in

អត្ថបទ​លេខ​១៤–តើ​មាន​សាវ័ក​ជា​ស្ត្រី​ឈ្មោះ យូនាស ដែល​បាន​លើក​ឡើង​​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១៦ ដែរ​ឬ​ទេ?

តោះ! ចូរ​យើង​ឆ្លើយ​សំណួរ​ទាំង​បី​នេះ៖

(១) តើ​យូនា(ស) គឺ​ជា​មនុស្ស​ស្រី​មែន​ទេ? យើង​មិន​អាច​ដឹង​បាន​ទេ។ មិន​មាន​ភស្តុ​តាង ដែល​មិន​អាច​យក​ជា​ការ​បាន​ទេ ហើយ​ការ​បក​ប្រែ​ខ្លះ​ទៀត​ប្រើ​ឈ្មោះ យូនា (ជា​ឈ្មោះ​មនុស្ស​ស្រី) និង​ឈ្មោះ យូនាស ផ្សេង​ទៀត (ថា​ជា​ឈ្មោះ​មនុស្ស​ប្រុស)។ យើង​បាន​ស្វែង​រក​ទាំង​ស្រុង​នូវ​សំណេរ​ជា​ភាសា​ក្រិក​ទាំង​អស់​ពី​អ្នក​និពន្ធ​ជន​ជាតិ​ក្រិក​ឈ្មោះ ហូមើរ (សតវត្ស​ទី​ប្រាំ​បួន​មុន​គ.ស?) រហូត​មក​ដល់​សតវត្ស​ទី​៥ នៃ​គ.ស. ឥឡូវ​នេះ ​មាន​​កម្ម​វិធី​ឌីជីថល​ដែល​អាច​ស្វែង​រក​បាន​តាម​រយៈ​កម្ម​វិធី Thesaurus Linguae Graecae ២៣ ដែល​រួម​មាន​អ្នក​និពន្ធ​ចំនួន ២,៨៨៩នាក់ និង​ស្នា​ដៃ​ចំនួន ៨,២០៣។ យើង​បាន​ស្វែង​រក​គ្រប់​ទម្រង់​នៃ​ឈ្មោះ អ៊ីអូនា (Ionia-) ដូច្នេះ យើង​នឹង​លើក​យក​ករណី​ដែល​អាច​កើត​មាន​ទាំង​អស់​មក។ (យើង​មិន​បាន​ស្វែង​រក​ការ​បំបែក​ជា​សព្វ​នាម​បុរិសៈ បុរស​ទី​មួយ អ៊ី​អូនីវ (Iouniou) ដែល​អាច​បំបែក​មែក​ធាង​មក​ពី​សព្វ​នាម​បុរិសៈ អូនីអ៊ើស (Iounios) ទេ ព្រោះ​មិន​មាន​វិធី​ដើម្បី​ប្រាប់​ថា​ តើ​ពាក្យ អ៊ី​អូនីវ (Iouniou) អាច​ក្លាយ​មក​ពី​ឈ្មោះ​របស់​បុរស​ផ្សេង​ទៀត អ៊ីអូនីអ៊ើស (Iounios) (បញ្ចប់​ដោយ -os ជា​ជាង -as) ដែល​នឹង​ធ្វើ​ឲ្យ​ទម្រង់​កម្ម​សិទ្ធ​ទាំង​នេះ​គ្មាន​ប្រយោជន៍​ក្នុង​ការ​បង្កើត​ឈ្មោះ​បុរស Ionias នៅ​កណ្ឌ​គម្ពីរ រ៉ូម ១៦:៧)។
ការ​ស្វែង​រក​តាម​កុំព្យូទ័រ​របស់​យើង​បង្ហាញ​ឲ្យ​មាន​ករណី​ចំនួន​បី លើស​ពី​ឈ្មោះ​មួយ​ដែល​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១៦:៧៖

