in

ហេតុអ្វីបានជាព្រះជាម្ចាស់ព្រមានយើង?

ព្រះជាម្ចាស់បានប្រើប្រាស់ការព្រមាននោះដើម្បីបង្វែរយើងឲ្យត្រឡប់មករកព្រះអង្គវិញ។ ប៉ុន្តែសម្រាប់អស់អ្នកដែលមិនមានសេចក្ដីជំនឿយ៉ាងពិតប្រាកវិញ ការព្រមាននោះ បណ្ដាលឲ្យចិត្តរបស់ពួកគេទៅជា និងចិត្តតឹងរឹង រឹងចចេស ដោយលើកឡើងថា ព្រះជាម្ចាស់ដូចជាធ្វើទុក្ខដល់ពួកគេ ហើយថា ទ្រង់ដូចស្អប់ពួកគេ ហើយពួកគេក៏បែរចេញពីសេចក្ដីជំនឿទៅវិញ។

ការលើកឡើងបែបនេះគឺស្រដៀងគ្នាដែរ បទគម្ពីរហេព្រើរ ១០:២៦-៣១ គឺបានន័យថា អ្នកជឿដែលថយក្រោយទៅវិញ សេចក្ដីជំនឿរបស់គាត់នឹងរសាត់ចេញទៅម្ដងបន្តិចៗ ហើយការព្រមានដែលជាព្រះបន្ទូលបែបនេះ នឹងលែងប៉ះពាល់ចិត្តរបស់គាត់​ហើយយើងគួរតែអាចមានមន្ទិលសង្ស័យថា យើងប្រហែលលែងមានសេចក្ដីសង្គ្រោះយ៉ាងពិតប្រាកដមែន។ ដូច្នេះ «ការថយក្រោយ» គឺបានន័យថា ថយក្រោយចេញសេចក្ដីជំនឿលើព្រះជាម្ចាស់ផ្ទាល់។ ហើយប្រសិនបើយើងមិនមានសេចក្ដីជំនឿគឺបានន័យថា យើងកំពុងតែថយក្រោយផងដែរ។

ទិដ្ឋភាពនេះក៏បានឆ្លុះបញ្ចាំងពីសកម្មភាពរបស់លោក ឡុត ដែលបែរក្រោយ ស្ដាយលោកីយ៍ឥតខ្លឹមសារ។
មានរឿងពីរនៅក្នុងទេវសាស្ដ្រជាប្រព័ន្ធ យើងមិនអាចបោះបង់ចោលសេចក្ដីសង្គ្រោះរបស់យើងបាននោះទេ។ ប៉ុន្តែនៅក្នុងការរស់នៅជាប្រចាំថ្ងៃយ៉ាងពិតប្រាកដ យើងអាចទំនងនឹងមានអារម្មណ៍ថា សេចក្ដីជំនឿរបស់យើងខ្សោយ ហើយពេលខ្លះយើងមិនជាប់លាប់ក្នុងការទៅព្រះវិហារប៉ុន្មានទេ​ក្នុងស្ថានភាពបែបនេះ មិនមែនមានឈ្មោះថា យើងបានបោះបង់សេចក្ដីសង្គ្រោះយ៉ាងពិតប្រាកដនោះ​ហើយ បន្ទាប់យើងបានទៅព្រះវិហារជាប់លាប់ឡើងវិញ ហើយទទួលបានសេចក្ដីសង្គ្រោះម្ដងទៀតនោះទេ។ វាមិនដូច្នោះឡើយ។

វាគ្រាន់តែនៅក្នុងការរស់នៅរបស់យើង ជួនកាលកាល មានថយក្រោយខ្លះ ប៉ុន្តែយើងត្រូវបែរទៅរកព្រះជាម្ចាស់វិញ។ វាមិនមែនមានន័យថា សេចក្ដីសង្គ្រោះរបស់យើងក្នុងជីវិតជាគ្រីស្ទបរិស័ទជួនកាលមាន ជួនកាអត់មាននោះទេ។

និពន្ធ​ដោយ៖ Ryan Quey
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា,
លោក ហុង សម្ភស, លោក ស៊ូ ទិត្យ, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

«សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ ​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុនៃ​យើង​ខ្ញុំ»

របៀប​នៃ​អាន​ព្រះ​គម្ពីរ​សម្រាប់​ក្មេងៗ​វ័យ​ជំទង់