in

គ្រឿងសង្ហារឹម

កណ្ឌ​គម្ពីរ និក្ខមនំ ៤០:១៧-៣៤ ផ្ដល់​ជូន​នូវ​ការ​ពណ៌នា​ត្រួសៗ​នៃ​ការ​រៀប​ចំ​គ្រឿង​សង្ហា​រឹម​ក្នុង​រោង​ឧបោសថ។ ការ​សម្គាល់​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​ក្នុង​ខ​គម្ពីរ​នេះ​ទំនង​មិន​ច្បាស់​លាស់​ទេ។

«សេចក្ដី​បន្ទាល់» ដែល​ត្រូវ​បាន​លើក​ឡើង​ត្រង់​នេះ​សំដៅ​ទៅ​លើ​បន្ទះ​ថ្ម​២​ផ្ទាំង​ដែល​បញ្ញត្តិ​ទាំង​១០​ប្រការ​ត្រូវ​បាន​ចែង​លើ។ វា​គឺ​ជា​ការ​សរសេរ​ចុះ​នូវ​សេចក្ដី​បន្ទាល់ នៃ​ក្រឹត្យ​វិន័យ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​រាស្ត្រ​របស់​ទ្រង់។ ដូច​ខ​២០​បាន​បង្ហាញ​ថា បន្ទះ​ថ្ម​ទាំង​នេះ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ហឹប​នៃ​សេចក្ដី​តាំង​សញ្ញា។
«តុ» នៅ​ក្នុង​ខ​២២​គឺ​ជា​តុ​សម្រាប់​ដាក់​នំប៉័ង។ អាសនា​ធ្វើ​ពី​មាស​គឺ​ជា​អាសនា​សម្រាប់​ដុត​គ្រឿង​ក្រអូប​ដែល​ត្រូវ​បាន​ដាក់​ពីមុខ​រនាំង​បាំង​មាត់​ទ្វារ​ដែល​ញែក​កន្លែង​បរិសុទ្ធ​ពី​កន្លែង​ដ៏​បរិសុទ្ធ​បំផុត ដែល​ជា​កន្លែង​ដាក់​ហឹប។
របស់​មួយ​ចំនួន​ទៀត​ដែល​មាន​លើក​ឡើង​ក្នុង​ខ​គម្ពីរ​ទាំង​នេះ​គួរ​ជា​ការ​ងាយ​ស្រួល​ក្នុង​ការ​រក​ក្នុង​គំនូរ​រោង​ឧបោសថ។
ប្រសិន​បើ​នេះ​គឺ​ជា​ការ​សិក្សា​ដែល​មាន​អ្នក​ណែ​នាំ នោះ​អ្នក​ដឹក​នាំ​គួរ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ពន្យល់​អំពី​តួនាទី និង​គោល​បំណង​នៃ​ផ្នែក​ចម្បងៗ​នៃ​រោង​ឧបោសថ។
ត្រូវ​មាន​១៦​ជំពូក​ក្នុង​កណ្ឌ​នៃ​ព្រះ​គម្ពីរ (និក្ខមនំ ២៥-៤០) ដើម្បី​ពណ៌នា​អំពី​រោង​ឧបោសថ​ឲ្យ​បាន​ពេញ​លេញ។ យើង​សូម​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​អាន និង​សិក្សា​ជំពូក​ទាំង​នេះ​ក្នុង​ការ​រៀប​ចំ​សម្រាប់​ការ​ដឹក​នាំ​ពួក​សិស្ស​លើ​ការ​សិក្សា​ត្រួសៗ​នៃ​រោង​ឧបោសថ។

សរុប​ទៅ មាន​លើស​៥០​ជំពូក​ក្នុង​ព្រះ​គម្ពីរ ដែល​បាន​ញែក​ទុក ដើម្បី​ពណ៌នា​អំពី​រោង​ឧបោសថ និង​តួនាទី​របស់​វា។ វា​គឺ​ជា​ការ​ច្បាស់​លាស់​ណាស់​ដែល​ថា នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​ក្នុង​សម័យ​នៃ​ការ​ប្រើ​ប្រាស់​របស់​ទាំង​នោះ។

