូដាឲ្យប្រែចិត្ត ហើយបែរមករកព្រះគ្រីស្ទ តើគាត់និយាយអ្វី? «ដូច្នេះ អ្នករាល់គ្នា ជាបងប្អូនអើយសូមជ្រាបថា ដែលមានសេចក្ដីប្រោសឲ្យរួចពីបាប បានប្រកាសប្រាប់ដល់អ្នករាល់គ្នា នោះគឺដោយសារព្រះអង្គនោះឯង»(កិច្ចការ ១៣:៣៨)។ មនុស្សក្នុងទីក្រុងទាំងមូលបានជួបជុំគ្នានៅក្នុងសប្តាហ៍បន្ទាប់ ដើម្បីស្តាប់បន្ថែមទៀត។ តើការអត់ទោសនេះអាចជាការពិតឬ?
នៅក្នុងពិភពលោកដែលជាប់នៅក្នុងអំពើបាប និងភាពអាម៉ាស់ក្រុមជំនុំគឺជាផ្ទះនៃពន្លឺនៃការអត់ទោស។ មនុស្សរាប់ពាន់នាក់បានជួញដូរបន្ទុកនៃកំហុស ដើម្បីបានសេចក្តីអំណរនៃការសម្រាក។ តាំងពីពេលនោះមកមានមនុស្សរាប់លាននាក់បានចូលរួមជាមួយពួកគេ។ ដូចជាលោក សាការី នោះពួកគេក៏ត្រូវបានប្រឈមមុខជាមួយនឹងភាពភ័យរន្ធត់នៃអំពើបាបរបស់ខ្លួនទាស់ប្រឆាំងជាមួយព្រះ។ ពួកគេបានភ្លក់នូវភាពល្វីងនៃលទ្ធផល។ ហើយពួកគេបានជួបជាមួយនឹងការអត់ទោស—ដោយផ្ទំនៅក្នុងស្នូក ធ្វើការនៅណាសារ៉ែត គេបានលើកទ្រង់ឡើងនៅលើឈើឆ្កាង ចាកចេញពីផ្នូរ ហើយពេលនេះគឺជាព្រះអម្ចាស់លើទាំងអស់។
នៅពេលទ្រង់ប្រសូត នោះក៏មានការអត់ទោស។ នៅពេលទ្រង់សុគត នោះក៏មានការអត់ទោស។ នៅពេលទ្រង់មានព្រះជន្មរស់ឡើងវិញ នោះក៏មានការអត់ទោសដែរ។ នៅពេលទ្រង់ត្រូវបានលើកឡើងទៅស្ថានសួគ៌នោះក៏មានការអត់ទោសដែរ។ ហើយនៅក្នុងភាពធំទូលាយ និងអស្ចារ្យរបស់ទ្រង់ គឺមានការអត់ទោស។ ប្រសិនបើអ្នកអាចទទួលបានការអត់ទោស តើអ្នកនៅតែឆ្ងល់អំពីបុណ្យណូអែលទៀតមែនឬ?
នៅក្នុងជម្រៅចិត្តយើង យើងទាំងអស់គ្នាសុទ្ធតែចង់ទទួលបានការអត់ទោស—គឺការទទួលបានការលាងសម្អាតឲ្យស្អាតចេញពីអំពើបាបរបស់យើង ហើយឲ្យព្រះអង្គទទួលយើងចូលក្នុងព្រះដំណាក់របស់ទ្រង់។ ព្រះយេស៊ូវបានមានព្រះជន្ម បានសុគត ហើយបានរស់ឡើងវិញ ដើម្បីធ្វើឲ្យការទទួលបានការអត់ទោសនោះអាចដំណើរការបាន។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។