
ចូរបន្ទាបខ្លួន
ខ្ញុំនឹងមិនផ្ដល់ប្រឹក្សាឲ្យលោកអ្នកទៅព្យាយាមបន្ទាបខ្លួនទេ ប៉ុន្តែខ្ញុំនឹងផ្ដល់ប្រឹក្សាថា ចូរបន្ទាបខ្លួនចុះ។
អ្នកនិពន្ធ

ខ្ញុំនឹងមិនផ្ដល់ប្រឹក្សាឲ្យលោកអ្នកទៅព្យាយាមបន្ទាបខ្លួនទេ ប៉ុន្តែខ្ញុំនឹងផ្ដល់ប្រឹក្សាថា ចូរបន្ទាបខ្លួនចុះ។

លោកអ្នកទំនងប្រហែលជាកំពុងស្វែងរកសន្តិភាពចេញពីលោកីយ៍នេះ ប៉ុន្តែសន្តិភាពដ៏ពិតមានតែក្នុងព្រះគ្រីស្ទមួយប៉ុណ្ណោះ។ ចូរកុំស្វែងរកសន្តិភាព ប៉ុន្តែចូរស្វែងរកឈើឆ្កាងវិញ។

ទោះបើយើងធ្វើការសម្រាប់មនុស្សក៏ដោយ ក៏ចៅហ្វាយដ៏ធំបំផុតដែលយើងបម្រើគឺព្រះជាម្ចាស់។

មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយប៉ុណ្ណោះដែលអាចបង្រៀនយើងឲ្យស្គាល់ពីតួនាទី និងពីទិសដៅនៃក្រុមជំនុំឲ្យបានគ្រប់គ្រាន់។

ចូរកុំប្រព្រឹត្តនូវអ្វីដែលលោកអ្នកមិនចង់ឲ្យព្រះជាម្ចាស់ឃើញ ហើយក៏ចូរកុំនិយាយអ្វីដែលលោកអ្នកមិនចង់ឲ្យព្រះជាម្ចាស់ឮ។

ដូច្នេះយើងត្រូវរស់នៅដោយបង្ហាញសាច់រឿងដ៏ធំរបស់ព្រះជាម្ចាស់ គឺសាច់រឿងដែលចែងថា «ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!» (២កូរិនថូស ៥:១៧)។

ខ្ញុំលើកទឹកចិត្តលោកអ្នកឲ្យមានទម្លាប់អានព្រះគម្ពីរ ហើយសូមកុំឲ្យមានការខកខានក្នុងទម្លាប់នោះឡើយ។

ខ្ញុំមិនអាចបិទមាត់ដោយមិនទៅប្រាប់គេពីព្រះយេស៊ូវបានឡើយ ពីព្រោះខ្ញុំត្រូវតែធ្វើតាមព្រះហឫទ័យរបស់ព្រះ!

បើខ្ញុំគិតថា ខ្ញុំសក្ដិសមនឹងទៅស្ថានសួគ៌ គំនិតបែបនេះសបញ្ជាក់ថា ខ្ញុំគ្មានការយល់ដឹងលើដំណឹងល្អសោះ។

ពិតណាស់! ចំពោះម្ចាស់ដែលជាមនុស្ស ការដែលគាត់ត្រួតត្រាអ្នកបម្រើរបស់ខ្លួនអាចធ្វើឲ្យពួកគេមានការពិបាក។ អ្នកបម្រើរងការឈឺចាប់ដោយជិះជាន់របស់ចៅហ្វាយ! ប៉ុន្តែព្រះយេស៊ូវមិនដូច្នោះទេ ភាពជាម្ចាស់របស់ទ្រង់មកលើយើង គឺមានភាពល្អយ៉ាងពេញទី។ បាវបម្រើរបស់ទ្រង់ អាចមានភាពអរសប្បាយ ហើយក៏គួរតែអរសប្បាយក្នុងការបម្រើទ្រង់ដែរ។

កុំគ្រាន់តែអធិប្បាយ និយាយ និងគិតអំពីភាពបរិសុទ្ធ តែចូរសង្វាតឲ្យបានបរិសុទ្ធផង។

ព្រះគម្ពីរ គឺជាព្រះបន្ទូលរបស់ព្រះ ព្រះបន្ទូលរបស់ទ្រង់រស់នៅ ហើយពូកែទៀតផង។ ព្រះអង្គមានបន្ទូលតាមរយៈព្រះគម្ពីរនោះឯង។