វា​ក៏​ជា​រឿង​ដ៏​សំខាន់​ណាស់​ចំពោះ​ការ​សិក្សា​លើ​សៀវភៅ​ដំណើរ​រឿង​នៃ​សេចក្ដី​សង្ឃឹម។ វា​គឺ​ជា​ប្រធាន​បទ​នៃ​មេរៀន​ដ៏​ច្បាស់​ក្នុង​ការ​ពន្យល់​អំពី​របៀប​ដែល​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​ដែល​មាន​ពេញ​ទៅ​ដោយ​អំពើ​បាប​អាច​ទទួល​បាន​នូវ​ការ​អត់​ទោស​ដោយ​ឥត​គិត​ថ្លៃ​ពី​ព្រះ​ជាម្ចាស់​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន។
លោក​អ្នក​អាច​រក​បាន​ព័ត៌មាន​ទាំង​អស់​ដែល​លោក​អ្នក​ត្រូវ​ការ ដើម្បី​ត្រៀម​ខ្លួន​ពន្យល់​អំពី​រោង​ឧបោសថ​ក្នុង​គេហទំព័រ​ខាង​ក្រោម ដែល​យើង​ផ្ដល់​យោបល់​ឲ្យ​ប្រើ​ប្រាស់​ឲ្យ​បាន​ច្រើន។ យើង​ក៏​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​ទិញ​កូន​សៀវភៅ​បត់​អំពី​រោង​ឧបោសថ នឹង​វត្ថុ​គំរូ​មួយ​ចំនួន​នៃ​រោង​ឧបោសថ ដែល​មាន​នៅ​ក្នុង​គេហទំព័រ​នេះ។
រោង​ឧបោសថ​គឺ​ជា​កន្លែង​សម្រាប់​ថ្វាយ​បង្គំ ប៉ុន្តែ​ក៏​ជា​កន្លែង​ដែល​អំពើ​បាប​របស់​បុគ្គល​ណា​ម្នាក់​អាច​ទទួល​បាន​ការ​លោះ​បាប​បាន (ការ​បាំង ឬ​ការ​អត់​ទោស) ផង​ដែរ តាម​រយៈ​ការ​ថ្វាយ​យញ្ញ​បូជា​ដូច​ជា​ពី​ហ្វូង​សត្វ​ចិញ្ចឹម​នៃ​សត្វពាហនៈ និង​សត្វ​ពពែ ហ្វូង​សត្វ​ចៀម ឬ​ក៏​សត្វ​ស្លាប។ សត្វ​នៃ​យញ្ញ​បូជា​នោះ​នឹង​ស្លាប់​ក្នុង​លក្ខណៈ​ជា​ការ​លោះ​បាប​ជំនួស​អំពើ​បាប (បិទ​បាំង ឬ​ក៏​អត់​ទោស) របស់​បុគ្គល​ម្នាក់​នោះ។
របៀប​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​សិក្សា​រចនា​សម្ព័ន្ធ និង​គ្រឿង​សង្ហា​រឹម​នៃ​រោង​ឧបោសថ​គឺ​ពី​ក្នុង (កន្លែង​ដែល​ព្រះ​ជាម្ចាស់​គង់​នៅ) ទៅ​ក្រៅ (កន្លែង​ដែល​មនុស្ស​មាន​បាប​ចូល​ទៅ​រក​ព្រះ​ជាម្ចាស់​ដោយ​យក​នូវ​យញ្ញ​បូជា​របស់​ខ្លួន)។ ខណៈ​ពេល​ដែល​លោក​អ្នក​សិក្សា សូម​ចាប់​ផ្ដើម​ជា​មួយ​នឹង​ហឹប​នៃ​សេចក្ដី​តាំង​សញ្ញា និង​ទី​សន្ដោស​ប្រោស​ក្នុង​ទី​បរិសុទ្ធ​បំផុត ហើយ​បន្ទាប់​មក​បន្ត​សិក្សា​ចេញ​មក​ក្រៅ​ដោយ​ផ្ដោត​លើ​អាសនា​លង្ហិន​ដែល​នៅ​ក្រៅ​ទីលាន​ទ្វារ។

ដក​ស្រង់​ចេញ​ពី «សៀវភៅ​គ្រូ» សម្រាប់​សៀវភៅ «ដំណើរ​រឿង​នៃ​សេចក្ដី​សង្ឃឹម»
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
លោក​គ្រូ បាន គន់, លោក ទេព រ៉ូ, លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក​ស្រី ថាវ ប៊ីនរី និង​លោក​ស្រី បូល រដ្ឋា
ដកស្រង់ និងកែសម្រួលចេញពី thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

អំណរក្នុងអំពើបាបបាន

សម្រង់​សម្ដី​ដ៏​ល្បីល្បាញ