កណ្ឌគម្ពីរ ១ធីម៉ូថេ ២:១៤ បានចែងថា៖ «ហើយមិនមែនលោក អ័ដាម ដែលចាញ់បញ្ឆោតទេ គឺជាស្ត្រីវិញទេតើ ដែលចាញ់បញ្ឆោតនោះ ព្រមទាំងរំលងច្បាប់ផង»។ សាវ័ក ប៉ុល បានលើកឡើងថា នេះជាមូលហេតុមួយដែលគាត់មិនអនុញ្ញាតឲ្យស្ត្រី «បង្រៀន ឬឲ្យមានអំណាចលើបុរស» (ខ១២)។ យោងតាមប្រវត្តិសាស្ត្រ ការលើកឡើងនេះជាធម្មតាគេយល់ថា ជាទូទៅស្ត្រីគឺងាយក្នុងការជឿគេ ឬអាចងាយក្នុងការចាញ់បញ្ឆោតគេជាងបុរស ដូច្នេះហើយបានជាពួកគេមិនសូវសមរម្យនៅក្នុងការមើលការខុសត្រូវលើគោលលទ្ធិរបស់ក្រុមជំនុំឡើយ។
លក្ខណៈនៃការកាត់ស្រាយត្រឹមត្រូវ (សូមមើលសំណួរទី ២៩)។ ទោះយ៉ាងណាក៏ដោយ ក៏យើងចាប់អារម្មណ៍នឹងការយល់ដឹងមួយទៀតអំពីអំណះអំណាងរបស់សាវ័ក ប៉ុល យើងគិតថា គោលដៅចម្បងរបស់សាតាំងមិនមែនជាលក្ខណៈងាយចាញ់បញ្ឆោតខុសធម្មតារបស់នាង អេវ៉ា ទេ (ប្រសិនបើវាជាលក្ខណៈរបស់នាង) ប៉ុន្តែផ្ទុយទៅវិញ ជាការដឹកនាំរបស់លោក អ័ដាម ជាអ្នកដែលត្រូវបានតែងតាំងដោយព្រះជាម្ចាស់ឲ្យទទួលខុសត្រូវចំពោះគ្រប់ទាំងជីវិតនៃសួនច្បារវិញទេតើ។ ភាពប៉ិនប្រសប់របស់សាតាំងគឺថា វាដឹងពីលំដាប់លំដោយនៃការបង្កើត ដែលព្រះជាម្ចាស់បានចាត់តាំងសម្រាប់ជាប្រយោជន៍ដល់គ្រួសារ និងសាតាំងបានបំពានដោយមានចេតនាមិនខ្វល់ចំពោះបុរស ហើយចាប់អារម្មណ៍តែនឹងការល្បងលស្ត្រីវិញ។ សាតាំងបានឲ្យនាងកាន់តំណែងជាអ្នកនាំពាក្យ អ្នកដឹកនាំ និងអ្នកការពារ។ នៅខណៈនោះ ទាំងបុរស និងស្ត្រីបានបាត់បង់ភាពស្អាតស្អំរបស់ពួកគេ ហើយបានដាក់ឲ្យខ្លួនរបស់ពួកគេធ្លាក់ទៅក្នុងគំរូនៃការទំនាក់ទំនងដែលមានហានិភ័យ ជាលទ្ធផលមានរហូតមកដល់សព្វថ្ងៃនេះ ។
ប្រសិនបើនេះជាការយល់ដឹងត្រឹមត្រូវ នោះអ្វីដែលសាវ័ក ប៉ុល ចង់មានន័យនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១៤ គឺ៖ «ហើយមិនមែនលោកអ័ដាម ដែលចាញ់បញ្ឆោតទេ (ពោល គឺលោកអ័ដាមមិនត្រូវបានចូលទៅជិតដោយមេបោកបញ្ឆោត ហើយមិនបានបន្តទាក់ទងដោយផ្ទាល់ជាមួយមេបោកបញ្ឆោតនោះឡើយ) គឺជាស្ត្រីវិញទេតើ ដែលចាញ់បញ្ឆោតនោះ និងបានក្លាយជាអ្នករំលងច្បាប់(នោះគឺនាងជាអ្នកដែលមានទំនាក់ទំនងជាមួយនឹងមេបោកបញ្ឆោត ហើយត្រូវបានដឹកនាំតាមរយៈទំនាក់ទំនងផ្ទាល់របស់នាងជាមួយនឹងគាត់ទៅជាការបោកបញ្ឆោត និងការរំលងច្បាប់)។ នៅក្នុងករណីនេះ ចំណុចសំខាន់គឺមិនមែនថា បុរសមិនអាចនឹងចាញ់បញ្ឆោតបាន ឬថាស្ត្រីងាយចាញ់បញ្ឆោតជាងនោះទេ ប៉ុន្តែនៅពេលដែលពួកគេមិនស្តាប់បង្គាប់តាមការដឹកនាំរបស់ព្រះជាម្ចាស់ វានាំមកនូវការខូចខាត និងការបំផ្លាញ។ ទាំងបុរស និងស្ត្រី គឺងាយរងគ្រោះចំពោះកំហុស និងអំពើបាបដូចគ្នា នៅពេលដែលពួកគេបោះបង់ចោលបំណងព្រះទ័យនៃការបង្កើតសេចក្ដីបង្គាប់ដែលព្រះជាម្ចាស់មាន។
