ការបង្រៀននៅក្នុងចំណុចនេះគឺមានន័យថា យើងមិនស្ថិតទៅលើការថ្វាយតង្វាយដែលមានភាគរយទាប ឬភាគរយខ្ពស់នោះទេ។ ព្រះគម្ពីរមិនបានបង្គាប់យើងទេ។ ប៉ុន្តែ យើងគួរតែថ្វាយដោយចិត្តសទ្ធាដែលមានការលះបង់ ចេញពីចិត្ត និងពេញដោយអំណរ។

លោកគ្រូ ទាក់ទងនឹងតង្វាយ១/១០របស់យើងខ្ញុំចំពោះក្រុមជំនុំ តើយើងខ្ញុំអាចបែងចែកតង្វាយនោះបានដែរឬទេ?ដូចជា៖ —៥% ជូនទៅក្រុមជំនុំ ហើយ៥% ទៀតជួនទៅព័ន្ធកិច្ចគ្រីស្ទបរិស័ទផ្សេងៗទៀត—តើលោកគ្រូមានយោបល់អ្វីដែលទាក់ទងនឹងការបែងចែកប្រាក់តង្វាយ?
តើគ្រីស្ទបរិស័ទដាច់ខាតត្រូវតែថ្វាយតង្វាយមែនឬ?
ទេ!ចំពោះតង្វាយ១/១០នៃប្រាក់ខែរបស់លោកអ្នកព្រះគម្ពីរសញ្ញាថ្មីមិនបានបង្គាប់ថាលោកអ្នក «ត្រូវតែថ្វាយ» នោះទេ។ ទាក់ទងនឹងជីវិតរស់នៅរបស់គ្រីស្ទបរិស័ទ ព្រះគម្ពីរសញ្ញាថ្មីបានរៀបរាប់ខុសគ្នាពីក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់។ សាវ័ក ប៉ុល បានលើកឡើងក្នុងកណ្ឌគម្ពីរ រ៉ូម ៧:៦ ថា៖ « តែឥឡូវនេះ យើងបានរួចពីក្រិត្យវិន័យហើយ ដោយបានស្លាប់ក្នុងសេចក្ដីដែលឃុំឃាំងយើងទុក ប្រយោជន៍ឲ្យយើងបានគោរពប្រតិបត្តិ ដោយវិញ្ញាណដែលបានកែជាថ្មីវិញ មិនមែនតាមតែន័យពាក្យពីបុរាណនោះទៀតឡើយ»។
ឧទាហរណ៍៖ នៅពេលដែលលោកសាវ័ក ប៉ុល ផ្ដល់ការណែនាំអំពីរបៀបដែលយើងគួរថ្វាយតង្វាយ គាត់មិនដែលបង្គាប់យើងញែកតង្វាយយើងទុកដោយឡែកឡើយ។ តែគាត់បែរជាលើកឡើងដូចជា «ត្រូវឲ្យអ្នករាល់គ្នាប្រមូលដាក់ទុកនូវអ្វីៗដោយឡែក តាមដែលព្រះបានចម្រើនឲ្យ» (១កូរិនថូស ១៦:២)។ ហើយបន្ទាប់មកគាត់បានលើកឡើងក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៨:៣ ថា៖ យើងគួរតែថ្វាយតាមសមត្ថភាពរបស់យើង «ដ្បិតយើងខ្ញុំធ្វើបន្ទាល់ថា គេស្ម័គ្រចិត្តតាមកម្លាំងគេ ហើយហួសកម្លាំងគេផង»។ ហើយក្នុងកណ្ឌគម្ពីរ ២កូរិនថូស ៩:៦-៧ គាត់ក៏បានពណ៌នាពីការថ្វាយដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។ «យើងខ្ញុំចង់និយាយដូច្នេះ គឺថា អ្នកណាដែលព្រោះដោយកំណាញ់ នោះនឹងច្រូតបានតិច ហើយអ្នកណាដែលព្រោះដោយសទ្ធា នោះនឹងច្រូតបានច្រើនវិញ។ ចូរឲ្យគ្រប់គ្នាធ្វើតាមដែលសម្រេចក្នុងចិត្តចុះ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ»។
