in

តើ​ព្រះ​ចេស្ដា​នៃ​ព្រះ​ថែរក្សា​សេចក្ដី​សង្គ្រោះរបស់​យើង​យ៉ាង​ដូច​ម្ដេច?

ចម្លើយ គឺ​តាមរយ:សេចក្ដី​ជំនឿ

ឧទារហណ៍ សូម​មើល​កណ្ឌ​គម្ពីរ ១ពេត្រុស ១:៥ «គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ​ចេ​ស្តា​នៃ​ព្រះ​កំពុងតែ​ថែរក្សា ដោយសារ​សេចក្ដី​ជំនឿ សម្រាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែងមក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ»។ តាមរយ:ខ​គម្ពីរ​នេះ តើ​នរណា​ជា​អ្នក​ថែរក្សា​សេចក្ដី​សង្គ្រោះ​របស់​យើង? ចម្លើយ​គឺជា ព្រះ​ចេស្ដា​នៃ​ព្រះ​កំពុងតែ​ថែរក្សា​សេចក្ដី​ជំនឿ​យើង ពោលគឺ​ថែរក្សា​ដើម្បី​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ។

តើ​ព្រះ​ចេស្ដា​នៃ​ព្រះ​ថែរក្សា​សេចក្ដី​ជំនឿ​របស់​យើង​យ៉ាង​ដូច​ម្ដេច? គឺ​តាមរយ:សេចក្ដី​ជំនឿ​។  ឧ. ប្រសិនបើ​មាន​នរណា​គាត់​លើក​ឡើងថា ពីមុន​ខ្ញុំជឿ​ព្រះយេស៊ូវ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​លែងជឿ​ហើយ តែ​ខ្ញុំ​ដឹងថា​ខ្ញុំ​បាន​សង្គ្រោះ​។ តាម​ពិត សេចក្ដី​សង្គ្រោះវា​មិនមែន​អាស្រ័យលើ​គាត់ថា បាន​សង្គ្រោះ​នោះ​ទេ គឺ​អាស្រ័យលើ​ព្រះ​ផ្ទាល់​។ តាម​ពិត​ប្រសិនបើ​យើង​ពិតជា​ទទួល​បាន​សេចក្ដី​សង្គ្រោះ​យ៉ាង​ពិត​ប្រាកដមែន នោះ​ព្រះជាម្ចាស់​នឹង​ថែរក្សា​សេចក្ដី សង្គ្រោះ​របស់​យើង​តាមរយ:ការ​ដែល​ទ្រង់​ផ្ដល់​ដល់​យើង​នៅ​សេចក្ដី​ជំនឿ​ដល់ទី​បំផុត​។ យើង​មិន​អាច​បោះបង់​សេចក្ដី​ជំនឿ ឬ​សេចក្ដី​សង្គ្រោះ​របស់​យើង​ដោយ​ខ្លួនឯង​ជា​អ្នក​កំណត់​នោះ​ទេ​។ ​ហើយ​ប្រសិនបើ​សេចក្ដី​ជំនឿ​របស់​យើង​គឺជា​សេចក្ដី​ជំនឿ​យ៉ាង​ពិត​ប្រាកដមែន នោះ​យើង​ក៏​មិន​អាច​បោះបង់ចោល​ផងដែរ។

មួយវិញ​ទៀត តើ​ព្រះជាម្ចាស់​ផ្ដល់​សេចក្ដី​ជំនឿ​ដល់​យើង​យ៉ាង​ដូច​ម្ដេច?ព្រះជាម្ចាស់​បាន​ប្រទាន​ព្រះបន្ទូល​ទ្រង់​ដល់​យើង ហើយ​ព្រះវិញ្ញាណបរិសុទ្ធ​ទ្រង់​​ធ្វើ​ការ​ក្នុង​ព្រះ​បន្ទូល​នោះឯង ដើម្បី​នឹង​ផ្ដល់សចក្ដី​ជំនឿ​ដល់​យើង។

និពន្ធ​ដោយ​៖ Ryan Quey
កែសម្រួល​ដោយ​៖ លោក ខែម បូឡុង, លោក ទេព រ៉ូ,
លោក ឯក សត្យា, លោក ហុង សម្ភស, លោក ស៊ូ ទិត្យ, លោក​ស្រី ឡូញ ស្រី​រដ្ឋ និង​លោក ឈាង បូរ៉ា

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

៦របៀប​ដែល​បច្ចេកៈ​វិទ្យា​ឌីជីថល​បង្ខូច​យើង

អត្ថបទ​លេខ​១-តើ​អ្វី​គឺ​ជា​ភាព​ដឹក​នាំ​របស់​ស្ត្រី​ដែល​មិន​ស្រប​តាម​ព្រះ​គម្ពីរ?