មិនថាព្រះជាម្ចាស់ឆ្លើយតបសេចក្ដីអធិស្ឋានរបស់យើងរៀងៗខ្លួនដោយរបៀបណាក៏ដោយក៏ព្រះអង្គនៅសព្វព្រះហឫទ័យក្នុងការព្រះសណ្ដាប់សំណូមពររបស់យើង ហើយព្រះអង្គនឹងប្រើប្រាស់សេចក្ដីអធិស្ឋាននោះសម្រាប់បង្កើតនគររបស់ទ្រង់ជាសម្រេចដែរ។
ចង់លើកទឹកចិត្តដល់គ្រូគង្វាលដែលបាក់ទឹកចិត្តពីការបាត់បង់សេចក្ដីសង្ឃឹម ពីការបាត់បង់ទំនុកចិត្តក្នុងការអធិស្ឋាន ទំនងមកពីគាត់ឃើញព្រះជាម្ចាស់ធ្វើតិចជាងអ្វីដែលគាត់បានសង្ឃឹមទុក។ ជាចម្បង អ្វីដែលព្រះយេស៊ូវបានត្រាស់ហៅឲ្យយើងអធិស្ឋានសម្រាប់គឺ ឲ្យព្រះនាមរបស់ទ្រង់ទទួលបានសិរីល្អ ព្រះរាជ្យនគររបស់ទ្រង់បានមកដល់ និងឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេច ហើយបន្ទាប់មកជាការគាំទ្រ និងជារបៀបឲ្យការទាំងអស់នោះអាចដំណើរការបាន គឺឲ្យយើងទទួលបានអាហារជាប្រចាំថ្ងៃ ហើយឲ្យយើងទទួលបានការការពារពីអារក្ស ហើយឲ្យយើងទទួលបានការដឹកនាំក្នុងផ្លូវនៃសេចក្ដីសុចរិត។ល។
ដូច្នេះ ចំណុចស្នូលនៃជីវិតនៃការអធិស្ឋានរបស់យើងគឺច្បាស់លាស់ណាស់៖ «ឱ! ព្រះវរបិតាអើយ! សូមធ្វើឲ្យពិភពលោកនេះមានការកោតខ្លាច ស្រឡាញ់ សរសើរ ថ្វាយព្រះកិត្តិយសដល់ព្រះនាមរបស់ទ្រង់ ហើយសូមសម្រេចការនោះនៅក្នុងដួងចិត្តរបស់ទូលបង្គំនៅវេលាព្រឹកនេះចុះ។ ឱ! ព្រះជាម្ចាស់អើយ! ហើយបន្ទាប់មក សូមពង្រីកព្រះរាជ្យនគររបស់ទ្រង់ ហើយនាំឲ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេចដូចដែលពួកទេវតានៅឯស្ថានសួគ៌កំពុងតែធ្វើដែរ។ និយាយម្យ៉ាងវិញទៀតទៅគឺថា៖ សូមសម្រេច ហើយនាំព្រះរាជ្យនគររបស់ទ្រង់ ហើយធ្វើនូវអ្វីៗដែលព្រះអង្គចាំបាច់ធ្វើ ដើម្បីនាំយើងឲ្យឈានទៅដល់គោលដៅនោះចុះ»។
ក្លិនក្រអូបនៃការអធិស្ឋាន
«ពេលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់បានក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ស៊ុង និងពានមាស ពេញដោយគ្រឿងក្រអូប ដែលជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ» (វិវរណៈ ៥:៨)។
ក្នុងកណ្ឌគម្ពីរវិវរណៈ ៥:៨ កាអធិស្ឋានកំពុងតែទទួលការប្រមូលផ្ដុំចូលក្នុងចានគោមមួយ ហើយចានគោមមានតួនាទីពីរយ៉ាង។ ទី១៖ វាគឺជាគ្រឿងក្រអូប ហើយការអធិស្ឋានរបស់យើងគឺប្រៀបដូចជាគ្រឿងក្រអូបក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយគ្រឿងក្រអូបនោះក៏ពិតជាផ្គាប់ព្រះហឫទ័យដល់ទ្រង់មែនដែរ។ ព្រះជាម្ចាស់ស្រឡាញ់ក្លិននៃការអធិស្ឋានរបស់រាស្ត្រទ្រង់ ដែលនេះមានន័យថាប្រសិនបើលោកអ្នកកំពុងតែស្រែកទ្រហោយំដោយសារប្រឈមមុខក្នុងការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន ឬក៏ដោយសារកំពុងតែប្រឈមមុខនឹងការលំបាកក្នុងក្រុមជំនុំរបស់ខ្លួន ទង្វើនោះផ្ទាល់របស់លោកអ្នកគឺជាផ្គាប់ព្រះហឫទ័យដល់ព្រះអង្គ។ វាមិនមែនជាការឥតប្រយោជន៍នោះទេ។
