អត្ថបទថ្មីៗ

  • in ,

    ព្រះ​យេស៊ូវ​ប្រោស​មនុស្ស​ខ្វិន​ម្នាក់​ឲ្យ​ជា

    សំណួរ​ដែល​ខ្ញុំ​ចង់​សួរ​ដល់​លោក​អ្នក​គឺ​ថា៖ តើ​លោក​អ្នក​មាន​ជំនឿ​លើ​ព្រះ​យេស៊ូវ​ហើយ​ឬ​នៅ? កណ្ឌ​គម្ពីរ ហេព្រើរ ១១:១ បាន​ចែង​ថា «រីឯ​ជំនឿ គឺ​ជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​អ្វីៗ​ដូច​សង្ឃឹម ជា​ការ​ជឿ​ជាក់​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ»។ តើ​សេចក្ដី​សង្ឃឹម​របស់​លោក​អ្នក​មាន​នៅ​លើ​លោក​នេះ ឬ​ក៏​បន្ទាប់​ពី​លោក​អ្នក​ស្លាប់​ទៅ? បង​ប្អូន! «មនុស្ស​លោក​ទាំង​អស់​ស្លាប់​ម្ដង រួច​មក​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ» (ហេព្រើរ ៩:២៧)។ តើ​លោក​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ជំនុំ​ជម្រះ នៅ​គ្រា​ចុង​ក្រោយ​របស់​ព្រះ​ជាម្ចាស់? អាន​បន្ថែម

  • in ,

    ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ

    ទាំង​នោះ​គឺ​ជា​សំណួរ​ដ៏​ល្អ។ ជា​ដំបូង នេះ​គឺ​ជា​ងារ​ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ហឫទ័យ​ចូល​ចិត្ត​ប្រើ​ប្រាស់​ក្នុង​ការ​ហៅ​ខ្លួន​ឯង ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ មូល​ហេតុ​គឺ ពីព្រោះ​ព្រះ​អង្គ​កំពុង​តែ​បង្ហាញ​អំពី​ការ​បន្ទាប​ខ្លួន​របស់​ទ្រង់។ ហើយ​ព្រះ​អង្គ​ក៏​កំពុង​តែ​គេច​ចេញ​ពី​ការ​ឈ្លោះ​គ្នា ដែល​គ្មាន​ការ​ចាំ​បាច់ ឬ​ក៏​គ្មាន​ប្រយោជន៍​ទាក់​ទង​ទៅ​នឹង​នយោបាយ ក្នុង​បរិបទ​នៃ​ការ​រំពឹង​រង់ចាំ «ព្រះ​មេស្ស៊ី»។ ព្រះ​អង្គ​កំពុង​តែ​ពន្យារ​ការ​ឈ្លោះ​ប្រកែក​គ្នា ដើម្បី​ឲ្យ​ទ្រង់​អាច​ទៅ​ទី​កន្លែង​ផ្សេងៗ ដើម្បី​ប្រកាស​សារ​នៃ​សេចក្ដី​សង្គ្រោះ និង​រាជ្យ​របស់​ព្រះ​ជាម្ចាស់។ អាន​បន្ថែម

  • in

    ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ

    ប្រសិន​បើ​វា​មិន​មាន​ភាព​ស៊ី​គ្នា​ជា​មួយ​នឹង​ព្រះ​គម្ពីរ ហើយ​មិន​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ ឬ​ក៏​មិន​មាន​ការ​គាំទ្រ​ដ៏​ពិត​តាម​រយៈ​ការ​កាត់​ស្រាយ​ព្រះ​គម្ពីរ​ក្នុង​លក្ខណៈ​ដ៏​ត្រឹម​ត្រូវ នោះ​លោក​អ្នក​មិន​ខកខាន​អ្វី​ឡើយ។ យើង​អាច​ចូល​ទៅ​កាន់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​តាម​រយៈ​អំណាច​នៃ​ដំណឹង​ល្អ ហើយ​ព្រះ​អង្គ​គង់​នៅ ដើម្បី​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ មិន​មែន​ដើម្បី​ជា​ការ​សម្ដែង​នោះ​ទេ (យ៉ូហាន ១៦:១៤-១៥)។ ប្រសិន​បើ​មនុស្ស​ចុះ​ចាញ់​ចំពោះ​ព្រះ​គ្រីស្ទ ឱបក្រសោប​នូវ​ព័ន្ធ​កិច្ច​ពិត​របស់​ព្រះ​វិញ្ញាណ​ក្នុង​ជីវិត​របស់​ខ្លួន ហើយ​ចុះ​ចូល​ចំពោះ​ព្រះ​គម្ពីរ​ថា​គ្រប់​គ្រាន់ ហើយ​ជា​ការ​បើក​សម្ដែង​ចុង​ក្រោយ នោះ​ការ​ជ្រមុជ​ក្នុង​ព្រះ​វិញ្ញាណ​នឹង​ហួស​សម័យ​ជា​មិន​ខាន។ អាន​បន្ថែម

  • in ,

    សេចក្ដី​​ខុស​ឆ្គង​របស់លោក យូសែប ព្រីនស៍

    ដំណឹង​ល្អ​សន្យា​ថា មនុស្ស​មាន​បាប​ដែល​បះបោរ​នឹង​ទទួល​បាន​ការ​ផ្សះផ្សា​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​តាម​រយៈ​ព្រះ​លោហិត​របស់​ព្រះ​សង្គ្រោះ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ដំណឹង​ល្អ​សន្យា​មក​កាន់​យើង​ថា យើង​នឹង​មាន​អំណរ​ចេញ​ពី​ការ​រងទុក្ខ និង​ការ​ធានា​ថា អស់​អ្នក​ណា​ដែល​បាន​លះ​បង់​អ្វីៗ​ទាំង​អស់​លើ​លោក​នេះ​សម្រាប់​ប្រយោជន៍​របស់​ទ្រង់​នឹង​ទទួល​បាន​មួយ​រយ​ដង​នៅ​ឯ​ស្ថាន​សួគ៌​វិញ (ម៉ាថាយ ១៩:២៩)។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.