ប្រសិនបើមានការអនុញ្ញាតឲ្យប្រើប្រាស់គ្រឿងញៀនដូចជាកញ្ឆា តើយើងគួរគិតយ៉ាងដូចម្ដេចដោយមានទស្សនៈយាងលើព្រះគម្ពីរ?
មានបុគ្គលបីបួននាក់បានផ្ញើសារសួរយើងថា «តើការដែលគ្រីស្ទបរិស័ទជក់កញ្ឆាគឺជារឿងខុសមែនឬ?» ដោយសន្មតថាការនេះមិនខុសច្បាប់ ឬក៏គ្រូពេទ្យឲ្យប្រើប្រាស់។
យើងខ្ញុំមិនសូវដឹងប៉ុន្មានទេអំពីកញ្ឆា។ យើងខ្ញុំមិនមែនជាអ្នកជំនាញទេ។ យើងខ្ញុំគ្រាន់តែបានអានបន្តិចបន្តួច ឬក៏ស្ដាប់វាគ្មិនមួយចំនួនតាមប្រព័ន្ធបណ្ដាញសារព័ត៌មានតែប៉ុណ្ណោះ។ នេះគឺជាការឆ្លើយតបរបស់យើងខ្ញុំក្នុងនាមជាអ្នកមិនសូវដឹងប៉ុន្មាន ហើយយើងគិតថាយើងក៏នៅមានភស្តុតាយ៉ាងច្បាស់ចេញពីការណែនាំក្នុងព្រះគម្ពីរដែរ។
កញ្ឆា vs. កាហ្វេ
ជាទូទៅ គេប្រើប្រាស់កញ្ឆាជាគ្រឿងញៀន ដើម្បីផ្លាស់ប្ដូរអារម្មណ៍ដែលបង្កើតបរិយាកាសដ៏សប្បាយភ្លើតភ្លើនមួយបែប។ ជាទូទៅ គេមិនរាប់ការប្រើប្រាស់កញ្ឆាថាជាអ្វីដែលផ្ដល់នូវការប្រុងប្រយ័ត្នក្នុងពេលវេលានោះទេ ប៉ុន្តែបានរាប់ថាជាការដែលនាំឲ្យអ្នកប្រើប្រាស់មិនបានដឹងអំពីពេលវេលាដែលខ្លួនកំពុងតែស្ថិតនៅក្នុង។
ក្នុងករណីនេះ ខ្ញុំជឿថាយើងមិនអាចប្រៀបធៀបវាជាមួយនឹងកាហ្វេបានឡើយ។ ទំនងជាអាចមានបុគ្គលណាម្នាក់លើកឡើងថា «បើអញ្ចឹងមែន តើមានអ្វីខុសឆ្គងជាមួយនិងកញ្ឆា? វាប្រៀបដូចជាកាហ្វេដែរតើ។ ទាំងពីរគឺជាគ្រឿងញៀនដែលនាំឲ្យមានការផ្លាស់ប្ដូរអារម្មណ៍។ អ្នកផឹកកាហ្វេពេលព្រឹក ដើម្បីផ្លាស់ប្ដូរអារម្មណ៍របស់ខ្លួន ហើយខ្ញុំប្រើប្រាស់កញ្ឆា ដើម្បីផ្លាស់ប្ដូរអារម្មណ៍របស់ខ្ញុំ។ ទាំងពីរសម្រេចបានគោលបំណងដូចគ្នា។» តាមពិតទៅ វាមិនដូច្នោះទេ ពីព្រោះលទ្ធផលមួយនៃកាហ្វេគឺថាវាធ្វើឲ្យលោកអ្នកមានភាពរវៀសរវៃក្នុងពេលវេលារបស់ខ្លួន។ ប្រសិនបើកាហ្វេមិនធ្វើដូចនោះទេ ខ្ញុំគិតថាយើងគួរតែរត់គេចចេញពីវាទៅ។ តាមពិតទៅ ខ្ញុំក៏គិតថា យើងក៏នៅអាចប្រព្រឹត្តអំពើបាបជាមួយនឹងការប្រើប្រាស់កាហ្វេដែរ។
មានចំណុចខុសគ្នាយ៉ាងខ្លាំងរវាងការដែលធ្វើឲ្យខួរក្បាលរបស់យើងមានភាពរហ័សរហួនជាងធ្វើឲ្យយើងរិចរិល ឬក៏កាន់តែឃ្លាតឆ្ងាយចេញពីពេលវេលាដ៏ពិត។ ជាទូទៅ ខ្ញុំមិនគិតថាកញ្ឆាគឺជាគ្រឿងញៀនដែលផ្ដល់ថាមពលដល់លោកអ្នក ដើម្បីធ្វើឲ្យលោកអ្នកក្លាយជាឪពុកដែលមានសមត្ថភាពខ្ពស់ ជាម្ដាយដែលចំណាប់ ជាបុគ្គលិកដ៏ឆ្នើម ឬក៏ជាពលរដ្ឋដ៏ពូកែនោះទេ។
