មានប្អូនស្រីម្នាក់ឈ្មោះ ធីតា បានសរសេរអ៊ីមែលមកកាន់ក្រុមការងារផ្លូវពិត ដើម្បីសួរនូវសំណួរមួយអំពីវិន័យក្នុងក្រុមជំនុំ។ ប្អូនស្រីបានសួរ «ជាប់ទាក់ទងនឹងកណ្ឌគម្ពីរ ម៉ាថាយ ១៨:១៥-២០ នាងខ្ញុំឆ្ងល់ថា ក្នុងនាមខ្ញុំជាគ្រីស្ទបរិស័ទម្នាក់ នាងខ្ញុំត្រូវមានទំនួលខុសត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យស្របទៅតាមព្រះគម្ពីរ នៅពេលមានមិត្តអ្នកជឿម្នាក់កំពុងរស់នៅក្នុងអំពើបាបខាងផ្លូវភេទ ហើយជ្រើសនៅតែបន្តវា បន្ទាប់ពី ពួកគេត្រូវបានហៅមកជួបមុខនិយាយផ្ទាល់ក្នុងរបៀបមួយដែលពេញដោយសេចក្ដីស្រឡាញ់រួចហើយក្ដី»។
ចម្លើយជាក់ស្ដែងវាអាស្រ័យនៅត្រង់ថា ធីតា និងមនុស្សម្នាក់ដែលប្អូនស្រីបារម្ភអំពីនោះ—ប្រហែលមានមិត្តម្នាក់បានរួមដំណេកជាមួយមិត្តប្រុសរបស់នាង។ ខ្ញុំមិនបានដឹងទេ ថាមិត្តរបស់ប្អូនស្រីធីតាកំពុងស្ថិតក្នុងស្ថានភាពបែបណាទេ ប៉ុន្តែនិយាយថា អញ្ចឹងចុះ—ថាតើមនុស្សទាំងពីរនាក់នោះនៅក្នុងក្រុមជំនុំមួយដែលមានសេចក្ដីជំនឿស្មោះត្រង់ស្របទៅតាមបទគម្ពីរទេ។ ដែលជាក្រុមជំនុំដែលទុកព្រះគម្ពីរ ជាស្តង់ដារនៃសេចក្ដីជំនឿ និងការអនុវត្តន៍របស់ពួកគេ។ ហើយប្រសិនបើពួកគេនៅក្នុងក្រុមជំនុំបែបនោះមែន ចម្លើយនោះគឺ ឬគួរតែជា៖ បាទ ការកាត់ចេញពីក្រុមជំនុំគួរតែអាច និងប្រហែលជាគួរតែកើតមានឡើង។
ប្រាកដណាស់ ប្អូនស្រីចង់សំដៅទៅលើកណ្ឌគម្ពីរម៉ាថាយជំពូក១៨។ វាប្រហែលជាមានប្រយោជន៍ក្នុងការដើរកាត់ជំហានទាំងនេះ ដើម្បីឲ្យគ្រប់គ្នាយល់អំពីស្ថានភាព ព្រោះវាខ្លីហើយច្បាស់ទៀតផង។ នេះជាអ្វីដែលកើតឡើងនៅក្នុងទំនាក់ទំនងពិតរបស់ក្រុមជំនុំមួយពីមួយពេលទៅមួយពេល។
ជំហានទី១៖ លោកអ្នក និងបងប្អូនរបស់លោកអ្នក
ជំហានទី១៖ «បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយ និងគាត់ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ» (ម៉ាថាយ ១៨:១៥)។
ដូច្នេះ ជំហានទី១៖ ចូរលោកអ្នកទៅរកអ្នកដែលប្រព្រឹត្តអំពើបាបនោះ រួចលោកអ្នកចូលទៅឯពួកគេ។ សូមលោកអ្នកកុំទាន់ធ្វើឲ្យបញ្ហានោះបែកធ្លាយជាសាធារណៈសិន។ ចូរលោកអ្នកកុំរហ័សក្នុងការលើកយកអំពើបាបផ្ទាល់ខ្លួនរបស់នរណាម្នាក់មកបង្ហាញជាសាធារណៈនោះឡើយ។ លោកអ្នកក៏មានបញ្ហាផ្ទាល់ខ្លួនរបស់លោកអ្នកដែរ។ «ចូរយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកម្ទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ» (ម៉ាថាយ ៧:៥)។ តែនៅពេលលោកអ្នកបានធ្វើការវាយតម្លៃខ្លួនឯងដោយត្រឹមត្រូវរួចរាល់ជាស្រេច ព្រមទាំងបន្ទាបខ្លួននៅចំពោះព្រះជាម្ចាស់ និងប្រកាសអំពីការពឹងផ្អែកទៅលើព្រះគុណតែមួយមុខគត់របស់លោកអ្នករួចហើយ បន្ទាប់មក ចូរលោកអ្នកចេញទៅឯគេចុះ។ នេះហើយ គឺជាអ្វីដែលសេចក្ដីស្រឡាញ់គួរធ្វើ។ នេះក្នុងករណីប្អូនស្រីម្នាក់នោះ—ប្រហែលជាមានមិត្តស្រីម្នាក់បានរួមដំណេកជាមួយមិត្តប្រុសរបស់នាង—បន្ទាប់មក ប្អូនស្រីចូលទៅនិយាយជាមួយប្អូនស្រីម្នាក់នោះចុះ។ ប្អូនស្រីអាចនិយាយថា «ការនេះមិនស្របទៅតាមបទគម្ពីរទេ។ វាមិនត្រឹមត្រូវនោះឡើយ។ ព្រះជាម្ចាស់មិនសព្វព្រះទ័យនឹងការនេះទេ»។ ហើយប្អូនស្រីសូមអង្វរគាត់ឲ្យឈប់ប្រព្រឹត្តការនោះចុះ។ ប្អូនស្រីប្រហែលជាអាច ឬប្រហែលជាមិនអាចយកប្ដូរនាងឲ្យឈប់បានទេ។
ជំហានទី២៖ ស្មរបន្ទាល់ពីរ ឬបីនាក់
ជាជំហានបន្ទាប់ នៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១៨:១៦ បានចែងថា៖ «តែបើគាត់មិនព្រមស្តាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ ឬ៣នាក់»។
លោកអ្នកអាចឃើញថា មិនចាំបាច់អីត្រូវប្រញាប់ក្នុងការថ្កោលទោសនោះទេ។ ក៏មិនចាំបាច់ប្រញាប់នាំរឿងនេះទៅប្រាប់ក្រុមជំនុំទាំងមូលនោះដែរ។ យើងរាល់គ្នាត្រូវព្យាយាមរក្សាវាជារឿងតូចឲ្យអស់ពីសមត្ថភាពសិន និងរក្សាជាឯកជនតាមដែលអាចធ្វើបាន កុំទាន់ធ្វើឲ្យមានផលប៉ះពាល់ និងឈឺចាប់ជាសាធារណ:លើសពីការចាំបាច់នោះឡើយ។ ដូច្នេះ ប្អូនស្រីនាំយកមិត្តម្នាក់ ឬពីរនាក់ដែលប្រហែលជាស្គាល់ និងស្រឡាញ់មិត្តរបស់ប្អូនស្រីនោះទៅជាមួយ ហើយនាំគ្នាទៅជួបនឹងនាងចុះ។ នាងប្រហែលមិនអនុញ្ញាតឲ្យប្អូនស្រីធ្វើបែបនេះទេ ប៉ុន្តែប្អូនស្រីសូមព្យាយាម ហើយនិយាយទាំងអស់គ្នាថា «ពួកយើងស្រឡាញ់ប្អូនស្រី។ ពួកយើងបារម្ភពីប្អូនស្រី។ តើពួកយើងអាចអធិស្ឋានឲ្យប្អូនស្រីបានទេ? ពួកយើងចង់ឲ្យប្អូនស្រីបានរួចចេញពីអំពើបាបនេះ ពីព្រោះវានឹងបំផ្លាញប្អូនស្រីជាមិនខាន។ វានឹងបំផ្លាញប្អូនប្រុសនោះផងដែរ។ វានឹងបំផ្លាញទីបន្ទាល់របស់ប្អូនស្រី។ វានឹងបំផ្លាញក្រុមជំនុំធ្ងន់ធ្ងរបំផុត ហើយវានឹងបន្តុះបង្អាប់ដល់សិរីល្អរបស់ព្រះគ្រីស្ទ»។ ប្អូនស្រីត្រូវព្យាយាមប្ដូរចិត្តនាង។
ជំហានទី៣៖ ប្រាប់ក្រុមជំនុំ
ហើយនៅជំហានទី៣៖ «ប្រសិនបើគាត់បដិសេធមិនព្រមស្ដាប់ពួកគេទេ ចូរប្រាប់វាទៅក្រុមជំនុំចុះ» (ម៉ាថាយ ១៨:១៧)។
ត្រង់នេះគឺជាចំណុចដែលត្រូវមានការប្រមូលគ្នាក្នុងក្រុមជំនុំធ្វើការប្រជុំមួយដែលមានការស្ដាប់ព័ត៌មាន និងការសម្រេចលើរឿងនោះដោយត្រឹមត្រូវ។ ទង្វើដំបូងរបស់ក្រុមជំនុំ គឺការនិយាយថា «ពួកយើងចង់ឲ្យប្អូនស្រីត្រឡប់ក្រោយវិញ» ពីព្រោះនេះមិនទាន់ជាការកាត់ការចេញពីក្រុមជំនុំនៅឡើយទេ។ វាជាការអធិស្ឋាន ការឈឺចាប់ និងការប៉ងប្រាថ្នារបស់ក្រុមជំនុំទាំងមូលក្នុងការដែលឲ្យគាត់ប្រែចិត្តចេញពីអំពើបាបនោះ។
