
ឯខ្ញុំៗ មកពីស្ថានលើវិញ
«ទ្រង់មានព្រះបន្ទូលថា អ្នករាល់គ្នាមកពីស្ថានក្រោម ឯខ្ញុំៗ មកពីស្ថានលើវិញ អ្នករាល់គ្នាកើតពីលោកីយ៍នេះ តែខ្ញុំមិនកើតពីលោកីយ៍នេះទេ» (យ៉ូហាន៨:២៣)
ស្វែងរក
ស្វែងរកក្នុងបណ្ណសារ ឬមើលអត្ថបទថ្មីៗខាងក្រោម។

«ទ្រង់មានព្រះបន្ទូលថា អ្នករាល់គ្នាមកពីស្ថានក្រោម ឯខ្ញុំៗ មកពីស្ថានលើវិញ អ្នករាល់គ្នាកើតពីលោកីយ៍នេះ តែខ្ញុំមិនកើតពីលោកីយ៍នេះទេ» (យ៉ូហាន៨:២៣)

«ដ្បិតនំបុ័ងរបស់ព្រះ គឺជាព្រះអង្គដែលយាងចុះពីស្ថានសួគ៌មក ព្រមទាំងប្រទានឲ្យមនុស្សលោកបានជីវិតផង» (យ៉ូហាន ៦:៣៣)

«ភាពបរិសុទ្ធគឺជាភាពស្រស់ស្អាតខាងឯព្រលឹងវិញ្ញាណ៖ អំពើបាបគឺជាការខូចខាតខាងឯព្រលឹងវិញ្ញាណ»។ (Peter Sterry)

«វាមិនមែនជាការងារតូចតាចទេក្នុងការបំបាក់អំណួត និងចិត្តថ្មរបស់លោកអ្នក គឺត្រូវការអំណាចពីស្ថានលើ»។ (Nicholas Byfield)

ប្រសិនបើព្រះជាម្ចាស់បានរៀបផែនការឲ្យស្ដេច នេប៊ូក្នេសា បំផ្លាញទីក្រុងយេរូសាឡឹម តើយើងគួរចូលចិត្តការនោះដែរឬទេ? ចម្លើយរបស់យើងខ្ញុំគឺថា៖ យើងគួរ ហើយក៏មិនគួរផងដែរ។ យើងមិនគួរចូលចិត្តនៅពេលដែលស្ត្រីស្ងោរកូនរបស់ខ្លួន ប៉ុន្តែយើងគួរទទួលយកនូវពេលដែលព្រះជាម្ចាស់បានសម្រេចឲ្យការនោះកើតឡើង។ ហេតុដូច្នេះ យើងត្រូវមានទស្សនៈពីរយ៉ាង ត្រង់ថាទាក់ទងនឹងអ្វីដែលយើងឃើញក្នុងកញ្ចក់តូចយើងមិនគួរចូលចិត្តវានោះទេ តែក្នុងកញ្ចក់ធំយើងគួរចូលចិត្តវា ពីព្រោះនោះឯងគឺជារបៀបដែលព្រះជាម្ចាស់បណ្ដាលឲ្យកើតឡើងលើផែនដីនេះ។

«ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ឯការរបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានជឿដល់អ្នកដែលព្រះបានចាត់ឲ្យមក» (យ៉ូហាន ៦:២៩)

«តែទ្រង់មានព្រះបន្ទូលថា កុំភ័យអី គឺខ្ញុំទេតើ»(យ៉ូហាន ៦:២០)

«អ្នកជឿដែលមានប្រាជ្ញានឹងមិនស្រឡាញ់អ្វីៗលើលោកីយ៍នេះទេ។ ព្រះយេស៊ូវមិនរវីរវល់នឹងវា ពេលសាតាំងថ្វាយទ្រង់នូវនគរទាំងអស់នៃលោកីយ៍»។ (Nathaniel Vincent)

«ផ្លូវដែលបេះដូងលោកអ្នកទៅ—ជាផ្លូវដែលគំនិតរបស់អ្នកលោកអ្នកនឹងទៅដែរ»។ (William Strong)

ព្រះគ្រីស្ទបានទិញព្រះគុណទាំងអស់ ប៉ុន្តែក៏នៅមានការបង់ថ្លៃខ្លះទៀតដែរ។