ផ្ទុយទៅវិញ វាគឺជាការកំសាន្តដែលគេចចេញពីស្ថានភាពពិត ហើយយោងតាមការដែលខ្ញុំបានអានបន្តិចបន្តួច មិនយូរមិនឆាប់វាក៏បំផ្លាញខួរក្បាលយ៉ាងធ្ងន់ធ្ងរដែរ។ ការប្រើប្រាស់កញ្ឆាបង្កើតឲ្យមានលទ្ធផលអវិជ្ជមានដែលនៅយ៉ាងយូរលើសមត្ថភាពនៃខួរក្បាលរបស់យើងដែលព្រះជាម្ចាស់បានបង្កើតឲ្យវាធ្វើនូវអ្វីដែលវាធ្វើ។
ព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធ
ប្រសិនបើទាំងនោះគឺជាការពិត នោះគោលការណ៍ចេញពីព្រះគម្ពីរដែលនាំឲ្យយើងខ្ញុំគិតថាគ្រីស្ទបរិស័ទគួរគេចខ្លួនចេញពីការប្រើប្រាស់កញ្ឆាជាការកំសាន្ត គឺពីព្រោះរូបកាយយើងគឺជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធ (១កូរិនថូស ៦:១៩)។ ការបង្រៀនដ៏សាមញ្ញនេះបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើយើងខ្ញុំ កាលយើងខ្ញុំនៅជាកុមារនៅឡើយ។
ក្នុងនាមជាឪពុក នោះខ្ញុំក៏និយាយដូចនេះទាក់ទងនឹងការជក់បារី ការប្រើប្រាស់គ្រឿងស្រវឹងលើសកំណត់ ការប្រើប្រាស់កញ្ឆា និងចំណុចជាច្រើនផ្សេងទៀតដែរ។ យើងខ្ញុំនឹងបង្រៀនថា «រូបកាយរបស់អ្នកបរិសុទ្ធ។ ព្រះជាម្ចាស់ចង់ឲ្យតម្លៃលើរូបកាយអ្នក។ រូបកាយរបស់អ្នកគឺសម្រាប់ព្រះអម្ចាស់ (១កូរិនថូស ៦:១៣)។ ចូររក្សាខួរក្បាលរបស់អ្នកឲ្យបាននៅភ្លឺថ្លា ហើយអាចគិតដូចដែលសាវ័ក ប៉ុល បានមានប្រសាសន៍ថា “ខាងឯបំណងអាក្រក់ នោះចូរនៅជាកូនង៉ែតចុះ តែចំណែកខាងឯគំនិត នោះចូរធ្វើជាមនុស្សពេញអាយុវិញ” (១កូរិនថូស ១៤:២០)។ នេះមានន័យថា ឲ្យមានភាពរហ័សរហួន—គ្រប់គ្រងលើវាបាន។»
មានសេរីភាពក្នុងការស្រឡាញ់ព្រះជាម្ចាស់
ឫសគល់ត្រង់នេះគឺថា ព្រះជាម្ចាស់បានប្រទានខួរក្បាលដល់យើង ដើម្បីឲ្យស្គាល់ព្រះអង្គ ហើយព្រះអង្គក៏បានប្រទានបេះដូងដល់យើង ដើម្បីឲ្យស្រឡាញ់ទ្រង់ដែរ។ នោះគ្រីស្ទបរិស័ទនឹងចង់ធ្វើនូវអ្វីដែលគេចចេញពីអ្វីដែលធ្វើឲ្យខួរក្បាលរបស់យើងស្ពឹក រិល ឬក៏ធ្វើឲ្យយើងបែកអារម្មណ៍ចេញពីការលូតលាស់ក្នុងសមត្ថភាព ដើម្បីស្គាល់ព្រះអង្គល្អជាងមុន ឬក៏ស្រឡាញ់ទ្រង់លើសដើម។
នេះគឺជារបៀបដែលព្រះគម្ពីរបានចែងអំពីការស្រវឹង ហើយយើងខ្ញុំគិតថាកញ្ឆាក៏នៅក្នុងក្រុមដូចគ្នានេះដែរ។ ទាក់ទងនឹងការផឹកស៊ី «ដ្បិតដល់ចុងបំផុតនឹងចឹកដូចជាពស់វិញ ហើយអុចដូចជាពស់ហនុមានផង ភ្នែកឯងនឹងឃើញស្រីដទៃ ហើយចិត្តឯងនឹងពោលសេចក្ដីខូចអាក្រក់ដែរ » (សុភាសិត ២៣:៣២-៣៣)។ មួយវិញសោត វានាំចេញពីភាពម៉ឺងម៉ាត់ ការចេះគ្រប់គ្រងលើខ្លួនឯង ដើម្បីប្រើប្រាស់ខួរក្បាលរបស់ខ្លួន ដើម្បីជាសិរីល្អដល់ព្រះជាម្ចាស់។
