និកាយដំណឹងល្អភាគច្រើនយល់ស្របថា បទគម្ពីរនេះមិនមែនគាំទ្រការស្រឡាញ់ភេទដូចគ្នាទេ។ ម្យ៉ាងវិញទៀត យើងភាគច្រើនមិនបានកាត់ស្រាយឃ្លាដែលសាវ័ក ប៉ុល សរសេរថា «គ្មានប្រុស និងស្រីទៀតទេ» ឲ្យមានន័យលើសពីអ្វីដែលយើងដឹងពីព្រះគម្ពីរទេ ដែលគាត់បានបញ្ជាក់នៅក្នុងខផ្សេងៗនោះទេ។ ឧទាហរណ៍៖ យោងតាមកណ្ឌគម្ពីរ រ៉ូម ១:២៤-៣២ យើងដឹងថាសាវ័ក ប៉ុល មិនមែនចង់សំដៅលើការបង្រៀននៅក្នុងកណ្ឌគម្ពីរ កាឡាទី ៣:២៨ ដើម្បីបង្ខូចសេចក្ដីបង្គាប់អំពីភាពខុសប្លែកនៃតួនាទីរបស់បុរស និងស្ត្រីផ្នែកទំនាក់ទំនងផ្លូវភេទនោះឡើយ។
បរិបទនៃកណ្ឌគម្ពីរ កាឡាទី ៣:២៨ បង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់នូវអត្ថន័យដែលបុរស និងស្ត្រីមានភាពស្មើគ្នានៅក្នុងព្រះគ្រីស្ទ។ ពួកគេបានរាប់ជាសុចរិតដោយអាងសេចក្ដីជំនឿ (ខ២៤) នោះយើងមិនមែននៅក្រោមអំណាចរបស់អ្នកដឹកនាំនោះទៀតទេ (ខ២៥) ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ (ខ២៦) ដូចគ្នា។ និកាយដំណឹងល្អភាគច្រើនយល់ស្របថា អត្ថបទនេះមិនមែនជាការគាំទ្រសម្រាប់ការស្រឡាញ់ភេទដូចគ្នានោះទេ។ ម្យ៉ាងទៀត យើងភាគច្រើនមិនបានកាត់ស្រាយឃ្លា «គ្មានប្រុស និងស្រីទៀតទេ» ឲ្យលើសពីអ្វីដែលយើងដឹងពីកណ្ឌគម្ពីរផ្សេងទៀត ដែលសាវ័ក ប៉ុល នឹងយល់ស្របនោះឡើយ។ ឧទាហរណ៍៖ យើងដឹងថា ចេញពីកណ្ឌគម្ពីរ រ៉ូម ១:២៤-៣២ នោះសាវ័ក ប៉ុល មិនមែនចង់រម្លាយការបង្រៀននៅក្នុងកណ្ឌគម្ពីរ កាឡាទី ៣:២៨ ដោយបំបាត់សេចក្ដីដែលបានបង្គាប់មកអំពីតួនាទីខុសគ្នានៃបុរស និងស្ត្រីនៅក្នុងទំនាក់ទំនងផ្លូវភេទនោះឡើយ។
បរិបទនៃកណ្ឌគម្ពីរ កាឡាទី ៣:២៨ បង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់នូវអត្ថន័យដែលបុរស និងស្ត្រីមានភាពស្មើគ្នានៅក្នុងព្រះគ្រីស្ទ៖ ពួកគេត្រូវបានរាប់ជាសុចរិតដោយអាងសេចក្ដីជំនឿ (ខ២៤) នោះយើងមិនមែននៅក្រោមអំណាចរបស់អ្នកដឹកនាំនោះទៀតទេ (ខ២៥) ដ្បិតអ្នករាល់គ្នាសុទ្ធតែជាកូនព្រះ (ខ២៦) បានប្រដាប់កាយដោយព្រះគ្រីស្ទ (ខ២៧) ទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ (ខ២៨) ជាពូជរបស់លោក អ័ប្រាហាំ ហើយ ក៏ជាអ្នកគ្រងមរតកតាមសេចក្ដីសន្យា (ខ២៩)។
ព្រះពរចុងក្រោយនេះមានសារៈសំខាន់យ៉ាងពិសេស ពោលគឺភាពស្មើគ្នារបស់ស្ត្រីក្នុងការក្លាយជាអ្នកគ្រងមរតកនៃសេចក្ដីសន្យារបស់ព្រះជាម្ចាស់ជាមួយបុរសៗដែរ។ នៅក្នុងកណ្ឌគម្ពីរ ១ពេត្រុស ៣:១-៧ ព្រះពរនៃការក្លាយជាអ្នកគ្រងមរតករួមគ្នាក្នុង «ព្រះគុណនៃជីវិត » (ខ៧) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការដាស់តឿនចំពោះស្ត្រីឲ្យចុះចូលចំពោះប្ដីរបស់ខ្លួន (ខ១) និងសម្រាប់ប្ដី ត្រូវប្រព្រឹត្តចំពោះភរិយាដោយប្រាជ្ញា «ដូចនឹងគ្រឿងភាជនៈដែលខ្សោយជាង» (ខ៧)។ ម្យ៉ាងទៀតសាវ័ក ពេត្រុស មិនយល់ថា ការទាស់ទែងគ្នារវាងគោលការណ៍គ្មានប្រុស គ្មានស្រីទៀតទេទាក់ទងនឹងការគ្រងមរតករបស់យើង ហើយនិងគោលការណ៍ដឹកនាំដោយចុះចូលទាក់ទងនឹងតួនាទីរបស់យើង។ កណ្ឌគម្ពីរ កាឡាទី ៣:២៨ មិនបានលុបបំបាត់តួនាទីនៃផ្នែកផ្លូវភេទ ដែលព្រះជាម្ចាស់បានបង្កើតឡើងឡើយ ហើយព្រះគ្រីស្ទបានប្រោសលោះនោះដែរ។ ជាចុងក្រោយ វាជារឿងសំខាន់ក្នុងការយកចិត្តទុកដាក់លើអ្វីដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ កាឡាទី ៣:២៨។ គាត់មិនបានលើកឡើងថា៖ «អ្នកទាំងអស់គ្នាគឺដូចគ្នា នៅក្នុងព្រះគ្រីស្ទយេស៊ូវ» ប៉ុន្តែ «អ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ គាត់កំពុងសង្កត់ធ្ងន់លើការរួបរួមរបស់ពួកគេក្នុងព្រះគ្រីស្ទ មិនមែនជាភាពដូចគ្នារបស់ពួកគេទេ។
មតិយោបល់
Loading…