អត្ថបទថ្មីៗ

  • in ,

    ពេល​កូន​មិន​ស្ដាប់​បង្គាប់

    ចូរ​ចង​ចាំ​ថា រាល់​អំពើ​បាប​ដែល​កូនៗ​របស់​លោក​អ្នក​ប្រព្រឹត្ត​មិន​បាន​ដក​ចេញ​នូវ​រាល់​ការ​អភិវឌ្ឍ​ដែល​គាត់​បាន​រីក​ចម្រើន​រហូត​មក​ដល់​ពេល​នេះ​បាន​នោះ​ឡើយ។ ពេល​ដែល​កូន​របស់​លោក​អ្នក​សរសេរ​ពាក្យ​ខុស នោះ​មិន​មែន​មាន​ន័យ​ថា គាត់​ត្រូវ​តែ​ទៅ​រៀន​ព្យញ្ជនៈ និង​ស្រៈ​និស្ស័យ​សារ​ជា​ថ្មី​នោះ​ទេ ដូច​គ្នា​ផង​ដែរ​នៅ​ពេល​ដែល​គាត់​បង្ហាញ​ពី​ការ​ទាស់​ប្រឆាំង នោះ​មិន​មែន​មាន​ន័យ​ថា រាល់​គ្រប់​ចំណុច​នានា​ត្រូវ​បាន​បាត់​បង់​នោះ​ទេ។ អាន​បន្ថែម

  • in ,

    គ្រីស្ទបរិស័ទ និង​កញ្ឆា

    ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដូច​ជា​កញ្ឆា តើ​យើង​គួរ​គិត​យ៉ាង​ដូច​ម្ដេច​ដោយ​មាន​ទស្សនៈ​យាង​លើ​ព្រះ​គម្ពីរ? អាន​បន្ថែម

  • កើនឡើង ក្តៅៗ ល្បីៗ

    in

    អធិស្ឋាន​៤​យ៉ាង​

    ឱ​ព្រះ​ជាម្ចាស់​អើយ! ទូល​បង្គំ​មិន​អាច​ឈរ​នៅ​ថ្ងៃ​ធ្វើ​សង្គ្រាម និង​ក្នុង​គ្រោះ​ថ្នាក់​បាន​ឡើយ លុះ​ត្រា​តែ​ព្រះ​អង្គ​គ្រប​បាំង​ទូល​បង្គំ​ជា​មួយ​នឹង​ខែល​របស់​ទ្រង់ ហើយ​លាក់​ទូល​បង្គំ​ក្រោម​ចំអេង​ស្លាប​របស់​ព្រះ​អង្គ។ ព្រះ​អង្គ​បាន​បង្កើត​ទូល​បង្គំ​មក​ក្នុង​រូប​អង្គ​ទ្រង់។ ដូច្នេះ សូម​មាន​ព្រះ​ហឫទ័យ​ក្នុង​ការ​រក្សា​ទូល​បង្គំ​ឲ្យ​បាន​នៅ​បរិសុទ្ធ ហើយ​បាន​ស្អាត​ឥត​ខ្ចោះ ដើម្បី​ឲ្យ​រូប​កាយ​របស់​ទូល​បង្គំ​អាច​ធ្វើ​ជា​ព្រះ​វិហារ​ដ៏​បរិសុទ្ធ​បាន ហើយ​ឲ្យ​ព្រលឹង​របស់​ទូល​បង្គំ​អាច​ធ្វើ​ជា​ទី​បរិសុទ្ធ ដើម្បី​នឹង​ទទួល​ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ​ដែល​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ស្រឡាញ់ និង​បរិសុទ្ធ។ អាន​បន្ថែម

  • in

    ស្គាល់​គំនិត​នៃ​ព្រះអម្ចាស់

    «ដ្បិត តើ​អ្នក​ណា​ស្គាល់​គំនិត​នៃ​ព្រះអម្ចាស់ តើ​អ្នក​ណា​នឹង​បង្រៀន​ទ្រង់​បាន តែ​យើង​រាល់​គ្នា​មាន​គំនិត​ជា​របស់​ផង​ព្រះគ្រីស្ទ​វិញ»។ (១កូរិនថូស ២:១៦) អាន​បន្ថែម

  • in ,

    ចូរ​អធិស្ឋាន​ក្នុង​រាល់​កាលៈទេសៈ(យ៉ាកុប ៥:១៣-១៥)

    ដូច្នេះ យើង​ត្រូវ​តែ​អធិស្ឋាន​ដោយ​មាន​ជំនឿ ពីព្រោះ «រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ» (ហេព្រើរ ១១:១)។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ យ៉ាកុប ១:៥-៨ ក៏​អ្នក​និពន្ធ​បាន​រម្លឹក​ឲ្យ​យើង​ទូល​សូម​ព្រះ​ជាម្ចាស់ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូម​ពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។ ប៉ុន្តែ ត្រូវ​ឲ្យ​អ្នក​នោះ​ទូល​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ខ្យល់​ផាត់ ទាំង​រំពើក​ចុះ​ឡើង កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ​អម្ចាស់​ឡើយ។ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ពីរ ចេះ​តែ​សាវា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ខ្លួន»។ អាន​បន្ថែម

  • in ,

    ទេវវិទ្យានៃការ​អធិស្ឋាន​៣​នាទី

    មិន​ថា​ព្រះ​ជាម្ចាស់​ឆ្លើយ​តប​សេចក្ដី​អធិស្ឋាន​របស់​យើង​រៀងៗ​ខ្លួន​ដោយ​របៀប​ណា​ក៏​ដោយ​ក៏​ព្រះ​អង្គ​នៅ​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ព្រះ​សណ្ដាប់​សំណូម​ពរ​របស់​យើង ហើយ​ព្រះ​អង្គ​នឹង​ប្រើ​ប្រាស់​សេចក្ដី​អធិស្ឋាន​នោះ​សម្រាប់​បង្កើត​នគរ​របស់​ទ្រង់​ជា​សម្រេច​ដែរ។ អាន​បន្ថែម

  • in ,

    សេចក្ដី​ប្រាថ្នា​ដំបូង​​គេបង្អស់ក្នុងការប្រព្រឹត្តអំពើបាបរបស់​សាតាំង​មក​ពី​ណា?