ក. លោក ផ្លូតាចឆ៍ (ប្រហែលគ.ស ៥០-១២០) នៅ​ក្នុង​ជីវិត​របស់​លោក ម័រឃឺស ប្រូ-ធឺស បាន​សរសេរ​អំពី​ភាព​តានតឹង​រវាង​លោក ប្រូធឺស និង​លោក សេសៀស​៖ «…ទោះបីជា​ពួកគេ​មាន​ទំនាក់​ទំនង​គ្នា​ក្នុង​គ្រួសារ​ក៏ដោយ ក៏​លោក សេសៀស បាន​រៀប​ការ​ជា​មួយ​លោក​ស្រី យូនា ជា​ប្អូន​ស្រី​របស់​លោក ប្រូធឺស ដែរ។ [Iounia gar adelphe Broutou sunoikei Kassios]»។

ខ. លោក អេពីផានើស (គ.ស ៣១៥-៤០៣) ដែល​ជា​សម្ដេច​សង្ឃ​របស់​ទី​ក្រុង សាលា​មីស​នៃ​ប្រទេស​ស៊ីប បាន​សរសេរ​បញ្ជី​សរុប​ខ្លឹមសារ​របស់​ពួក​សាវ័ក ដែល​ក្នុង​នោះ​គាត់​រួម​បញ្ចូល​បន្ទាត់​នេះ៖ «អ៊ីអូនាស ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​នោះ​បាន​ក្លាយ​ជា​សម្ដេច​សង្ឃ​ក្រុង​អាប៉ាមៀ​នៃ​ប្រទេស​ស៊ីរី។ នៅ​ក្នុង​ភាសា​ក្រិក​ឃ្លា «របស់​អ្នក​ណា» គឺ​ជា​សព្វ​នាម​ដែល​ទាក់​ទង​នឹង​បុរស (hou) ហើយ​បង្ហាញ​ថា លោក អេពីផានើស គិត​ថា យូនាស (Iounias) គឺ​ជា​មនុស្ស​ប្រុស។

គ. លោក ចន គ្រីសូស្ដូម (គ.ស. ៣៤៧–៤០៧) នៅ​ក្នុង​ការ​អធិប្បាយ​អំពី​កណ្ឌ​គម្ពីរ​រ៉ូម ១៦:៧ បាន​មាន​ប្រសាសន៍​ដោយ​សំដៅ​ទៅលើ​នាង យូនា(ស) ថា៖ «អូ! តើ​ការ​លះបង់​របស់​ស្ត្រី​នេះ​អស្ចារ្យ​ប៉ុណ្ណា ដែល​ត្រូវ​រាប់​ថា​នាង​សមនឹង​ការ​ហៅ​ថា​ជា “សាវ័ក”!»។

