
ព្រះគុណ
«ព្រះគុណមិននាំឲ្យយើងមើលរំលងការស្ដាប់បង្គាប់ទេ។ ព្រះគុណជំរុញ និងជួយយើងឲ្យចេះស្ដាប់បង្គាប់។» (Kevin DeYoung)
ស្លាក

«ព្រះគុណមិននាំឲ្យយើងមើលរំលងការស្ដាប់បង្គាប់ទេ។ ព្រះគុណជំរុញ និងជួយយើងឲ្យចេះស្ដាប់បង្គាប់។» (Kevin DeYoung)

«ការដែលលោកអ្នកកាន់តែចម្រើនចំណេះដឹងអំពីភាពសប្បុរស និងព្រះគុណរបស់ព្រះជាម្ចាស់ក្នុងជីវិតរបស់លោកអ្នក នោះលោកអ្នកក៏ទំនងនឹងកាន់តែសរសើរទ្រង់ពេលដែលលោកអ្នកជួបទុក្ខលំបាកផងដែរ។» (Matt Chandler)

ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្ដីជំនឿ ហើយសេចក្ដីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ…

«តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្ដីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។» (រ៉ូម ៣:២៤)

«ព្រះជាម្ចាស់បានវាល់ព្រះគុណរបស់ទ្រង់ទុកសម្រាប់លោកអ្នកយ៉ាងគ្រប់គ្រាន់រួចទៅហើយ ហើយព្រះអង្គក៏បានគ្រោងព្រះគុណនោះទុក ដើម្បីនឹងបំពេញនូវរាល់តម្រូវការរបស់លោកអ្នកផងដែរ មិនថាតម្រូវការនោះធំប៉ុណ្ណាក៏ដោយ។» (Dave Radford)

«កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្ដីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្ដីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង។» (ភីលីព ៤:៦)

ហើយយើងបានសេចក្ដីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្ដីប្រោសឲ្យរួចពីទោសតាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់…

បើនិយាយឲ្យចំទៅ ព្រះគុណ គឺជាការដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អស់អ្នកដែលមិនអាចផ្គត់ផ្គង់ខ្លួនឯង។

ព្រះគុណមួយដំណក់ប្រសើរជាងអំណោយទានពេញមួយសមុទ្រ។

យើងអាចឃើញរង្វាស់នៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះយើងតាមរយៈការពីរយ៉ាង។ ទីមួយ គឺកម្រិតនៃការបូជារបស់ព្រះគ្រីស្ទ ដើម្បីជួយសង្គ្រោះយើងពីទណ្ឌកម្មនៃអំពើបាបរបស់យើង។ ទីពីរ គឺកម្រិតនៃភាពមិនស័ក្តិសមនឹងឲ្យទ្រង់សង្គ្រោះយើង។

«យើងមិនអាចទាមទារព្រះគុណពីព្រះជម្ចាស់បានទេ ពីព្រោះយើងមិនស័ក្ដិសមនឹងទទួលព្រះគុណរបស់ទ្រង់ឡើយ» (A.W Pink)

"...and grace is unmerited favour something for which we had no claim upon God whatsoever."