in

​​ប្រការ១៤ដើម្បី​ធ្វើ​ជា​បុគ្គលិក​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះ

14 Rules for Being a Godly Employee

នៅ​ជំនាន់​មុន​ក៏​ដូច​ជា​ជំនាន់​នេះ​ដែរ អ្នក​បម្រើ និង​អ្នក​ធ្វើ​ការ​ភោគ​ច្រើន​គ្រាន់​តែ​ធ្វើ​ការ​នៅ​មុខ​ចៅហ្វាយ​ខ្លួន​ប៉ុណ្ណោះ តែ​ពេល​ចៅហ្វាយ​មិន​មើល​ពួក​គេ គេ​តែង​តែ​ទៅ​ធ្វើ​មួយ​ផ្សេង​ទៀត​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការងារ។ នេះ​មិន​មែន​ជា​ទម្លាប់​ល្អ​ឡើយ ជា​ពិសេស​សម្រាប់​គ្រីស្ទបរិស័ទ។ ព្រោះ​ក្នុង​នាម​ជា​អ្នក​ជឿ ការ​ត្រាស់​ហៅ​របស់​យើង គឺ​ខ្ពស់​ណាស់។ ទោះបើ​យើង​ធ្វើការ​សម្រាប់​មនុស្ស​ក៏​ដោយ ក៏​ចៅហ្វាយ​ដ៏​ធំ​បំផុត​ដែល​យើង​បម្រើ​គឺ​ព្រះ​ជាម្ចាស់។ នៅ​ពេល​ដែល​យើង​ខិតខំ​ធ្វើ​ការ ចំណុច​ចម្បង​ដែល​យើង​កំពុង​តែ​ប្រកាស​នោះ​គឺ​ជំនឿ​របស់​យើង​លើ​ដំណឹងល្អ និង​ក្ដី​សង្ឃឹម​ដែល​យើង​មាន​នៅ​អស់​កល្ប​ជានិច្ច។ សាវ័ក ប៉ុល បាន​លើក​ឡើង​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៦:៥-៨ ថា៖

បាវបម្រើ​រាល់គ្នា​អើយ! ចូរ​ស្ដាប់​បង្គាប់​ចៅហ្វាយ​ខាង​សាច់ឈាម​ដោយ​ការ​កោតខ្លាច និង​ញាប់ញ័រ ទាំង​មាន​ចិត្ដ​ស្មោះត្រង់​ដូច​ជា​ស្ដាប់​បង្គាប់​ព្រះ​គ្រីស្ទ មិន​មែន​បម្រើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​បម្រើ​ដូច​ជា​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ ដោយ​ធ្វើ​តាម​បំណង​របស់​ព្រះ​ជាម្ចាស់​អស់​ពី​ចិត្ត គឺ​បម្រើ​ដោយ​ស្ម័គ្រចិត្ត​ដូច​ជា​បម្រើ​ព្រះ​អម្ចាស់ មិន​មែន​ដូច​ជា​បម្រើ​មនុស្ស​ឡើយ ទាំង​ដឹង​ថា ការ​ល្អ​អ្វី​ក៏​ដោយ​ដែល​ម្នាក់ៗ​ធ្វើ ទោះ​ជា​បាវបម្រើ​ក្ដី ឬ​អ្នក​មាន​សេរីភាព​ក្ដី ពួកគេ​នឹង​ទទួល​បាន​ការ​ល្អ​នោះ​វិញ​ពី​ព្រះ​អម្ចាស់។ (គគខ)

ខាង​ក្រោម​នេះ​គឺ​ជា​ច្បាប់​១៤​ប្រការ​ដែល​លោក​អ្នក​អាច​យក​ទៅ​ប្រើ​ប្រាស​់បាន​នៅ​កន្លែង​ធ្វើ​ការ ដើម្បី​ឲ្យ​លោក​អ្នក​អាច​ក្លាយ​ទៅ​ជា​អ្នក​ធ្វើ​ការ​ដ៏​ល្អ​ម្នាក់៖

#១ — ចាប់​ផ្ដើម​ធ្វើ​ការងារ​ដែល​ចម្បង​ដោយ​អស់​ពី​ចិត្ត។

#២ — កុំ​រអ៊ូរទាំ​ថា​រវល់ ឬ​ថា​មាន​ពេលវេលា​ខ្លី ប៉ុន្តែ​ចូរ​ប្រើប្រាស់​ម៉ោង​ធ្វើ​ការ​ឲ្យ​អស់។

#៣ — កុំ​រអ៊ូរទាំ​នៅ​ពេល​ដែល​លោក​អ្នក​ត្រូវ​ឆ្លើយ​តប​សារ ទូរស័ព្ទ ឬ​ក៏​អ៊ីមែល​សម្រាប់​កន្លែង​ធ្វើ​ការ។

#៤ — កុំ​ពន្លើស​អំពី​តួនាទី​របស់​ខ្លួន ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា លោកអ្នក​កំពុងតែ​រងទុក្ខ​នៅ​ក្រោម​ការងារ​នោះ ប៉ុន្តែ​ចូរ​រាប់​ទំនួលខុសត្រូវ​ទាំង​អស់​ថា​គ្មាន​អ្នក​ណា​បង្ខំ​ឲ្យ​ធ្វើ​ទេ ហើយ​ចូរ​ធ្វើ​វា​ដោយ​មាន​ចិត្ត​អរសប្បាយ​ផង។

