អំណះអំណាងនេះមិនត្រូវគ្នានឹងទិន្នន័យនៅក្នុងអត្ថបទព្រះគម្ពីរក្រោមហេតុផលយ៉ាងហោចណាស់បីយ៉ាង៖ ទីមួយ សាវ័ក ប៉ុល មិនឲ្យការខ្វះការអប់រំជាហេតុផលសម្រាប់ការនិយាយថាស្ត្រីមិនអាច «បង្រៀន ឬឲ្យមានអំណាចលើបុរស» (១ធីម៉ូថេ ២:១២) ប៉ុន្តែសូមចង្អុលត្រឡប់ទៅការបង្កើតវិញ (១ធីម៉ូថេ ២:១៣-១៤)។ វាជាការមិនច្បាស់លាស់ក្នុងការបង្កើតការវែកញែកលើហេតុផលដែលសាវ័ក ប៉ុល មិនបានផ្ដល់ឲ្យជាជាងហេតុផលដែលគាត់បានផ្ដល់ឲ្យ។ ទីពីរ ការបណ្ដុះបណ្ដាលជាផ្លូវការនៅក្នុងព្រះគម្ពីរមិនត្រូវបានទាមទារសម្រាប់ការដឹកនាំនៅក្នុងក្រុមជំនុំព្រះគម្ពីរសញ្ញាថ្មីទេ សូម្បីតែសាវ័កមួយចំនួនក៏មិនបានទទួលការបណ្ដុះបណ្ដាលព្រះគម្ពីរជាផ្លូវការដែរ (កិច្ចការ ៤:១៣) ខណៈដែលជំនាញនៃអក្ខរកម្មជាមូលដ្ឋាន ហើយដូច្នេះសមត្ថភាពក្នុងការអាន និងសិក្សាព្រះគម្ពីរមានសម្រាប់បុរស និងស្ត្រីដូចគ្នា (កំណត់ចំណាំ កិច្ចការ ១៨:២៦; រ៉ូម ១៦:១; ១ធីម៉ូថេ ២:១១; ទីតុស ២:៣-៤)។ អក្សរចារនៅលើក្រដាសដើមផាភីរើស បានបង្ហាញថា៖ «ចំណេះដឹងអក្សរសាស្ត្រយ៉ាងទូលំទូលាយ» ក្នុងចំណោមស្ត្រីដែលនិយាយភាសាក្រិកនៅក្នុងប្រទេសអេហ្ស៊ីប ហើយនិងនៅក្នុងសង្គមចក្រភពរ៉ូម «ស្ត្រីជាច្រើនបានទទួលការអប់រំ និងមានប្រាជ្ញា»។
ទីបី ប្រសិនបើស្ត្រីណាម្នាក់នៅក្នុងក្រុមជំនុំគម្ពីរសញ្ញាថ្មីបានទទួលការអប់រំល្អ នោះជានាង ព្រីស៊ីល ប៉ុន្តែសាវ័ក ប៉ុល កំពុងសរសេរនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១២ ទៅកាន់ក្រុងអេភេសូរ (១ធីម៉ូថេ ១:៣) ដែលជាក្រុមជំនុំរបស់នាង ព្រីស៊ីឡា និងលោក អ័គីឡា។ ចាប់តាំងពីឆ្នាំ៥០ នៃគ.ស. សាវ័ក ប៉ុល បានស្នាក់នៅផ្ទះនាង ព្រីស៊ីល និងលោក អ័គីឡា នៅក្រុងកូរិនថូសអស់រយៈពេលដប់ប្រាំបីខែ (កិច្ចការ ១៨:២,១១) បន្ទាប់មក ពួកគេបានទៅជាមួយសាវ័ក ប៉ុល ទៅក្រុងអេភេសូរនៅឆ្នាំ៥១ នៃគ.ស (កិច្ចការ ១៨:១៨-១៩, ២១)។ សូម្បីតែនៅពេលនោះ នាង ព្រីស៊ីល បានស្គាល់ព្រះគម្ពីរគ្រប់គ្រាន់ ដើម្បីជួយណែនាំដល់លោក អ័ប៉ុឡូស (កិច្ចការ ១៨:២៦)។ បន្ទាប់មក នាងប្រហែលជាបានរៀនពីសាវ័ក ប៉ុល ផ្ទាល់រយៈពេលបីឆ្នាំទៀត ពេលដែលគាត់ស្នាក់នៅក្រុងអេភេសូរបង្រៀន «ពីគ្រប់ទាំងគំនិតរបស់ព្រះទេ» (កិច្ចការ ២០:២៧; ប្រៀបធៀបនឹង ៣១; ១កូរិនថូស ១៦:១៩) ហើយគ្មានអ្វីគួរឲ្យសង្ស័យទេ ព្រោះមានស្ត្រីជាច្រើននៅក្រុងអេភេសូរបានធ្វើតាមគំរូរបស់នាង ហើយក៏បានរៀនពីសាវ័ក ប៉ុល ផងដែរ។
លោក អ័គីឡា និងនាង ព្រីស៊ីល បានចេញទៅទីក្រុងរ៉ូមនៅពេលក្រោយមក (រ៉ូម ១៦:៣) ប្រហែលឆ្នាំ៥៨នៃគ.ស ប៉ុន្តែជាក់ស្ដែងបានវិលត្រឡប់មកវិញ ដ្បិតពួកគេនៅក្រុងអេភេសូរម្ដងទៀតមុនសាវ័ក ប៉ុល បានស្លាប់ (២ធីម៉ូថេ ៤:១៩) ប្រហែលឆ្នាំ ៦៧ នៃគ.ស។ ដូច្នេះហើយ ទំនងជាពួកគេបានត្រឡប់មកក្រុងអេភេសូរវិញនៅឆ្នាំ ៦៥ នៃគ.ស នៅពេលដែលសាវ័ក ប៉ុល បានសរសេរកណ្ឌគម្ពីរ ១ធីម៉ូថេ (ការបៀតបៀនគ្រីស្ទបរិស័ទបានចាប់ផ្ដើមនៅទីក្រុងរ៉ូមនៅក្នុងឆ្នាំ ៦៤ នៃគ.ស.)។ ប៉ុន្តែ សូម្បីតែនាង ព្រីស៊ីល ដែលមានការអប់រំល្អ ឬស្ត្រីដែលមានការអប់រំល្អផ្សេងទៀតនៅក្នុងក្រុងអេភេសូរ ក៏មិនត្រូវបានអនុញ្ញាតឲ្យបង្រៀនបុរសនៅទីសាធារណៈក្នុងក្រុមជំនុំដែរ៖ សំបុត្រផ្ញើមកកាន់ក្រុងអេភេសូរ សាវ័ក ប៉ុល បានលើកឡើងថា «ខ្ញុំមិនបើកឲ្យស្ត្រីណាបង្រៀន ឬឲ្យមានអំណាចលើបុរសទេ» (១ធីម៉ូថេ ២:១២)។ មូលហេតុ គឺមិនមែនជាការខ្វះការអប់រំនោះទេ ប៉ុន្តែជាសេចក្ដីបង្គាប់នៃការបង្កើតរបស់ព្រះជាម្ចាស់។
មតិយោបល់
Loading…