ហើយព្រះជាម្ចាស់ក៏អាចឆ្លើយតបលើការអធិស្ឋាននោះឥឡូវនេះ ឬក៏នៅដប់ឆ្នាំខាងមុខ ឬក៏ឆ្លើយតបក្នុងរបៀបណាមួយដែលលោកអ្នកមិនអាចរំពឹងទុកដល់បាន។ ប៉ុន្តែ ដាច់ដោយឡែកពីរបៀបដែលព្រះអង្គនឹងឆ្លើយតបគឺត្រង់ថា ការអធិស្ឋានផ្ទាល់មានតម្លៃចំពោះព្រះជាម្ចាស់។ នេះគឺជាអត្ថន័យដំបូងនៃចានគោម និងគ្រឿងក្រអូប។
បុព្វហេតុនៃការដែលព្រះរាជ្យនគរមកដល់
«មានទេវតាមួយទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយបានទទួលគ្រឿងក្រអូបជាច្រើន ដើម្បីថ្វាយជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់ នៅលើអាសនាមាសដែលស្ថិតនៅមុខបល្ល័ង្ក ហើយផ្សែងនៃគ្រឿងក្រអូបក៏ភាយក្លិនឡើង ជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញពីដៃទេវតានៅចំពោះព្រះ។ ទេវតាបានយកពានមកដាក់ភ្លើងដែលនៅលើអាសនា រួចបោះទៅលើផែនដី ហើយមានសំឡេងផ្គរលាន់ ផ្លេកបន្ទោរ និងរញ្ជួយផែនដី» (វិវរណៈ ៨:៣-៥)។
អត្ថន័យទី២គឺនៅក្នុងកណ្ឌគម្ពីរ វិវរណៈ ៨:៣-៥។ នឹងមានថ្ងៃមកដល់ដែលចានគោមនោះនឹងពេញ។ និយាយម្យ៉ាងទៀត កាអធិស្ឋានរាប់លានដែលត្រូវបានអធិស្ឋានឡើង—«សូមឲ្យព្រះនាមព្រះអង្គបានបរិសុទ្ធ សូមឲ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់»—ចំណុចចុងក្រោយនឹងមានការអធិស្ឋានឡើង ហើយព្រះជាម្ចាស់ក៏នឹងទតមើលពួកទេវតា ហើយមានបន្ទូលថា «ចូលចាក់លើផែនដីចុះ»។ ហើយគាត់នឹងយកចានគោមនៃសេចក្ដីអធិស្ឋាន ដូចជាភ្លើង ហើយបោះទៅលើផែនដី ដែលនេះគឺជាការសម្រេចគោលបំណងចុងក្រោយរបស់ព្រះជាម្ចាស់។
ហើយខ្ញុំគិតថា យើងត្រូវតែអធិប្បាយមកកាន់ខ្លួនឯងថា ការអធិស្ឋានរបស់យើងក៏ជាចំណែកមួយនៃបុព្វហេតុនៃជ័យជម្នះចុងក្រោយរបស់ព្រះជាម្ចាស់ដែរ។ ព្រះអង្គនឹងមិនឲ្យយើងអធិស្ឋានឲ្យព្រះរាជនគររបស់ទ្រង់បានមកដល់នោះទេប្រសិនបើទ្រង់មិនមានព្រះហឫទ័យក្នុងការប្រើប្រាស់ការអធិស្ឋានរបស់យើងជាឧបករណ៍មួយនៃការនាំឲ្យព្រះរាជនគររបស់ទ្រង់មកដល់។
ដូច្នេះ វាពិតជាគួរដ៏ភ្ញាក់ផ្អើលមែន នៅពេលដែលលោកអ្នកគិតអំពីការដែលសេចក្ដីអធិស្ឋានរបស់ព្រះជាម្ចាស់ត្រូវបានអធិស្ឋានឡើងរាប់លានដង គ្រប់ពេលដែលយើងអធិស្ឋានក្នុងជំនឿ នោះព្រះជាម្ចាស់បានដាក់វាចូលក្នុងចានគោមឲ្យពេញឡើងៗ ហើយក៏នឹងមានថ្ងៃដែលមកដល់ពេលដែលទ្រង់នឹងចាក់ចានគោមនោះ ដើម្បីជាការសម្រេចពេលវេលា។ ដូច្នេះ ការអធិស្ឋានទាំងអស់នោះមិនមែនជាការឥតប្រយោជន៍នោះទេ។
មិនថាព្រះជាម្ចាស់ឆ្លើយតបសេចក្ដីអធិស្ឋានរបស់យើងរៀងៗខ្លួនដោយរបៀបណាក៏ដោយក៏ព្រះអង្គនៅសព្វព្រះហឫទ័យក្នុងការព្រះសណ្ដាប់សំណូមពររបស់យើង ហើយព្រះអង្គនឹងប្រើប្រាស់សេចក្ដីអធិស្ឋាននោះសម្រាប់បង្កើតនគររបស់ទ្រង់ជាសម្រេចដែរ។

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។