អ្វី​ដែល​​យើង​នឹង​រៀន​ពី​ការ​ប្រើ​ប្រាស់​ទាំង​បី​នេះ គឺ​ថា យូនា(ស៍) [“Junia(s)”] បាន​ប្រើ​ជា​ឈ្មោះ​របស់​មនុស្ស​ស្រី​នៅ​កំឡុង​ពេល​នៃ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ផ្លូតាចឆ៍ (Plutarch)។ អ្នក​ស្ថាបនិក​ក្រុមជំនុំ​ដំបូង​បាន​បែង​ចែក​យ៉ាង​ច្បាស់ ថា​តើ​សាវ័ក ប៉ុល កំពុង​ប្រើ​ឈ្មោះ យូនា(ស) តាម​របៀប​នោះ​ឬ​អត់ លោក អេពីផានើស (Epiphanius) បាន​សន្មត​ថា គឺ​ជា​មនុស្ស​ប្រុស ចំណែក​ឯ​លោក គ្រីសូស្តូម (Chrysostom) សន្មត​ថា ​គឺ​ជា​មនុស្ស​ស្រី។ ប្រហែល​ជា​មាន​ការ​សង្កត់​ធ្ងន់​នៅ​ក្នុង​អត្ថបទ​​ដ៏​ចំណាស់​បំផុត​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម មាន​ច្រើន​ជាង​នេះ​ដែល​និយាយ​ពី​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក អេពីផានើស ដោយ​សារ​គាត់​ហាក់​បី​ដូច​ជា​ដឹង​ព័ត៌មាន​ជាក់​លាក់​បន្ថែម​ទៀត​អំពី យូនា (នៅ​ពេល​ដែល​គាត់​បាន​ក្លាយ​ជា​សម្ដេច​សង្ឃ​របស់​ក្រុង អាផាមៀ) ខណៈ​ពេល​ដែល​លោក គ្រីសូស្តូម មិន​ផ្ដល់​ព័ត៌មាន​ច្រើន​ជាង​អ្វី​ដែល​គាត់​អាច​សន្និដ្ឋាន​ពី​កណ្ឌ​គម្ពីរ​រ៉ូម ១៦:៧ (ទោះ​ជា​យ៉ាង​ណា លោក អេពីផានីស បាន​ផ្ដល់​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​អំពី​នាង ព្រីស៊ីល (Prisca))។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រហែល​ជា​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ជា​សម្រង់​សម្ដី​ជា​ភាសា​ឡាតាំង​របស់​លោក អ័រីហ្គិន (“Origen” ឆ្នាំ២៥២ នៃ​គ.ស) នៅ​ក្នុង​អត្ថ​បទ​អត្ថាធិប្បាយ​ដ៏​ចំណាស់​បំផុត​នៅ​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម។ គាត់​លើក​ឡើង​ថា​សាវ័ក ប៉ុល សំដៅ​ទៅ​លើ «អ្នក​អាន់ត្រូនីក និង​អ្នក​យូនាស និងអ្នក​ហេរ៉ូឌាន ដែល​គាត់​ហៅ​ពួក​គេ​ទាំង​អស់​គ្នា​ថា សាច់​ញាតិ និង​ពួក​អ្នក​ជាប់​ឃុំ» [Andronicus, et Junias, et Herodion, quos omnes et cognatos suos, et concaptivos appellat] »។២៨ ឈ្មោះ យូនាស នៅ​ទីនេះ គឺ​ជា​ឯក​វចនៈ​នៃ​ភេទ​ប្រុស​នៃ​ភាសា​ឡាតាំង—ប្រសិន​បើ​ការ​បក​ប្រែ​ពី​បុរាណ​នេះ​អាច​ទុក​ចិត្ត​បាន—នោះ​លោក អ័រីហ្គិន (ដែល​ជា​អ្នក​ប្រាជ្ញ​បុរាណ​ដ៏​ប៉ិន​ប្រសប់​បំផុត​របស់​ពិភព​លោក​គិត​ថា យូនា គឺ​ជា​បុរស។ គួបផ្សំ​នឹង​ការ​ដក​ស្រង់​សម្ដី​មួយ​ចំនួន​របស់​លោក អេភីផានើស ការ​ដក​ស្រង់​នេះ​ណែនាំ​អំពី​មាត្រដ្ឋាន​នៃ​ភស្តុតាង​បុរាណ​នៅ​ក្នុង​ការ​គាំទ្រ​ទស្សនៈ​នេះ។

ឈ្មោះ​របស់​មនុស្ស​ប្រុស​បាន​បញ្ចប់​ដោយ «-as» គឺ​មិន​ជា​រឿង​មិន​ធម្មតា​នោះ​ទេ សូម្បី​តែ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី៖ លោក អនទ្រេ (Andreas, ម៉ាថាយ ១០:២) ហោរា អេលីយ៉ា (Elias, ម៉ាថាយ ១១:១៤) អេសាយ (Esias, សាវ័ក យ៉ូហាន ១:២៣) លោក សាការី (Zacharias, លូកា ១:៥)។

