in ,

តើ​គ្រីស្ទ​បរិស័ទ​ធ្វើណូអែលទេ?

ខ្ញុំ​យល់​អារម្មណ៍​ចំពោះ​អស់​អ្នក​ដែល​ចង់​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ដែល​ច្បាស់​លាស់ និង​ម៉ត់​ចត់ ដែល​ចង់​ញែក​ខ្លួន​ចេញ​ពី​លោកីយ៍ និង​ចេញ​ពី​ឫស​គល់​នៃ​ពួក​អ្នក​កាន់​សាសនា​ក្លែង​ក្លាយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នេះ។ ប៉ុន្តែ ខ្ញុំ​មិន​ទៅ​តាម​ផ្លូវ​នោះ​ដែល​ជាប់​ទាក់​ទង​ទៅ​នឹង​ចំណុច​នេះ​នោះ​ទេ ពីព្រោះ​ខ្ញុំ​គិត​ថា មាន​ចំណុច​មួយ​ដែល​ឫស​គល់​ទាំង​នោះ​បាន​បាត់​អស់​ទៅ​ហើយ​ដែល​អត្ថន័យ​បច្ចុប្បន្ន​នេះ​មិន​បាន​លាក់​បាំង​អត្ថន័យ​របស់​ពួក​សាសនា​ក្លែង​ក្លាយ​ទៀត​ទេ។ អ្វី​ដែល​ខ្ញុំ​បារម្ភ​ខ្លាំង​ជាង​គេ​បំផុត​នោះ​គឺ​អំពី​ក្រុម​ដែល​មិន​មាន​សាសនា​ថ្មី​ដែល​បាន​ដាក់​ចំណុច​ថ្មីៗ​ទៅ​លើ​ថ្ងៃ​ឈប់​សម្រាក​របស់​គ្រីស្ទ​បរិស័ទ។

នេះ​គឺ​ជា​ឧទាហរណ៍​ដែល​ខ្ញុំ​ប្រើ៖ គ្រប់​​ភាសា​សុទ្ធ​តែ​មាន​ឫស​គល់​ចេញ​ពី​កន្លែង​ណា​មួយ។ ថ្ងៃ​ជា​ច្រើន​របស់​យើង​ក្នុង​មួយ​សប្ដាហ៍ៗ—ប្រសិន​បើ​មិន​ទាំង​អស់—បាន​កើត​ចេញ​ពី​ឈ្មោះ​នានា​នៃ​ពួក​សាសនា​ក្លែង​ក្លាយ​ដែរ។ ដូច្នេះ តើ​យើង​គួរ​ឈប់​ប្រើ​ពាក្យ «ថ្ងៃ​អាទិត្យ» ដោយ​សារ​វា​អាច​មាន​ទំនាក់​ទំនង​ទៅ​នឹង​ការ​ថ្វាយ​បង្គំ​ព្រះ​អាទិត្យ​កាល​ពី​យូរ​ណាស់​មក​ហើយ​មែន​ឬ? នៅ​ក្នុង​ភាសា​អង់គ្លេស​បច្ចុប្បន្ន (modern English) នេះ​ពាក្យ «ថ្ងៃ​អាទិត្យ» មិន​មាន​អត្ថន័យ​អ្វី​នោះ​ទេ ហើយ​នេះ​ក៏​ជា​ធម្មជាតិ​នៃ​ភាសា​ដែរ។ ក្នុង​ន័យ​មួយ​ទៀត ថ្ងៃ​ឈប់​សម្រាក​គឺ​ដូច​ជា​ការ​វិវត្ត​នៃ​ភាសា​តែ​ប៉ុណ្ណោះ។