ការបង្រៀននៅក្នុងចំណុចនេះគឺមានន័យថា យើងមិនស្ថិតទៅលើការថ្វាយតង្វាយដែលមានភាគរយទាប ឬភាគរយខ្ពស់នោះទេ។ ព្រះគម្ពីរមិនបានបង្គាប់យើងទេ។ ប៉ុន្តែ យើងគួរតែថ្វាយដោយចិត្តសទ្ធាដែលមានការលះបង់ ចេញពីចិត្ត និងពេញដោយអំណរ។ យើងខ្ញុំធ្លាប់និយាយប្រាប់ក្រុមជំនុំរបស់យើងខ្ញុំថា អ្នកមានគួរសម ហើយធូរធារទៀត (នៅប្រទេសអាមេរិក) ដែលគ្រាន់តែថ្វាយ១០% គឺទំនងជាកំពុងលួចពីព្រះជាម្ចាស់ហើយមើលទៅ។ និយាយម្យ៉ាងទៀត យើងបានធ្លាក់ក្នុងផ្នត់គំនិត (ខាងលិច) ទាក់ទងនឹងទ្រព្យសម្បត្តិ និងរបៀបនៃការរស់នៅថា ការថ្វាយ៥%ឬក៏១០%គឺជាការឲ្យដោយដៃទូលាយហើយ។
យើងខ្ញុំសង្ឃឹមយ៉ាងច្បាស់ថា នៅពេលដែលយើងខ្ញុំលើកឡើងមកថា ការថ្វាយតង្វាយគឺមិនមែនជាការដែលយើងដាច់ខាតឬ «ត្រូវតែថ្វាយ» នោះទេ យោងតាមច្បាប់ព្រះគម្ពីរសញ្ញាថ្មី។ យើងខ្ញុំកំពុងព្យាយាមនិយាយដូចនេះ៖ ឧទាហរណ៍ ថាគ្រូបង្វឹកបាល់ម្នាក់បាននិយាយទៅកាន់ក្រុមរបស់គាត់នៅសាលាថា «ដាច់ខាត គ្រប់គ្នាត្រូវតែងើបម៉ោង៥:០០ព្រឹករាល់ព្រលឹម ហើយត្រូវរត់៥គ.ម. ដើម្បីហ្វឹកហាត់ខ្លួនឲ្យខ្លាំងបំផុត ដើម្បីធ្វើឲ្យក្នុងក្រុមខ្លាំងពូកែ។» ប៉ុន្តែ ផ្ទុយពីនោះ គ្រូបង្វឹកបែរជាលើកឡើងថា «យើងខ្ញុំចង់ឲ្យគ្រប់គ្នាស្រឡាញ់កីឡានេះឲ្យអស់ពីចិត្ត ហើយយើងខ្ញុំចង់ឲ្យគ្រប់គ្នាខំឲ្យអស់ពីសមត្ថភាព ដើម្បីការប្រកួតនេះ។ យើងខ្ញុំចង់ឲ្យគ្រប់គ្នាខិតខំឲ្យបានពូកែតាមដែលខ្លួនអាចធ្វើទៅបាន ហើយបម្រើក្រុមនេះ ដើម្បីឲ្យយើងបានប្រកួតយ៉ាងល្អបំផុតតាមដែលយើងអាចធ្វើទៅបាន។
តើរបៀបមួយណាល្អជាងគេ? ក្នុងរបៀបទាំងពីរនៃការនិយាយទៅកាន់ក្រុម ហើយរបៀបទីពីរមិនមានច្បាប់ទេ ប៉ុន្តែ ទីមួយមានច្បាប់។ របៀបទីមួយត្រូវតែងើបឡើងរាល់ថ្ងៃ នៅម៉ោង៥:០០ព្រឹក វាស្ដាប់ទៅពិបាកណាស់។ ប៉ុន្តែ យើងខ្ញុំគិតថារបៀបទីពីរដែលគ្រូបង្វឹកនិយាយគឺល្អបំផុត។ គាត់បានប៉ះពាល់ចិត្តគំនិតរបស់សមាជិកក្រុមជំនុំ។ ហើយប្រសិនបើនរណាម្នាក់មិនគោរពច្បាប់ក្នុងការមិនខំប្រឹងដោយអស់ពីចិត្តសម្រាប់ក្រុម នោះមានន័យថា គាត់មិនបានស្ដាប់តាមបំណងចិត្តរបស់គ្រូបង្វឹកឡើយ។ ដូចគ្នានោះដែរ នេះក៏ជាការដូចនឹងការថ្វាយតង្វាយក្នុងក្រុមជំនុំផងដែរ។
ដោយសារយើងខ្ញុំបានលើកឡើងពីចំណុចទាំងនោះរួចហើយ ឥឡូវយើងខ្ញុំគិតថា យើងខ្ញុំអាចឆ្លើយសំណួរនោះ។ ពេលដែលយើងថ្វាយធនធានរបស់យើងក្នុងការគាំទ្រព័ន្ធកិច្ចដំណឹងល្អ តើព្រះជាម្ចាស់បានតម្រូវឲ្យយើងថ្វាយដល់ភាគរយប៉ុន្មានដល់ក្រុមជំនុំ? ពិតណាស់! យោងតាមការពិភាក្សារបស់យើង ចម្លើយគឺថា៖ ព្រះអង្គមិនបានកំណត់ចំនួនភាគរយទេ។ ចម្លើយលើសំណួរគឺមិនពឹងលើច្បាប់ ឬក៏ចំនួនភាគរយទេ។ ចម្លើយគឺពឹងលើទំហំនៃដួងចិត្តរបស់លោកអ្នក លើទស្សនៈព្រះគម្ពីរទាក់ទងនឹងក្រុមជំនុំតាមតំបន់ និងលើការឲ្យតម្លៃដ៏ល្អនៃព័ន្ធកិច្ច។ យើងខ្ញុំគិតថា ព្រះជាម្ចាស់មានផែនការដ៏ពិសេសសម្រាប់ក្រុមជំនុំតាមតំបន់ ដូច្នេះយើងដែលជាសមាជិកក៏ត្រូវថ្វាយដល់ក្រុមជំនុំដែរ។ ព័ន្ធកិច្ចផ្សេងៗសំខាន់ណាស់ ហើយយើងខ្ញុំចង់ឃើញព័ន្ធកិច្ចនោះលូតលាស់។ ហើយយើងខ្ញុំក៏មានចំណែកក្នុងការធ្វើព័ន្ធកិច្ចមួយចំនួនដែរ។ ប៉ុន្តែ ស្ថាប័នមួយក្នុងផែនដីនេះមានការលើកឡើងយ៉ាងច្បាស់លាស់ក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយច្បាស់ក្នុងដំណឹងល្អគឺត្រង់ក្រុមជំនុំតាមតំបន់។ ប្រសិនបើស្ថាប័ននេះបរាជ័យ នោះមានន័យថា ព័ន្ធកិច្ចផ្សេងៗនឹងគ្មានប្រយោជន៍ទៀតទេ។ ប្រាកដណាស់ ប្រសិនបើក្រុមជំនុំបរាជ័យ នោះមានន័យថា ព័ន្ធកិច្ចផ្សេងៗគ្មានជំហរលើព្រះគម្ពីរទៀតទេ។ ក្រុមជំនុំគឺជារោងសម្រាប់ព័ន្ធកិច្ចផ្សេងៗទៀត។ ក្រុមជំនុំជាកន្លែងដែលអ្នករួបរួមក្នុងព័ន្ធកិច្ចនោះទទួលបានការថែបំប៉ន ហើយក៏ជាកន្លែងនៃការថ្វាយបង្គំរួមគ្នាយោងតាមព្រះគម្ពីរផងដែរ។
យើងខ្ញុំគិតថា នេះជា «ច្បាប់» ដ៏ត្រឹមត្រូវមួយ។ សូមទទួលយកការបង្រៀននេះចុះ។ យើងខ្ញុំគិតថា យើងគួរតែថ្វាយតង្វាយជាចម្បងដល់ក្រុមជំនុំ ហើយបន្ទាប់មក យើងគួរថ្វាយលើសពីនោះដល់ព័ន្ធកិច្ចផ្សេងៗ។ ប៉ុន្តែ នេះមិនមែនជាច្បាប់ ឬក៏ជាការទាមទារឲ្យធ្វើនោះទេ។ យើងខ្ញុំមិនអាចអះអាងថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ» ទេ។ នេះមិនមែនជាការទាមទារទេ។ នេះគឺគ្រាន់តែជាការណែនាំដែលអាចជាជំនួយមួយប៉ុណ្ណោះ។ ហើយប្រាកដណាស់ យើងខ្ញុំក៏ស្គាល់អ្នកមនុស្សមួយចំនួនដែលមិនអាចចាប់ផ្ដើមថ្វាយដល់ក្រុមជំនុំតាមតំបន់របស់ខ្លួនឡើយ ព្រោះតង្វាយរបស់ពួកគេទំនងច្រើនជាងលុយដែលក្រុមជំនុំមានទៅទៀត។ ប្រាកដណាស់ មានករណីលើកលែងបែបនេះ។ ប៉ុន្តែ យើងខ្ញុំចង់ផ្ដោតលើចំណុចនេះ៖ យើងគួរតែថ្វាយដោយចិត្តសទ្ធា។ ចូរថ្វាយដោយមានការលះបង់។ ចូរយើងមានភាពស្មោះត្រង់ចំពោះក្រុមជំនុំតាមតំបន់របស់យើង។ ហើយចូរឲ្យយើងគិតពីអនាគតទាក់ទងនឹងការគាំទ្រព័ន្ធកិច្ចជាច្រើនផ្សេងៗទៀត។ យើងខ្ញុំគិតថា ព្រះជាម្ចាស់នឹងប្រាប់យើងពីភាគរយនៃការថ្វាយ។
គ្រីស្ទបរិស័ទមានឱកាសរាប់មិនអស់ក្នុងការផ្គត់ផ្គង់ជាលុយ ឬក៏ធនធាន ប៉ុន្តែតើយើងគួរថ្វាយទៅកាន់ក្រុមជំនុំជាចម្បងមែនឬ?

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។