in

​សុគត ដើម្បី​បំបាត់​គ្រប់​ទាំង​ជំងឺ​រោគា​

..ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​
ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា
​ដោយ​សារ ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។
(អេសាយ ៥៣:៥)

…ឯ​អស់​អ្នក​ដែល​មាន​ជំងឺ​រោគា ទ្រង់​បាន​ប្រោស​ឲ្យ​ជា​គ្រប់​គ្នា​ដែរ ដើម្បី​ឲ្យ​បាន​សម្រេច តាម​ទំនាយ​ដែល​ហោរា​អេសាយ បាន​ទាយ​ទុក​មក​ថា
«ទ្រង់​បាន​ទទួល​អស់​ទាំង​រោគា ហើយ​ផ្ទុក​អស់​ទាំង​ជំងឺ​
របស់​យើង​រាល់​គ្នា នៅ​លើ​ព្រះ​អង្គ​ទ្រង់»។
(ម៉ាថាយ ៨:១៦-១៧)

ព្រះ​គ្រីស្ទ​បាន​រងទុក្ខ ហើយ​សុគត ដើម្បី​បំបាត់​គ្រប់​ទាំង​ជំងឺ​រោគា​ចោល​ទាំង​អស់​នៅ​ថ្ងៃណា​មួយ។ នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​បង្កើត​ផែនដី ទ្រង់​មិន​បាន​គ្រោង​ឲ្យ​មាន​ជំងឺ និង​សេចក្ដី​ស្លាប់​នោះ​ទេ។ ការ​នោះ​បាន​កើត​មក​ដោយ​សារ​អំពើ​បាប ហើយ​នោះ​ក៏​ជា​ការ​ដែល​ព្រះ​ជាម្ចាស់​ត្រូវ​ដាក់​ទោស​លើ​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​ដែរ។ ព្រះ​គម្ពីរ​ចែង​ថា «ពីព្រោះ​ជីវិត​ទាំង​ឡាយ​បាន​ត្រូវ​ចុះ​ចូល នឹង​សេចក្ដី​ឥត​ប្រយោជន៍ តែ​មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ដ គឺ​ដោយ​ព្រោះ​ព្រះ​អង្គ ដែល​ទ្រង់​បញ្ចុះបញ្ចូល​វិញ​ដោយ​សង្ឃឹម…» (រ៉ូម ៨:២០)។ ព្រះ​ជាម្ចាស់​បាន​ដាក់​លោកីយ៍​នេះ​ឲ្យ​នៅ​ក្រោម​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​សេចក្ដី​នោះ​គឺ​ជា​ការ​ឈឺ​ចាប់​ខាង​ឯ​សាច់​ឈាម។ ទ្រង់​ធ្វើ​ដូច្នេះ ដើម្បី​បង្ហាញ​ពី​ផលផ្លែ​នៃ​ទង្វើ​អសីលធម៌​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៃ​អំពើ​បាប។

សេចក្ដី​ឥត​ប្រយោជន៍​ទាំង​នេះ​មាន​រួម​ទាំង​សេចក្ដី​ស្លាប់។ «ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ៍ ដោយ​សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ​សារ​អំពើ​បាប​នោះ…» (រ៉ូម ៥:១២)។ សេចក្ដី​ឥត​ប្រយោជន៍​នោះ​រួម​មាន​ទាំង​ជំងឺ​ដែល​នាំ​ឲ្យ​យើង​ស្រែក​ថ្ងូរ។ ហើយ​ក៏​មិន​មែន​មាន​ន័យ​ថា​មិន​មាន​គ្រីស្ទបរិស័ទ​នោះ​ទេ៖ «មិន​តែ​ប៉ុណ្ណោះ​សោត ខ្លួន​យើង​រាល់​គ្នា​ដែល​មាន​ផល​ជា​ដំបូង​របស់​ព្រះ​វិញ្ញាណ (គឺ​អ្នក​ដែល​ជឿ​លើ​ព្រះ​គ្រីស្ទ) ក៏​ថ្ងូរ​ក្នុង​ខ្លួន​ដែរ ទាំង​រង់ចាំ​ទំរាំ​ការ​ទទួល​ជា​កូនចិញ្ចឹម គឺ​ជា​សេចក្ដី​ប្រោស​លោះ​ដល់ រូបកាយ​យើង​ផង» (រ៉ូម ៨:២៣)។