    ប៉ុន្តែ ខ្ញុំ​ចង់​បញ្ចប់​នៅ​កន្លែង​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម៖ ទាក់​ទង​នឹង​របៀប​ដែល​អំពើ​បាប​ដំបូង​ក្នុង​ចក្រវាល​នេះ​បាន​កើត​ឡើង​គឺ​ថា ខ្ញុំ​មិន​ដឹង​ចម្លើយ​ទេ។ វា​គឺ​ជា​រឿង​អាថ៌កំបាំង​ចំពោះ​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​អំពី​របៀប​ទេ។ អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ខ្ញុំ​គឺ​ថា ព្រះ​ជាម្ចាស់​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព​លើ​រាល់​គ្រប់​អ្វីៗ​ទាំង​អស់ ដែល​នេះ​មាន​រួម​ទាំង​អំពើ​បាប ហើយ​ថា​ព្រះ​អង្គ​ផ្ទាល់​មិន​មាន​បាប​នោះ​ទេ។ អាន​បន្ថែម

  • in ,

    ការ​យាង​មក​វិញ​ជា​លើក​ទី​២​?

    ត្រង់​នេះ​អ្នក​និពន្ធ​សន្មត​ថា គ្រីស្ទ​បរិស័ទ​ឲ្យ​តម្លៃ​លើ​សង្គម ដ្បិត​បើ​យើង (ទាំង​ផ្ទាល់​ខ្លួន និង​រួម​គ្នា) ចង់​មាន​ការ​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក​ឡើង​ក្នុង​ព្រះ​គ្រីស្ទ​វិញ នោះ​យើង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។ ក្នុង​ខគម្ពីរ​មួយ​នេះ និង​ក្នុង​សំបុត្រ​ទាំង​មូល​សាវ័ក ប៉ុល អះអាង​ថា​ក្រុម​ជំនុំ​ថែស្សាឡូនីច​ពិត​ជា​បាន​ដើរ​តាម​ព្រះ​គ្រីស្ទ​មែន («ដូច​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​នេះ​ស្រាប់» សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ១:៦-១០; ៣:៦-៧; ៤:១)។ ក្នុង​អត្ថ​ន័យ​នេះ​ផ្ទាល់ វា​ជា​របៀប​មួយ​ដែល​សាវ័ក ប៉ុល បាន «លើក​ទឹក​ចិត្ត» និង «ស្អាង​ចិត្ត» ក្រុម​ជំនុំ៖ គាត់​បាន​សរសើរ​ពួក​គេ​សម្រាប់​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​បាន​យ៉ាង​ល្អ។ អាន​បន្ថែម

  • in ,

    ព្រះ​ត្រៃ​ឯក​សំខាន់​យ៉ាង​ខ្លាំង

    យើង​នឹង​មិន​អាច​យល់​បាន​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ​ត្រៃ​ឯក​របស់​យើង​បាន​ទេ។ ព្រះ​ដែល​យើង​អាច​យល់​បាន​យ៉ាង​ច្បាស់​លាស់​គឺ​ព្រះ​ដែល​យើង​បង្កើត​ក្នុង​រូប​អង្គ​យើង។ ប៉ុន្តែ ចំណុច​ពិត​គឺ​ថា ព្រះ​អង្គ​បាន​បង្កើត​យើង​ក្នុង​រូប​អង្គ​ទ្រង់​ផ្ទាល់​ទេ​តើ (លោកុប្បត្ដិ ១:២៦-២៧)។

    ខណៈ​ពេល​ដែល​យើង​ចូល​កៀក​បង្កើយ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ នោះ​យើង​អាច​មាន​ទំនុក​ចិត្ត​ផ្ទាល់​ថា ព្រះ​អង្គ​នឹង​បើក​សម្ដែង​រូប​អង្គ​ទ្រង់​ចំពោះ​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ (យេរេមា ២៩:១២; ហេព្រើរ ១១:៦)។ ពេល​ដែល​យើង​កាន់​តែ​យល់​អំពី​ទ្រង់​បាន​យ៉ាង​ត្រឹម​ត្រូវ នោះ​យើង​ក៏​នឹង​កាន់​តែ​យក​ទ្រង់​មក​ធ្វើ​ជា​សម្បត្តិ​របស់​យើង ហើយ​យើង​ក៏​នឹង​កាន់​តែ​ថ្វាយ​បង្គំ​ទ្រង់​យ៉ាង​ពេញ​ទី ព្រម​ទាំង​នឹង​កាន់​តែ​មាន​ភាព​ឆេះ​ឆួល​ក្នុង​ការ​រួម​ចំណែក​ជា​មួយ​នឹង​ព្រះ​អង្គ​ក្នុង​ព័ន្ធកិច្ច​របស់​ទ្រង់​លើ​ផែនដី​នេះ​ដែរ។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.