#៥ — កុំ​រាប់​ការងារ ឬ​បទពិសោធន៍​ណា​មួយ​ថា​វា​មិន​សំខាន់​ឲ្យ​សោះ។

#៦ — ចូរ​ទទូច​សូម​ពី​ព្រះ​ជាម្ចាស់​ឲ្យ​ទ្រង់​ប្រទាន​ក្ដី​ស្រឡាញ់​ដ៏​ពិត​ដល់​លោក​អ្នក​មុន​លោក​អ្នក​ទៅ​បន្ទោស​អ្នក​ណា​ម្នាក់។ ចូរ​ដឹង​ពី​មូលហេតុ​ឲ្យ​ច្បាស់ ហើយ​មាន​ចិត្ត​យោគយល់​ក្នុង​ការ​ដែល​លោក​អ្នក​ថ្កោល​ទោស​គេ។ បើ​មិន​ដូច្នេះ​ទេ គេ​ក៏​មិន​ទទួល​យក​ការ​ស្ដីបន្ទោស​នោះ​ឡើយ ទោះ​បើ​លោកអ្នក​ចិត្ត​កែ​តម្រង់​គេ ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ ព្រោះ​វា​បង្ហាញ​ថា លោក​អ្នក​មិន​បាន​ស្វែង​រក​បុព្វហេតុ​ជា​មុន។

#៧ — កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​អ្វីៗ​ដែល​លោក​អ្នក​ឮ​ឡើយ ហើយ​ដាច់​ខាត់​កុំ​និយាយ​ដើម​អ្នក​ដទៃ​ឲ្យ​សោះ។

#៨ — កុំ​ឲ្យ​ស្វែងរក​ការ​សរសើរ ការ​អរគុណ ការ​គោរព ឬ​ក៏​ពី​កិច្ចការ​ដែល​លោក​អ្នក​បាន​ធ្វើ​យ៉ាង​ល្អ​ពី​មុនៗ​ឡើយ។

#៩ — ជៀសវាង​នូវ​ការ​ត្អូញត្អែរ នៅ​ពេល​ដែល​មេ​មិន​ទទួល​យក​ការ​ប្រឹក្សា ឬ​ក៏​យោបល់​របស់​លោក​អ្នក ទោះ​បើ​គាត់​បាន​សួរ​លោក​អ្នក​ផ្ទាល់​ក៏​ដោយ។

#១០ — ប្រសិនបើ​មេ​ពេញ​ចិត្ត​លោកអ្នក នោះ​កុំ​ជ្រៀត​ខ្លួន​ចូល​កន្លែង​ដែល​នាំ​ឲ្យ​មាន​ទំនាស់​ជាមួយ​អ្នក​ផ្សេង​ដែល​មេ​របស់​លោកអ្នក​ប្រហែល​ជា​ពេញ​ចិត្ត​គាត់​ដែរ។

#១១ — មិន​ត្រូវ​យក​កន្លែង​ធ្វើ​ការ​ធ្វើ​ជា​កន្លែង ដើម្បី​បំពេញ​តម្រូវការ ឬ​ក៏​ប្រយោជន៍​ខ្លួន​ឯង​ឡើយ។

#១២ — កុំ​ឲ្យ​ស្វែងរក​ការ​បំពេញ​ចិត្ត​ពី​អ្នកដទៃ ឬ​ការ​អនុគ្រោះ ឬ​ក៏​ការ​អាណិតអាសូរ​ឡើយ ប៉ុន្តែ​ចូរ​ទទួល​ធ្វើ​នូវ​រាល់​អ្វីៗ​ដែល​មេ​ឲ្យ​ធ្វើ។

#១៣ — ចូរ​ទទួល​យក​នូវ​រាល់​កំហុស ហើយ​កុំ​ទម្លាក់​លើ​អ្នក​ដទៃ​ឲ្យ​សោះ។

#១៤ — ចូរ​អរព្រះគុណ​ព្រះ​ជាម្ចាស់​ នៅ​ពេល​ដែល​អ្នក​ដទៃ​ទទួល​បាន​កិត្តិយស ឬ​ក៏​ការ​សរសើរ​ចេញ​ពី​ការ​លោក​អ្នក​បាន​ធ្វើ។

សរុប​សេចក្ដី​មក ចូរ​យើង​បម្រើ​ដូច​ជា​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ ដោយ​ធ្វើ​តាម​បំណង​របស់​ព្រះ​ជាម្ចាស់​ឲ្យ​អស់​ពី​ចិត្ត​ខ្លួន។ ក្នុង​គ្រប់​អ្វីៗ​ដែល​យើង​ធ្វើ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ដ្បិត​នូវ​រាល់​គ្រប់​អ្វីៗ​ដែល​យើង​ធ្វើ គឺ​យើង​ធ្វើ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ (១កូរិនថូស ១០:៣១)។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
ដកស្រង់ខ្លះៗចេញពី www.thecripplegate.com ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

គ្រប់​គ្រាន់​ហើយ

សន្តិភាព​ដ៏​ពិត