ប៉ុន្តែ​អស់​ទាំង​សេចក្ដី​វេទនា​នៃ​ជំងឺ​នេះ គឺ​វា​គ្រាន់​តែ​ជា​ការ​ឈឺ​ចាប់​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ យើង​ទន្ទឹងរង់ចាំ​ពេល​ដែល​ការ​ឈឺ​ចាប់​ខាង​រូបកាយ​នេះ​នឹង​កន្លង​បាត់​ទៅ។ ព្រះ​ជាម្ចាស់​មិន​ដាក់​លោកីយ៍​នេះ​ឲ្យ​នៅ​ក្រោម​សេចក្ដី​ឥត​ប្រយោជន៍​ជា​អចិន្ត្រៃយ៍​នោះ​ទេ។ ព្រះ​គម្ពីរ​មាន​ចែង​ពី​ការ​ជំនុំជម្រះ​របស់​ព្រះ​ជាម្ចាស់​តាំង​ពី​ដើម​មក ហើយ​ក៏​មាន​ចែង​ពី​ការ​ផ្ដល់​សេចក្ដី​សង្ឃឹម​ផង​ដែរ។ បំណង​ព្រះ​ហឫទ័យ​ដ៏​ធំ​បំផុត​របស់​ព្រះ​ជាម្ចាស់​គឺ៖ «ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួចពី​ចំណង​នៃ​សេចក្ដី​ពុករលួយ ឲ្យ​បាន​សេរីភាព​នៃ​សិរីល្អ​របស់​ពួក​កូន​ព្រះ​វិញ» (រ៉ូម ៨:២១)។

បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​គ្រីស្ទ នៅ​ពេល​ដែល​ទ្រង់​បាន​យាង​មក​គង់​នៅ​ផែនដី​នេះ​គឺ ដើម្បី​ប្រោសលោះ​លោកីយ៍​ទាំង​មូល។ ទ្រង់​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់​តាម​រយៈ​ការ​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​ជា កាល​ដែល​ទ្រង់​កំពុង​គង់​នៅ​ផែនដី​នេះ។ ហ្វូង​មនុស្ស​តែង​តែ​មក​ចោមរោម​ព្រះ​យេស៊ូវ ហើយ​ទ្រង់​បាន ប្រោស​អស់​អ្នក​ដែល​មាន​ជំងឺ​ឲ្យ​ជា​គ្រប់​គ្នា​ដែរ (ម៉ាថាយ ៨:១៦; លូកា ៦:១៩)។ នេះ​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ជា​មុន​នូវ​ការ​ទាក់​ទង​ទៅ​នឹង​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​គ្រា​ចុង​បញ្ចប់​នៃ​ប្រវត្តិសាស្ត្រ​ពិភពលោក។ នៅ​ពេល​នោះ «ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ…» (វិវរណៈ ២១:៤)។

របៀប​ដែល​ព្រះ​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់​និង​ជំងឺ គឺ​ទ្រង់​បាន​យក​វា​មក​ដាក់​លើ​ទ្រង់​ផ្ទាល់ ហើយ​បាន​ផ្ទុក​វា​ជា​មួយនឹង​ទ្រង់​នៅ​ឯ​ផ្នូរ។ ព្រះ​យេស៊ូវ​បាន​ទ្រាំទ្រ​ការ​ជំនុំជម្រះ​របស់​ព្រះ​ជាម្ចាស់​ទៅ​លើ​អំពើ​បាប​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ ដោយ​ទ្រង់​បាន​រងទុក្ខ ហើយ​សុគត។ ហោរា អេសាយ បាន​ពន្យល់​ពី​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​ដូច​តទៅ៖ «តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ​សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់» (អេសាយ ៥៣:៥)។ ព្រះ​យេស៊ូវ​បាន​ទិញ​លោកីយ៍​មិន​ឲ្យ​មាន​ការ​ឈឺ​ចាប់​ទៀត ដោយ​ស្នាម​រំពាត់​ដ៏​សាហាវ​នៅ​លើ​ខ្នង​របស់​ទ្រង់។

ថ្ងៃ​មួយ ព្រះ​ជាម្ចាស់​នឹង​ដក​គ្រប់​ទាំង​ជំងឺ​ចេញ​ពី​មនុស្ស ក៏​ដូច​ជា​អ្វីៗ​ដែល​ទ្រង់​បាន​ប្រោសលោះ។ ថ្ងៃ​នោះ​នឹង​មាន​ផែនដី​ថ្មី​ហើយ​យើង​នឹង​មាន​រូបកាយ​ថ្មី។ ជីវិត​ដ៏​អស់​កល្ប​ជា​និច្ច​នឹង​កំទេច​សេចក្ដី​ស្លាប់​ចោល (១កូរិនថូស ១៥:៥៤; ២កូរិនថូស ៥:៤)។ «ឯ​ឆ្កែ​ព្រៃ និង​កូន​ចៀម​វា​នឹង​រក​ស៊ី​ជា​មួយគ្នា ហើយ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ…» (អេសាយ ៦៥:២៥)។ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​គ្រីស្ទ​នឹង​ច្រៀង​ចម្រៀង​អរព្រះគុណ​ដល់​កូន​ចៀម​ដែល​ត្រូវ​គេ​សម្លាប់ ដើម្បី​ប្រោស​យើង​ឲ្យ​រួច​ពី​បាប ពី​សេចក្ដី​ស្លាប់ និង​ពី​ជំងឺរោគា។

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត</h5
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

លោកអ្នក​ក៏​មិន​ដែល​បាន​ឮ​ដំណឹងល្អ

មូលហេតុ​ចម្បង​របស់​ព្រះ​ជាម្ចាស់