លោក អេ. ធី. រ៉ូប៊ឺតសុន (A. T. Robertson) បង្ហាញ​ថា ឈ្មោះ​ជា​ច្រើន​ដែល​បញ្ចប់​ដោយ «-as» គឺ​ជា​ទម្រង់​ខ្លី​សម្រាប់​ទម្រង់​ច្បាស់​លាស់​នៃ​ភេទ​ប្រុស (បុំលិង្គ)២៩។ ឧទាហរណ៍​ដ៏​ច្បាស់​លាស់​បំផុត​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​គឺ ស៊ីឡាស (កិច្ចការ ១៥:២២) មកពី ស៊ីលវ៉ាន ( ១ ថែស្សាឡូនីច ១:១, ១ពេត្រុស ៥:១២)។

ដូច្នេះ គ្មាន​ការ​អះអាង​ឲ្យ​ច្បាស់​លាស់​អំពី​ចំណុច​សំខាន់​ចេញ​ពី​ទម្រង់​នៃ​ឈ្មោះ​នោះ​ឡើយ។ វា​អាច​ជា​មនុស្ស​ស្រី ឬ​វា​អាច​ជា​មនុស្ស​ប្រុស។ ប្រាកដ​ណាស់! គ្មាន​នរណា​ម្នាក់​អាច​អះអាង​ថា យូនាស គឺ​ជា​ឈ្មោះ​ទូទៅ​​របស់​មនុស្ស​ស្រី​នៅ​ក្នុង​ពិភព​លោក​ដែល​និយាយ​ភាសា​ក្រិក ដោយ​សារ​តែ​យើង​អាច​សំគាល់​បាន​ត្រឹម​តែ​ឧទាហរណ៍​ដែល​បាន​បង្ហាញ​ទាំង​បី​នេះ ដែល​មាន​នៅ​ក្នុង​អក្សរសាស្ត្រ​ក្រិក​បុរាណ។៣០ លើស​ពី​នេះ​ទៅ​ទៀត ចំណុច​ដែល​អ្នក អាន់ត្រូនីក និង​អ្នក យូនា(ស) ដូច​ជា​នាង ព្រីស៊ីល និង​លោក អ័គីឡា (រ៉ូម ១៦:៣) ត្រូវ​បាន​លើក​ឡើង​​មក​ជា​គូ​មិន​តម្រូវ​​​ថា ពួក​គេ​ជា​ប្ដី​ប្រពន្ធ ពីព្រោះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១៦:១២ ស្ត្រី​ពីរ​នាក់​ត្រូវ​បាន​ជម្រាប​សួរ​រួម​គ្នា​​ជា​គូ៖ «សូម​ជំរាប​សួរ​នាង ទ្រីភេន និង​នាង ទ្រីផូស ដែល​ធ្វើ​ការ​ក្នុង​ព្រះ​អម្ចាស់ ជា​អ្នក​ស្ងួនភ្ងា ដែល​ធ្វើ​ការ​នឿយ​ហត់​ជា​ច្រើន​ក្នុង​ព្រះ​អម្ចាស់»។ លោក អាន់ត្រូនីក និង​នាង យូនា(ស) អាច​ត្រូវ​បាន​សំដៅ​ថា ​ជា​ឈ្មោះ​មនុស្ស​ប្រុស​ពីរ​នាក់ ដោយ​សារ​តែ​នាង ទ្រីភេន និង​នាង ទ្រីផូស ត្រូវ​សំដៅ​ថា​ជា​មនុស្ស​ស្រី​ពីរ​នាក់។

