
ការស្លាប់រស់
"ព្រោះបើយើងរស់នៅ គឺរស់នៅដើម្បីព្រះអម្ចាស់ ហើយបើយើងស្លាប់ គឺស្លាប់ដើម្បីព្រះអម្ចាស់ ដូច្នេះហើយ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងជារបស់ព្រះអម្ចាស់។" (គគខ)
ល្បីៗ
អត្ថបទដែលមានអ្នកអានច្រើន និងអត្ថបទដែលក្រុមការងារជ្រើសរើស។

"ព្រោះបើយើងរស់នៅ គឺរស់នៅដើម្បីព្រះអម្ចាស់ ហើយបើយើងស្លាប់ គឺស្លាប់ដើម្បីព្រះអម្ចាស់ ដូច្នេះហើយ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងជារបស់ព្រះអម្ចាស់។" (គគខ)

«រួចទ្រង់មានព្រះបន្ទូលថា ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ និងរុក្ខជាតិមានផ្លែតាមពូជ…

លោកស្រី ស៊ូសាន ហ្សេសេ (Susanne Geske) បានបង្ហោះព័ត៌មានដែលមានការចាប់អារម្មណ៍ពីសំណាក់អន្តរជាតិយ៉ាងខ្លាំងនៅពេលព្រឹកមួយ បន្ទាប់ពីបុរសមូស្លីមប្រាំមួយនាក់បានចាប់ចងប្ដីនាង និងធ្វើទារុណកម្មរហូតដល់ស្លាប់ ដោយសារតែគាត់ជាគ្រីស្ទបរិស័ទ។ បន្ទាប់ពីចាកចេញពីប៉ុស្តិ៍ប៉ូលិស នាងបានបង្ហោះសារមួយថា «ខ្ញុំអត់ទោស ដល់អស់អ្នកដែលបានសម្លាប់ប្ដីខ្ញុំដូចជាព្រះគ្រីស្ទបានអត់ទោសអស់អ្នកដែលបានឆ្កាងទ្រង់ដែរ។ "ឱព្រះវរបិតាអើយ សូមអត់ទោសអ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”

«ទោះបើឪពុកម្ដាយ និងម៉ែដោះមិនមានវត្តមានក៏ព្រះអង្គនៅមានព្រះវត្តមានដែរ។» "Father, mother, and nurturers were absent, but you are present."…

«ឯសេចក្តីកំផិត សេចក្តីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្តីលោភ នោះមិនត្រូវទាំងឲ្យឮឈ្មោះក្នុងពួកអ្នករាល់គ្នាផង…

យើងខ្ញុំក៏ចង់រៀនសូត្រពីប្រពន្ធរបស់យើងខ្ញុំដែរ។ ហើយយើងខ្ញុំក៏សប្បាយចិត្តណាស់ក្នុងការរៀនសូត្រពីការនិយាយស្ដីរបស់មនុស្សស្រីដែរ។ ប៉ុន្តែ យើងខ្ញុំមិនចង់មានទំនាក់ទំនងនៃការស្ដាប់ ឬក៏ការទៅចូលរួមនៅក្រុមជំនុំណាមួយ ដែលមានមនុស្សស្រីជាគ្រូគង្វាល ឬក៏អ្នកមានអំណាចលើយើងខ្ញុំនោះទេ។ នេះគឺជាចំណុចគ្រោះថ្នាក់សម្រាប់មនុស្សប្រុស។ យើងខ្ញុំអាចពន្យល់អំពីមូលហេតុនេះចេញពីព្រះគម្ពីរ ចេញពីបទពិសោធន៍ និងចេញពីផ្លូវចិត្តបាន ប៉ុន្តែយើងខ្ញុំទើបតែបានលើកឡើងនូវការសង្ខេបត្រួសៗសម្រាប់លោកអ្នក។

