
ប្រកាសដំណឹងល្អ
ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរចេញទៅក្នុងពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អប្រាប់មនុស្សលោកទាំងអស់។» (ម៉ាកុស ១៦:១៥ គកស)
ស្លាក

ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរចេញទៅក្នុងពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អប្រាប់មនុស្សលោកទាំងអស់។» (ម៉ាកុស ១៦:១៥ គកស)

«សូមព្រះអង្គជួយឲ្យខ្ញុំហ៊ានចែកចាយអំពីព្រះគ្រីស្ទទៅកាន់អ្នកដែលខ្ញុំធ្វើដំណើរជាមួយបើលើសពី១៥នាទីឡើងលើ។» (George Whitefield)

«ដំណឹងល្អមិនមែនជាយាន ដើម្បីនាំមនុស្សលោកទៅកាន់ស្ថានសួគ៌នោះឡើយ ប៉ុន្តែដំណឹងល្អគឺជាយាន ដើម្បីនាំមនុស្សលោកទៅកាន់ព្រះជាម្ចាស់តែម្ដង។» (John Piper)

ការប្រឈមមុខជាមួយជម្លោះអាច ឬក៏មិនអាចបណ្ដាលឲ្យយើងមាន ឬក៏មិនមានទំនាក់ទំនងស្និទ្ធស្នាលបាន គឺអាស្រ័យលើការដែលយើងអនុវត្ត ឬមិនអនុវត្តដំណឹងល្អ។

«បើលោកអ្នកប្រកាសដំណឹងល្អ នោះមានន័យថា លោកអ្នកកំពុងប្រកាសដំណឹងដ៏មានអំណាចបំផុតក្នុងចក្រវាលនេះ។» (Jared C. Wilson)

«ការដែលយើងជឿថា ដំណឹងល្អគឺគ្រាន់តែសម្រាប់អ្នកមិនជឿគឺជាការដ៏គួរឲ្យសោកស្ដាយណាស់។» (D.A. Carson)

ទោះបើយើងធ្វើការសម្រាប់មនុស្សក៏ដោយ ក៏ចៅហ្វាយដ៏ធំបំផុតដែលយើងបម្រើគឺព្រះជាម្ចាស់។

បើខ្ញុំគិតថា ខ្ញុំសក្ដិសមនឹងទៅស្ថានសួគ៌ គំនិតបែបនេះសបញ្ជាក់ថា ខ្ញុំគ្មានការយល់ដឹងលើដំណឹងល្អសោះ។

ការអធិប្បាយតាមអត្ថន័យព្រះគម្ពីរ មានន័យថា ពួកជំនុំជឿថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានអំណាចលើជីវិតរបស់ពួកគេ។