ក្នុង​របៀប​នៃ​គ្រីស្ទ​បរិស័ទ ពិធី​បុណ្យ​ណូអែល​ឥឡូវ​នេះ​មាន​ន័យ​ថា យើង​សម្គាល់​ពី​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ។ ខ្ញុំ​គិត​ថា ថ្ងៃ​ប្រសូត ថ្ងៃ​សុគត និង​ថ្ងៃ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ គឺ​ជា​ព្រឹត្តិការ​ដ៏​សំខាន់ៗ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​លោក។ មិន​មែន​សម្គាល់​ថ្ងៃ​ទាំង​នេះ​នៅ​ក្នុង​របៀប​ណា​មួយ ដោយ​របៀប​នៃ​ការ​ប្រារព្ធ​ដ៏​ពិសេស ហាក់​ដូច​ជា​ល្ងីល្ងើ​ណាស់​ចំពោះ​ខ្ញុំ​នោះ​ទេ។

ខ្ញុំ​ចាំ​ថា ខ្ញុំ​ធ្លាប់​បាន​រស់​នៅ​ក្បែរ​ផ្ទះ​គ្រួសារ​មួយ​កាល​ខ្ញុំ​នៅ​រៀន​នៅ​សាលា​ព្រះ​គម្ពីរ​ដែល​ពួក​គាត់មិន​ដែល​ធ្វើ​ពិធី​ខួប​កំណើត​សម្រាប់​កូន​របស់​ពួក​គាត់​ទេ។ ផ្នត់​គំនិត​មួយ​គឺ​ថា គ្រប់​ថ្ងៃ​ទាំង​អស់​គឺ​សុទ្ធ​តែ​ពិសេស​សម្រាប់​កូន​របស់​ពួកគាត់។ ប៉ុន្តែ ប្រសិន​បើ​គ្រប់​ថ្ងៃ​ទាំង​អស់​សុទ្ធ​តែ​ពិសេស អញ្ចឹង​វា​ប្រហែល​ជា​មាន​ន័យ​ថា គ្មាន​ថ្ងៃ​ណា​ពិសេស​ទៀត​ទេ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​មាន​ចំណុច​មួយ​ចំនួន​ដែល​ល្អ និង​មាន​តម្លៃ​ខ្លាំង​មែន​ទែន​ដែរ—ដូច​ជា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍ ថ្ងៃ​ខួប​កំណើត និង​ថ្ងៃ​រម្លឹក​ខួប​នៃ​ការ​ស្លាប់​ជា​ដើម—ដែល​ទាំង​នោះ​សុទ្ធ​តែ​សម​នឹង​ទទួល​បាន​ការ​កត់​សម្គាល់។ តើ​ការ​ប្រសូត និង​ការ​សុគត​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​សម​នឹង​ទទួល​បាន​ការ​កត់​សម្គាល់​ខ្លាំង​ប៉ុណ្ណា​ទៅ!

ការ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​គឺ​ពិត​ជា​ស័ក្តិ​សម​ណាស់ ទោះ​បើ​ថា​គេ​បាន​ជ្រើស​រើស​ប្រារព្ធ​នៅ​ថ្ងៃ​ទី២៥​ក៏​ដោយ ពីព្រោះ​វា​នៅ​ជិត​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​មួយ​ចំនួន​របស់​សាសនា​ក្លែង​ក្លាយ។ ចូរ​យើង​ទទួល​យក​វា ញែក​វា​ចេញ​ជា​បរិសុទ្ធ ហើយ​ប្រើ​ប្រាស់​ឲ្យ​បាន​ប្រសើរ​បំផុត​ចុះ ពីព្រោះ​ព្រះ​គ្រីស្ទ​សម​នឹង​ទទួល​បាន​ការ​អបអរ​សាទរ​នៅ​ក្នុង​ការ​ប្រសូត​របស់​ទ្រង់។

វា​មិន​សំខាន់​ទេ​ក្នុង​ការ​ជ្រើស​រើស​ថ្ងៃ​ផ្សេង។ វា​មិន​អាច​ទៅ​រួច​បាន​ឡើយ។

និពន្ធ​ដោយ៖ អ្នក​គ្រូ John Piper
បក​ប្រែ​ដោយ៖ លោក ខែម បូឡុង
កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ប៊ុន ធីម៉ូថេ និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

ខ្វះប្រាជ្ញា

គ្រីស្ទបរិស័ទគឺជាគ្រឿងអលង្ការ