គ្រូពេទ្យឲ្យប្រើ
ដោយបានលើកឡើងដូចនោះ យើងខ្ញុំគិតថាគ្រីស្ទបរិស័ទនឹងបែរចេញពីការបំផ្លាញបែបនោះ ពីគ្រឿងញៀនដែលផ្លាស់ប្ដូរអារម្មណ៍ ហើយឈានទៅរកការគិតដែលច្បាស់លាស់ ហើយភ្លឺថ្លាដើម្បីជាសិរីល្អដល់ព្រះជាម្ចាស់វិញ។ ហើយយើងខ្ញុំក៏នឹងមិនជំទាស់លើការប្រើប្រាស់កញ្ឆាបែបជាថ្នាំដែលមានការគ្រប់គ្រងយ៉ាងត្រឹមត្រូវពីគ្រូពេទ្យ និងកម្រិតប្រើប្រាស់យ៉ាងត្រឹមត្រូវដែរ។ យើងមានគ្រឿងញៀនជាច្រើនដែលគេលក់ជាថ្នាំពេទ្យ ដែលប្រសិនបើមានការប្រើប្រាស់មិនត្រឹមត្រូវ នោះនឹងនាំឲ្យមានការបំផ្លាញលើសខ្លាំងជាងកញ្ឆាទៅទៀត។
យើងខ្ញុំមានមិត្តភក្ដិម្នាក់ដែលបានចែកចាយយ៉ាងល្អិតល្អន់ថា គាត់មានកូនប្រុសម្នាក់ដែលឈឺកែងជើងយ៉ាងឥតឈប់ឈរ ហើយយូរទៀតផង។ គាត់បានលើកឡើងថា «ខ្ញុំដឹងពីបទពិសោធន៍របស់គាត់ថា ភាពធូរស្រាលដែលគាត់អាចទទួលបានគឺនៅពេលដែលគាត់ប្រើប្រាស់កញ្ឆាបន្តិចបន្តួច»។ ដូច្នេះ ប្រសិនបើមានរបៀបដែលយើងអាចប្រើប្រាស់កញ្ឆាដូចដែលយើងប្រើប្រាស់ថ្នាំអាស្ពីរីន ឬក៏របៀបដែលយើងប្រើប្រាស់ថ្នាំផ្សះ—ដោយមានការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន—ក្នុងគោលការណ៍ នោះយើងខ្ញុំក៏នឹងមិនជំទាស់ដែរ។
ប្រសិនបើមានការអនុញ្ញាតឲ្យប្រើប្រាស់គ្រឿងញៀនដូចជាកញ្ឆា តើយើងគួរគិតយ៉ាងដូចម្ដេចដោយមានទស្សនៈយាងលើព្រះគម្ពីរ?

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…
មានមតិយោបល់ដែលបានអនុម័ត 3
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
សុំបញ្ចេញមតិបន្តិច៖ តាំងពីបុរាណកាលកញ្ឆាត្រូវបានប្រើប្រាស់សម្រាប់ជាឧសថព្យាបាលនូវជំងឺផ្សេង រហូតមកដល់បច្ចុប្បន្ននេះ។ មានអត្ថបទជាច្រើនបានបង្ហាញ់អំពីរឿងហ្នឹង។ អ្វីដែលខុសគឺបុគ្គលយកមកប្រើប្រាស់ខុស ដូចជារឿងការហ្វេ បើយើងប្រើប្រាស់ជ្រុលវាអាចប៉ះពាលដល់សុខភាព។ ព្រះជាម្ចាស់បង្កើតរបស់សព្វសារពើមកដើម្បីយើងគ្រប់គ្នា ក្នុងរាជរបស់ទ្រង់។ និយាយត្រង់កន្លែងខ្លះក្នុងអត្ថបទខាងនេះគួរតែកែរសំរួលបន្តិច អធ្យាស្រយ័ដែលផងបើមានការខុសឆ្គងអ្វី។ ពីខ្ញុំវណ្ណះ។
អរគុណសម្រាប់មតិយោបល់!
អរគុណបង ត្រឹមត្រូវហើយ! អត្ថបទខ្លីបែបនេះ តែងតែមានចំណុចខ្វះខាត! តាមមតិរបស់បង តើត្រង់ចំណុចដែលបងគិតថា ចង់កែសម្រួល? សូមព្រះប្រទានពរ!