នៅពេលដែលនរណាម្នាក់សួរថា តើស្ត្រីខ្សោយជាងបុរស ឆ្លាតជាងបុរស ងាយភ័យខ្លាចជាងបុរស ឬអ្វីមួយនោះ។ វិធីល្អបំផុតនៅក្នុងការឆ្លើយគឺប្រហែលជា៖ ស្ត្រីខ្សោយជាងត្រង់ចំណុចខ្លះ ហើយបុរសខ្សោយជាងនៅត្រង់ចំណុចផ្សេង។ ស្ត្រីឆ្លាតជាងបុរសនៅក្នុងចំណុចមួយចំនួន ហើយបុរសឆ្លាតជាងនៅក្នុងរបៀបផ្សេងទៀត ស្ត្រីងាយភ័យខ្លាចក្នុងកាលៈទេសៈខ្លះ ហើយបុរសងាយភ័យខ្លាចនៅក្នុងកាលៈទេសៈផ្សេងទៀត។ វាមានគ្រោះថ្នាក់ក្នុងការវាយតម្លៃលើភាពអវិជ្ជមានលើអ្វីដែលគេហៅថា ភាពទន់ខ្សោយដែលយើងម្នាក់ៗមាន។ ព្រះជាម្ចាស់មានបំណងព្រះទ័យចង់ឲ្យ «ភាពទន់ខ្សោយ» ទាំងអស់ដែលជាលក្ខណៈរបស់បុរស ដើម្បីរំលេចឡើង និងបញ្ជាក់ពីភាពខ្លាំងរបស់ស្ត្រី។ ហើយព្រះជាម្ចាស់មានបំណងព្រះទ័យចំពោះ «ភាពទន់ខ្សោយ» ទាំងអស់ដែលជាលក្ខណៈរបស់ស្ត្រី ដើម្បីរំលេចឡើង និងបញ្ជាក់ពីភាពខ្លាំងរបស់បុរស។
បើទោះជាកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១៤ មានន័យថា នៅក្នុងកាលៈទេសៈមួយចំនួន ស្ត្រីមានលក្ខណៈងាយរងគ្រោះជាងដូចជាក្នុងការចាញ់បញ្ឆោតក៏ដោយ ក៏ការនោះនឹងមិនកំណត់ពីភាពស្មើគ្នា ឬតម្លៃនៃភាពជាបុរស និងភាពជាស្ត្រីឡើយ។ ការអួតខ្លួនចំពោះភេទណាមួយថា ពូកែជាង គឺជាភាពល្ងង់ខ្លៅ។ នៅពេលព្រះជាម្ចាស់បានបង្កើតយើងមកជាបុរស និងស្ត្រី នោះយើងមានភាពខុសគ្នាច្រើនរាប់រយរបៀប។ ការបានបង្កើតឲ្យមានស្មើៗគ្នានៅក្នុងរូបអង្គទ្រង់យ៉ាងហោចណាស់នេះមានន័យថា៖ មែនទែនទៅ ទាំងភេទប្រុស និងភេទស្រីមាននូវចំណុចខ្លាំង និងចំណុចខ្សោយផ្សេងៗគ្នា ប៉ុន្តែគុណតម្លៃរួមនោះគឺ ទាំងពីរភេទត្រូវបានបង្កើតមកឲ្យមានតុល្យភាព ហើយឲ្យបំពេញបន្ថែមដល់គ្នា។ ហើយនៅពេលដែលលោកអ្នកយកកាឡោននៃភេទទាំងពីរហើយដាក់ពីលើគ្នា នោះហើយជាព្រះទ័យរបស់ព្រះជាម្ចាស់ចង់ឲ្យពួកគេក្លាយជាការបំពេញបន្ថែមដ៏ល្អឥតខ្ចោះដល់គ្នាទៅវិញទៅមក។
យើងមិនសង់និមិត្តរបស់យើងលើការសន្មតថា ព្រះគម្ពីរបានកំណត់តួនាទីសម្រាប់ស្ត្រីៗ ដោយសារពួកគេគ្មានសមត្ថភាពខាងគោលលទ្ធិ ឬខាងសីលធម៌នោះទេ។ ភាពខុសគ្នានៃតួនាទីសម្រាប់បុរស និងស្ត្រីនៅក្នុងការបម្រើព័ន្ធកិច្ច គឺមិនមានឫសគល់ពាក់ព័ន្ធទៅនឹងសមត្ថភាពណាមួយដែលរំពឹងទុកនោះទេ ប៉ុន្តែមាននៅក្នុងសេចក្ដីបង្គាប់ដែលព្រះជាម្ចាស់បានបង្កើតមកសម្រាប់ភាពជាបុរស និងភាពជាស្ត្រី។ ដោយសារក្មេងប្រុសតូចៗមិនផ្សារភ្ជាប់ទំនាក់ទំនងនឹងគ្រូបង្រៀនស្ត្រីរបស់ពួកគេ ដូចលក្ខណៈដែលបុរសពេញវ័យមានការផ្សារភ្ជាប់នឹងស្ត្រី នោះភាពជាអ្នកដឹកនាំដែលមានលក្ខណៈរឹងមាំតែងតាំងដោយព្រះជាម្ចាស់ផ្ទាល់មិនធ្វើឲ្យរងរបួសទេ។ (ទោះជាយ៉ាងនេះក្តី កម្លាំងចលកររឹងមាំនៃការផ្សារភ្ជាប់នោះនឹងរងរបួស ប្រសិនបើគំរូនៃការដំណើរការ និងការបង្រៀននៅក្នុងក្រុមជំនុំរបស់យើងមានការបង្ហាញថា ការបង្រៀនព្រះគម្ពីរគឺជាកិច្ចការរបស់ស្ត្រីប៉ុណ្ណោះ ហើយមិនមែនជាទំនួលខុសត្រូវចម្បងរបស់ឪពុក និងបុរសខាងព្រះវិញ្ញាណនៃក្រុមជំនុំ)។
មតិយោបល់
Loading…