ជំហានទី៤៖ ការកាត់ចេញពីក្រុមជំនុំ
ជំហានចុងក្រោយគឺ៖ «បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ» (ម៉ាថាយ ១៨:១៧)។
នោះមានន័យថា ក្រុមជំនុំមានជំហានមួយចំនួនក្នុងការកាត់ការមនុស្សម្នាក់នោះចេញ ដូចជាកាត់ចេញពិធីលាងព្រះអម្ចាស់ និងចេញពីទំនាក់ទំនងធម្មតា ដែលលោកអ្នកធម្មតាមានជាមួយអ្នកជឿម្នាក់ក្នុងការធ្វើការជាមួយគ្នាដូចអស់អ្នកដែលមានការប្ដេជ្ញាចិត្តដូចគ្នាចំពោះព្រះយេស៊ូវ។ ចូរលោកអ្នកកាត់ការពួកគេចេញចុះ។ នោះមានន័យថា មិនមែនលោកអ្នកដាក់បណ្ដាសារពួកគេទេ ប៉ុន្តែលោកអ្នកត្រូវតែដាក់ពួកគេនៅក្នុងចំណុចមួយ ដែលលោកអ្នកកំពុងតែប្រាថ្នាចង់បាន និងអធិស្ឋានសម្រាប់ការប្រែចិត្តរបស់ពួកគេ។
ខ្ញុំធ្លាប់ឃើញការនេះកើតឡើង ហើយវាតែងតែកើតឡើងនៅក្នុងព្រះគម្ពីរជាញឹកញាប់ ដែលការកាត់ចេញពីក្រុមជំនុំប្រភេទនេះ មានការប្រោសលោះទ្វេដង។ វាជាការប្រោសលោះសម្រាប់ក្រុមជំនុំ ដោយសារហេតុនេះ សេចក្ដីពិតនៃដំណឹងល្អ ហើយនឹងអំណាចរបស់វានឹងមិនត្រូវបាត់បង់ ដោយសារពួកមនុស្សមានពុតដែលជាអ្នកជឿ ដែលពួកគេមិនបង្កើតផលផ្លែទាល់តែសោះ។ ហើយវាជាការប្រោសលោះសម្រាប់បុគ្គលម្នាក់ ដែលត្រូវបានកាត់ចេញពីក្រុមជំនុំ ពីព្រោះយើងឃើញនៅក្នុងកណ្ឌគម្ពីរ១កូរិនថូសជំពូក៥ គោលបំណងនៃការនិរទេសបណ្ដោះអាសន្ននេះ គឺដើម្បីសង្គ្រោះ (១កូរិនថូស ៥:៥)។ នោះយើងចង់នាំពួកគេទៅកាន់ការប្រែចិត្ត និងការស្ដារឡើងវិញក្នុងក្រុមជំនុំ។ ហើយដើម្បីបញ្ចប់ការនោះ យើងត្រូវតែនិយាយជាមួយពួកគេ។ យើងចូលទៅជិតពួកគេដូចដែលយើងចូលទៅកាន់អ្នកដែលមិនជឿដោយសេចក្ដីស្រឡាញ់។ យើងរីករាយនឹងលះបង់ជីវិតរបស់យើងឲ្យតែពួកគេបានប្រែចិត្ត។
គ្មានអ្វីអាក្រក់ ឬជាសត្រូវនឹងគ្នាទេ នៅក្នុងរឿងនេះ។ ការនេះត្រូវបានរចនាឡើង ដើម្បីធ្វើគ្រប់កិច្ចការទាំងអស់ដែលក្រុមជំនុំអាចធ្វើបានក្នុងការរក្សាសេចក្ដីពិតរបស់ខ្លួន និងសេចក្ដីទៀងត្រង់ សេចក្ដីបរិសុទ្ធ និងគ្មានស្នាមប្រឡាក់ ហើយដើម្បីស្រឡាញ់អ្នកដទៃ និងនាំពួកគេត្រឡប់ទៅឯព្រះសង្គ្រោះវិញ។
ដូច្នេះ ចម្លើយរបស់ខ្ញុំសម្រាប់ប្អូនស្រីគឺ៖ បាទ មានការកាត់ការចេញពីក្រុមជំនុំ ហើយនៅក្នុងកណ្ឌគម្ពីរម៉ាថាយជំពូក១៨ ប្រាប់ពីរបៀបនៅក្នុងការដើរតាមជំហានទាំងឡាយនោះ។
ជំហានទាំងបួននៃការដាក់វិន័យបានបង្កើតឡើង ដើម្បីរក្សាក្រុមជំនុំដ៏បរិសុទ្ធ និងគ្មានស្នាមប្រលាក់ ខណៈដែលការទាំងនោះមិនបានប្រែចិត្តត្រឡប់ទៅកាន់ព្រះយេស៊ូវវិញ។
មតិយោបល់
Loading…