ក្នុងនាមជាមនុស្ស យើងស្ថិតក្រោមលក្ខណសម្បត្តិរបស់លោក អ័ដាម លើផែនដីនេះ។ មិនថាយើងខំប្រឹងប៉ុណ្ណាក៏ដោយក្នុងការមិនប្រព្រឹត្ត ក៏យើងនៅបន្តប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងព្រះជាម្ចាស់ដែរ។ ចំណុចនេះគឺពិតសម្រាប់មនុស្សគ្រប់ៗរូប។ សាវ័ក ប៉ុល បានស្ដីបន្ទោសដាក់សាវ័ក ពេត្រុស ដោយសារគាត់បង្ហាញការពេញចិត្តបែបលម្អៀង (កាឡាទី ២:១១-១៣)។ ក្នុងព័ន្ធកិច្ចរបស់សាវ័ក ប៉ុល ពេលក្រោយទៀត គាត់បានហៅខ្លួនឯងថា ជាមនុស្សមានបាបលេខមួយ (១ធីម៉ូថេ ១:១៥)។ ទាំងសាវ័ក ពេត្រុស សាវ័ក យ៉ាកុប សាវ័ក យ៉ូហាន និងសាវ័ក ប៉ុល សុទ្ធតែបានសារភាពថា ពួកគាត់មិនមែនជាមនុស្សល្អឥតខ្ចោះទេ។ តើឲ្យអ្នក ហើយនិងខ្ញុំអះអាងខុសពីពួកគាត់បានយ៉ាងដូចម្តេចទៅ? អានបន្ថែម