in

សិស្ស​ដ៏​ពិត​ត្រូវ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​មែន​ឬ?

សិស្ស​ដ៏​ពិត​ត្រូវតែ​លះ​កាត់ចិត្ត​ខ្លួន​ឯង

«បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន…» (ម៉ាថាយ ១៦:២៤)។ ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​មិន​មែន​មាន​ន័យ​ថា ត្រូវ​ប្រព្រឹត្ត​ដូច​តាបស​នោះ​ទេ។ ការ​ធ្វើ​ដូចជា​តាបស​មាន​ន័យ​ថា ការ​តម​អាហារ​មួយ​ចំនួន តម​នូវ​ការ​សប្បាយរីករាយ ឬ​ការ​លះបង់​ទ្រព្យសម្បត្តិ​ផ្សេងៗ។ ផ្ទុយទៅវិញ ការ​លះ​កាត់​ចិត្ត​ខ្លួនឯង​នោះ​មាន​ន័យ​ថា យើង​ត្រូវ​ចុះចូល​យ៉ាង​ពេញលេញ​ចំពោះ​ការ​យក​ព្រះ​គ្រីស្ទ​ធ្វើ​ជា​ម្ចាស់ ហើយ​ខ្លួន​ឯង​មិន​មាន​សិទ្ធិ​អំណាច​អ្វី​ទាល់​តែ​សោះ នោះ​មាន​ន័យ​ថា ខ្លួន​ឯង​ដាក់រាជ្យ​ថ្វាយ​ទ្រង់។ ការ​លះ​កាត់​ចិត្ត​ខ្លួន​ឯង​មាន​បញ្ជាក់​នៅ​ក្នុង​សម្រង់សម្ដី​របស់​លោក ហេនរី ម័រធីន (Henry Martyn)៖

«ឱ! ព្រះជាម្ចាស់​អើយ សូម​កុំ​ឲ្យ​ទូលបង្គំ​មាន​ឆន្ទៈ​ដែល​កើត​ចេញ​ដោយ​ខ្លួន​ឯង ឬ​ក៏​ចាត់​ទុក​សុភមង្គល​ពិត​របស់​ខ្លួន ដោយ​ការ​ពឹងផ្អែក​ទៅ​លើ​ស្ថានភាព​ខាង​សាច់ឈាម​ទូលបង្គំ​នោះ​ឡើយ ទោះបើ​វា​ស្ថិត​នៅ​ក្នុង​កម្រិត​ដ៏​តូច​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​សូម​ឲ្យ​ទាំងអស់​កើត​មាន​ឡើង​ដោយ​អនុលោម​ទៅ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​វិញ»។
ព្រះអម្ចាស់​ខ្ញុំ​រុងរឿង​អស្ចារ្យ ទ្រង់​ឱបក្រសោប​ក្នុង​ព្រះហត្ថា
ឆន្ទៈ​នៃ​ខ្ញុំ​គឺ​អង្គក្សត្រា អំណរ​គ្រប់គ្រា​បាន​បម្រើ​ទ្រង់។
— លោក អេឆ. ជី. ស៊ី. ម៉ូល
(H. G. C. Moule)

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​កន្លែង​ណា​មាន​សេរីភាព?

តើ​យើង​គួរ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​អ្នកណា​គ្រប់គ្រង់​ចិត្ត​យើង?