«គ្មានគោលជំនឿណាដែលបំផ្លាញព្រលឹងខ្លាំងជាងការបង្រៀនគោលជំនឿថាមនុស្សមានបាបអាចអភិវឌ្ឍខ្លួនឯងបានពីការកែប្រែចិត្ត ហើយជឿនូវអ្វីដែលខ្លួនចង់ជឿ។» (Charles Hodge)

«ក្រឹត្យវិន័យទាមទារអោយយើងធ្វើទាំងអស់ ដំណឹងល្អប្រកាសថា ព្រះគ្រីស្ទបានបង់ថ្លៃទាំងអស់រូចហើយ»។ (Tullian Tchividjian)

«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ញ៉ាំងឲ្យយើងកាន់តែចង់អធិស្ឋាន។» (John Piper)

«ក្នុងព្រះដ៏ជាសេចក្ដីពិត ទោះបើរបស់អ្វីមួយបានងាប់ហើយចាប់ផ្ដើមរលួយ ក៏របស់នោះចាប់ផ្ដើមលាស់ដុះឡើងមានជីវិតវិញបានដែរ។» (Augustine)

«ការដែលយើងជឿថា ដំណឹងល្អគឺគ្រាន់តែសម្រាប់អ្នកមិនជឿគឺជាការដ៏គួរឲ្យសោកស្ដាយណាស់។» (D.A. Carson)

ទោះបីជាព្រះគ្រីស្ទជាបុត្រស្ងួនភ្ងារបស់ព្រះវរបិតាក៏ដោយ ក៏ព្រះវរបិតានៅតែអនុញ្ញាតឲ្យព្រះរាជបុត្រាទ្រង់ជួបប្រទះនឹងភាពក្រីក្រ ការជេរប្រមាថ និងការបៀតបៀនដែរ។ ព្រះយេស៊ូវបានជួបនឹងការស្រេកឃ្លាន។ ហេតុដូច្នេះហើយបានជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មិនផ្ទុយគ្នាពីការដែលទ្រង់អនុញ្ញាតឲ្យព្រះយេស៊ូវរងទុក្ខវេទនា ដោយមានគេស្ដោះដាក់ទ្រង់ ហើយថែមទាំងវាយទ្រង់នោះទេ។ ដូច្នេះ គ្រីស្ទបរិស័ទរាល់គ្នាអើយ! ចូរកុំសួរដេញដោលព្រះជាម្ចាស់អំពីសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលដែលទ្រង់អនុញ្ញាតឲ្យអ្នករាល់គ្នាជួបនឹងទុក្ខលំបាក ឬការល្បងលនោះឡើយ។ ព្រះជាម្ចាស់មិនបានអនុញ្ញាតឲ្យព្រះយេស៊ូវក្លាយទៅជាអ្នកមានម្នាក់នៅលើផែនដីនេះទេ សូម្បីតែមួយវិនាទីក៏មិនមានផង។ ដូចមានសេចក្ដីចែងទុកនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៨:២០ ហើយថា «តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ ប៉ុន្តែ ព្រះជាម្ចាស់ពិតជាបានប្រទានព្រះវិញ្ញាណបរិសុទ្ធមកព្រះយេស៊ូវដោយគ្មានកម្រិតមែន។ ចូរដឹងថា ព្រះពរខាងឯវិញ្ញាណ គឺជាអំណោយទាននៃសេចក្តីស្រឡាញ់ដ៏ពិសេសជាងគេរបស់ព្រះជាម្ចាស់។ នេះគឺជាព្រះពរដ៏អស្ចារ្យសម្រាប់យើងដែលយើងដឹងថា ទោះបីជាលោកីយ៍នេះស្អប់យើង ក៏ព្រះជាម្ចាស់នៅតែស្រឡាញ់យើងដែរ! និពន្ធដោយលោកគ្រូ៖ អេ. ដឹបលយូ. ភីងខ៍ (A. W. PINK) ដកស្រង់ចេញពីសៀវភៅ