in

តើ​បុគ្គល​ដែល​លះ​អាល័យ​អ្វីៗ​ទាំង​អស់​មាន​លក្ខណៈ​យ៉ាង​ដូច​ម្ដេច?

បុគ្គល​ដែល​លះ​អាល័យ​អ្វីៗ​ទាំង​អស់​ចោល ដើម្បី​ដើរ​តាម​ព្រះ​គ្រីស្ទ​មិនមែន​សំដៅ​លើ​អ្នក​ក្រខ្សត់​ដែល​មិន​ធ្វើ​ការ​អី្វ​សោះ ហើយ​រំពឹង​ទៅ​លើ​គ្រីស្ទបរិស័ទ​នៅ​ជុំវិញ​គាត់​ដើម្បី​ទទួល​ការ​ឧបត្ថម្ភ​នោះ​ទេ ប៉ុន្តែ៖

* គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ខំប្រឹង​ធ្វើ​ការ​។ គាត់​ធ្វើ​ការ​យ៉ាង​ឧស្សាហ៍ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​បច្ចុប្បន្ន​របស់​គាត់ និង​តម្រូវការ​របស់​គ្រួសារ​គាត់។

* គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​សន្សំសំចៃ។ គាត់​រស់​នៅ​ដោយ​មិន​សូវ​ចំណាយ​ប្រាក់​ច្រើន​តាម​ដែល​គាត់​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​គាត់​អាច​ថ្វាយ​អ្វីៗ​ទាំង​អស់​ដែល​លើស​ពី​តម្រូវការ​របស់​គាត់​ដល់​ព័ន្ធកិច្ច​របស់​ព្រះ​អម្ចាស់។

* គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ចេះ​គិត​គូរ​វែងឆ្ងាយពី​អនាគត។ ជំនួស​ឲ្យ​ការ​ប្រមែប្រមូល​ទ្រព្យសម្បត្តិ​នៅ​លើ​ផែនដី​នេះ គាត់​ប្រមូល​ទ្រព្យសម្បត្តិ​របស់​គាត់​ទុក​នៅ​ស្ថានសួគ៌​វិញ។

* គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ជឿ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​ជាម្ចាស់​ពី​អនាគត​របស់​គាត់។ គាត់​សុខ​ចិត្ត​ថ្វាយ​អ្វីៗ​ដែល​ល្អ​ជាង​គេ​របស់​គាត់​ទៅ​ឯព័ន្ធកិច្ច​របស់​ព្រះ​គ្រីស្ទ​ជំនួស​ការ​ទុក​អ្វីៗ​ដែល​ល្អ​ជាង​គេ​របស់​គាត់​នោះ​សម្រាប់​ភាព​ងាយស្រួល​នៅពេល​ចាស់​ជរា ពីព្រោះ​គាត់​ជឿ​ទុក​ចិត្ត​ទៅ​លើ​ទ្រង់​ពី​អនាគត​របស់​គាត់។ គាត់​ជឿ​ថា ប្រសិនបើ​គាត់​ស្វែងរក​នគរ​របស់​ព្រះ​ជាម្ចាស់ និង​សេចក្តី​សុចរិត​របស់​ទ្រង់​ជា​ចម្បង​លើស​អ្វីៗ​ទាំង​អស់ នោះ​គាត់​នឹង​មិន​ចេះ​ខ្វះ​ម្ហូប​អាហារ និង​សំលៀកបំពាក់​ឡើយ (ម៉ាថាយ ៦:៣៣)។

* គាត់​គិត​ថា​ការ​ប្រមែប្រមូល​ទ្រព្យសម្បត្តិ​សម្រាប់​ថ្ងៃ​ដែល​មាន​គ្រោះអាសន្ន​កើត​ឡើង​វា​មិន​សម​ហេតុ​ផល​ទេ។ គំនិត​គាត់​គឺ​យ៉ាង​ដូច្នេះ៖
តើ​ឲ្យ​យើង​ព្រម​នឹង​មិន​ចំណាយ​លុយ​ទាំង​នោះ​យ៉ាង​ដូចម្ដេច​បាន នៅពេល​ដែល​យើង​ដឹង​ថា យើង​អាច​យក​លុយ​នោះ​ទៅ​ប្រើប្រាស់​ភ្លាមៗ​ក្នុង​ព័ន្ធកិច្ច ដើម្បី​សង្គ្រោះ​ព្រលឹង​មនុស្ស​ជា​ច្រើន​នោះ? «បើ​អ្នក​ណា​មាន​ភោគ​សម្បត្តិ​របស់​លោកីយ៍​នេះ​ហើយ​ឃើញ​បងប្អូន​ណា​ដែល​ខ្វះ​ខាត​តែ​មិន​ចេះ​អាណិត​មេត្តា​សោះ​នោះ​ធ្វើ​ដូច​ម្ដេច​ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន?» (១យ៉ូហាន ៣:១៧)។

ចូរ​ពិចារណា​អំពី​សេចក្តី​បង្គាប់​ដ៏​សំខាន់​នេះ​ម្តង​ទៀត «គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង​វិញ» (លេវីវិន័យ ១៩:១៨)។ តើ​យើង​អាច​ហៅ​ខ្លួនឯង​ថា​ជា​អ្នក​ស្រឡាញ់​អ្នក​ជិតខាង​ដូច​ខ្លួនឯង​យ៉ាង​ពិត​ប្រាកដ​ដូចម្តេច​បាន បើ​យើង​បណ្ដោយ​ឲ្យ​ពួក​គេ​ឃ្លាន​ស្ទើរ​ស្លាប់ នៅ​ពេល​ដែល​យើង​មាន​គ្រប់គ្រាន់ ហើយ​ថែមទាំង​មាន​បម្រុង​ទុក​សម្រាប់​ថ្ងៃ​ក្រោយ​ទៀត​ផង​នោះ? សូម​ឲ្យ​ខ្ញុំ​សួរ​សំណួរ​មួយ​ចំពោះ​អ្នក​ដែល​ធ្លាប់​មាន​អំណរ​ដោយសារ​គេ​ស្គាល់​អំណោយទាន​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ពី​ព្រះ​ជាម្ចាស់​ថា៖ «តើ​លោកអ្នក​សុខ​ចិត្ត​ដូរ​អំណរ​នោះ​ជាមួយនឹង​ការ​ធ្វើ​ជា​ស្តេច​លើ​នគរ​រាប់​រយ​ដែរ​ឬទេ?» បង​ប្អូន​អើយ សូម​កុំ​ឲ្យ​យើង​ដក​យក​ឱកាស​ដែល​នាំ​ឲ្យ​អ្នក​ដទៃ​ទៀត​បាន​ទទួល​នូវ​អំណរ​ដែល​ញែក​ពួក​គេ​ទៅ​ជា​វិសុទ្ធ ហើយ​ជា​ទី​កម្សាន្ត​ចិត្ត​ដែល​មក​ពី​ស្ថានសួគ៌​នោះ​ឡើយ។

 

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

តើ​ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​យាង​មក​ក្នុង​លោកីយ៍​ដើម្បី​អ្វី?

តើ​អ្នក​ជឿ​លើ​ព្រះ​យេស៊ូវ​មិន​ទទួល​បាន​អ្វី?