២) តើ​នាង យូនា(ស) ជា​សាវ័ក​ម្នាក់​មែន​ទេ? នេះ​ហាក់​បី​ដូច​ជា​មិន​ទំនង​ទាល់​តែ​សោះ។ តាម​ក្បួន​វេយ្យាករណ៍ ឃ្លា​ដែល​បាន​បក​ប្រែ​ថា៖ «អ្នក​ទាំង​ពីរ​ជា​សាវ័ក*​ដែល​គេ​គោរព​រាប់​អាន​ខ្លាំង​ណាស់» នៅ​ក្នុង​ព្រះ​គម្ពីរ​គ្រីស្ទ​បរិស័ទ​ខ្មែរ​អាច​មាន​ន័យ​ថា ពួក​សាវ័ក​បាន​គោរព​រាប់​អាន​លោក អាន់ត្រូនីក និង​នាង យូនា(ស) យ៉ាង​ខ្លាំង (ដូច្នេះ ការ​បក​ប្រែ​របស់​ព្រះ​គម្ពីរ​ឆ្នាំ១៩៥៤ «ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​សាវ័ក» នោះ​ទំនង​ជាង​គេ​បំផុត បើ​យោង​តាម​ការ​សិក្សា​វេយ្យាករណ៍៣១) ។ ដូច្នេះ ពួក​គេ​ផ្ទាល់​មិន​មែន​ជា​សាវ័ក​ឡើយ។ ម៉្យាង​វិញ​ទៀត ដោយ​សារ​លោក អាន់ត្រូនីក និង​នាង យូនា(ស) បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ មុន​ដែល​សាវ័ក ប៉ុល នោះ​ទំនង​ជា​មាន​ន័យ​ថា ពួក​គេ​ធ្វើ​ការ​បម្រើ​អស់​រយៈ​យូរ (មុន​នឹង​បាន​ជួប​សាវ័ក ប៉ុល) គឺ​ជា​អ្វី​ដែល​សាវ័ក ប៉ុល ពិត​ជា​ចង់​មាន​ន័យ​នៅ​ក្នុង​ចិត្ត​នៅ​ពេល​ដែល​គាត់​លើក​ឡើង​ថា៖ «ដែល​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ពួក​សាវ័ក»។ ពួក​គេ​ប្រហែល​ជា​មាន​កេរ្តិ៍​ឈ្មោះ​យ៉ាង​ល្អ មុន​ពេល​ដែល​សាវ័ក ប៉ុល បាន​ប្រែ​ចិត្ត​ទទួល​ជឿ។

៣) តើ​នាង យូនា(ស) មាន​មុខ​តំណែង​ដែល​មាន​អំណាច​ខ្លាំង​នៅ​ក្នុង​ក្រុម​ជំនុំ​ដំបូង​ដែរ​ឬ​ទេ? ប្រហែល​ជា​គ្មាន​ទេ។ ពាក្យ​សាវ័ក​ត្រូវ​បាន​ប្រើ​សម្រាប់​អ្នក​បម្រើ​ព្រះ​គ្រីស្ទ​នៅ​កម្រិត​ខុស​គ្នា​នៃ​សិទ្ធិ​អំណាច​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។កណ្ឌ​គម្ពីរ វិវរណៈ ២១:១៤ សំដៅ​ទៅ​លើ «ពួក​សាវ័ក​របស់​ពួក​កូន​ចៀម​ទាំង​១២​នាក់» (ធៀប​នឹង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៩:២៨; កិច្ចការ ១:១៥-២៦)។ សាវ័ក​ទាំង​ពីរ​បាន​ដើរ​តួ​នាទី​យ៉ាង​ពិសេស​នៅ​ក្នុង​ការ​ធ្វើ​ជា​ទី​បន្ទាល់​ពី​​ការ​រស់​ឡើង​វិញ​នៃ​​ព្រះ​គ្រីស្ទ។ សាវ័ក ប៉ុល បាន​រាប់​ខ្លួន​លោក​ថា នៅ​ក្នុង​ចំណោម​ក្រុម​ដ៏​មាន​អភ័យ​ឯក​សិទ្ធិ ដោយ​ការ​ទទូច​ចង់​ឃើញ និង​ចង់​ទទួល​បាន​​ការ​ត្រាស់​ហៅ​ដោយ​សារ​ព្រះ​គ្រីស្ទ ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ (១កូរិនថូស ៩:១-២; កាឡាទី ១:១,១២)។ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ការ​យល់​ពី​ជម្រៅ​ចិត្ត​ខាង​ក្នុង​ដ៏​ពិសេស​នេះ គឺ​ដៃ​គូ​បម្រើ​ព័ន្ធ​កិច្ច​របស់​សាវ័ក ប៉ុល៖ បាណាបាស (កិច្ចការ ១៤:១៤) និង​លោក ស៊ីលវ៉ាន និង​លោក ធីម៉ូថេ (១ថែស្សាឡូនីច ២:៦) ព្រម​ទាំង​ លោក យ៉ាកុប ជា​ប្អូន​របស់​ព្រះ​អម្ចាស់ (កាឡាទី ១:១៩) ហើយ​ប្រហែល​ជា​អ្នក​ខ្លះ​ទៀត (១កូរិនថូស ១៥:៧)។

ចុង​ក្រោយ ពាក្យ​ថា សាវ័ក (ជា​ភាសា​ក្រិក អាផូស្ដូលូស) ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ន័យ​ថា «អ្នក​នាំ​សារ» ឧទាហរណ៍​លោក អេប៉ាប្រូឌីត នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ២:២៥ ហើយ «អ្នក​នាំ​សារ​នៃ​ក្រុម​ជំនុំ» មួយ​ចំនួន នៅ​ក្នុង​កណ្ឌ​គម្ពីរ ២ កូរិនថូស ៨:២៣។ ដូច្នេះ ទោះ​បី​ជា​​លោក អាន់ត្រូនីក និង​យូនា(ស) គឺ «ពួក​សាវ័ក» ក្នុង​ន័យ​ខ្លះ​របស់​ពាក្យ ពួក​គេ​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​ក្រុម​ទី​បី​នេះ ដែល​បម្រើ​នៅ​ក្នុង​ប្រភេទ​នៃ​ព័ន្ធ​កិច្ច​ដំណឹង​ល្អ​បែប​ធ្វើ​​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត។ ប្រសិន​បើ​នាង យូនា(ស) គឺ​ជា​មនុស្ស​ស្រី នេះ​ហាក់​បី​ដូច​ជា​ត្រូវ​ដាក់​គាត់​ចូល​ទៅ​នឹង​ក្រុម​ជា​មួយ​នឹង​នាង ព្រីស៊ីល ដែល​នាង ហើយ​និង​ប្ដី​នាង​យ៉ាង​ហោច​ណាស់​បាន​រួម​ដំណើរ​តិច​តួច​ដែរ​ជា​មួយ​នឹង​សាវ័ក ប៉ុល (កិច្ចការ ១៨:១៨)។ ព័ន្ធ​កិច្ច​នេះ​នឹង​មាន​សារៈ​សំខាន់ ប៉ុន្តែ​មិន​ចាំ​បាច់​ក្នុង​សណ្ឋាន​​ដែល​មាន​អំណាច​គ្រប់​គ្រង​នៃ​ក្រុម​ជំនុំ​ដែល​មាន​លក្ខណៈ​ដូច​ជា សាវ័ក ប៉ុល នោះ​ទេ (២កូរិនថូស ១០:៨ ១៣:១០)។

និពន្ធដោយ៖John Piper
បកប្រែដោយ៖ កញ្ញា គឹម បូព្រឹក
កែសម្រួលដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ង៉ែត វិទូ, លោក ឡង់ គីមឡុង និងលោក ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពីសៀវភៅ«៥០សំណួរដ៏សំខាន់ៗ»ស្ដីអំពីភាពជាបុរស និងភាពជាស្ត្រីយោងតាមព្រះគម្ពីរ desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​យើង​មាន​អ​ស្ថេរ​ភាព​ខាង​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ការ​រៀប​ការ​មែន​ទេ?