ដូច្នេះយើងត្រូវរស់នៅដោយបង្ហាញសាច់រឿងដ៏ធំរបស់ព្រះជាម្ចាស់ គឺសាច់រឿងដែលចែងថា «ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!» (២កូរិនថូស ៥:១៧)។
ការចិញ្ចឹមកូន ដើម្បីសិរីល្អរបស់ព្រះគ្រីស្ទ
គម្រោងការដ៏ធំរបស់ព្រះជាម្ចាស់សម្រាប់អ្នកម្ដាយគ្រប់ៗរូប គឺដូចគ្នាទៅនឹងគម្រោងការដែលទ្រង់មានចំពោះគ្រប់ទាំងអ្វីៗដែលទ្រង់បានបង្កើតដែរ។ ព្រះអង្គបង្កើតគ្រប់ទាំងអ្វីៗ ដើម្បីសិរីល្អរបស់ទ្រង់។ បើនិយាយឲ្យខ្លីទៅ ការធ្វើជាម្ដាយគឺមានតួនាទីជាអ្នកចិញ្ចឹមបីបាច់ជីវិតកូន។ ព្រះជាម្ចាស់មិនត្រឹមតែបង្កើតពួកគេមកតែប៉ុណ្ណោះនោះទេ គឺទ្រង់ថែមទាំងប្រទានឲ្យមានអ្នកម្ដាយជាអ្នកចិញ្ចឹមបីបាច់ជីវិតពួកគេថែមទៀតផង មិនថាខាងឯសាច់ឈាម ឬខាងឯវិញ្ញាណ។
ព្រះជាម្ចាស់ដឹកនាំយើងដែលជាម្ដាយឲ្យចិញ្ចឹមបីបាច់កូនៗរបស់យើង ផ្ដល់ប្រឹក្សាដល់មិត្តភក្ដិ និងស្រីៗនៅក្នុងក្រុមជំនុំ ក៏ដូចជាអ្នកជិតខាង និងមនុស្សផ្សេងៗជាដើម។ យើងដែលម្ដាយផ្ដល់ប្រឹក្សាដល់អ្នកដទៃ ដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ តាមរយៈការនេះ យើងឃើញថា គម្រោងការដ៏ចម្បងរបស់ព្រះជាម្ចាស់គឺ ដើម្បីថ្វាយសិរីល្អដល់ទ្រង់ ស្របពេលដែលយើងបម្រើកូនៗរបស់យើង។ ជីវិតជាអ្នកម្ដាយគឺយើងរស់នៅ ដើម្បីបម្រើអ្នកដទៃ។ ការដែលអ្នកម្ដាយលះបង់ជីវិតខ្លួន គឺមិនមែនជាការឥតប្រយោជន៍នោះទេ។ ការដែលពួកគាត់បម្រើដល់កូនៗ ឬក៏ការដែលឆ្មបជួយបង្កើតកូន គឺជាផ្លូវមួយដែលនាំនូវសិរីល្អយ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ។
ចំណុចមួយទៀតដែលបណ្ដាលឲ្យយើងឃើញថា ការធ្វើជាអ្នកម្ដាយ គឺជាផ្នែកមួយនៃគម្រោងរបស់ព្រះជាម្ចាស់គឺនៅពេលដែលយើងទទួលស្គាល់ថា ព្រះយេស៊ូវបានរំដោះភាពជាអ្នកម្ដាយចេញពីភាពឥតប្រយោជន៍នៃអំពើបាប។ យើងដែលជាម្ដាយអាចត្រាប់តាមគំរូរបស់ព្រះគ្រីស្ទបានតាមរយៈលះបង់ជីវិតខ្លួន បម្រើអ្នកដទៃដោយពឹងលើអំណាចដែលទ្រង់បានប្រទានមក ហើយរំពឹងរង់ចាំផលផ្លែដែលព្រះជាម្ចាស់សន្យាដោយជំនឿ។ ដូច្នេះយើងត្រូវរស់នៅដោយបង្ហាញសាច់រឿងដ៏ធំរបស់ព្រះជាម្ចាស់ គឺសាច់រឿងដែលចែងថា «ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!» (២កូរិនថូស ៥:១៧)។
ភាពជាអ្នកម្ដាយដែលថ្វាយសិរីល្អដល់ព្រះគ្រីស្ទ គឺជាផ្នែកមួយនៃការកើតជាថ្មី ហើយក៏ជាផ្នែកមួយនៃនគរដែលយើងមើលមិនឃើញផងដែរ។ វាប្រៀបដូចជាគ្រាប់រុក្ខជាតិដ៏តូចល្អិតមួយដែលកំពុងតែដុះយ៉ាងត្រសំត្រសាយឡើងនៅក្នុងសួនណាមួយអញ្ចឹង ហើយក៏ប្រៀបដូចជានំបុ័ងត្រូវមេដែលកំពុងតែរីកនៅក្នុងឡយ៉ាងដូច្នោះដែរ។ យើងបំពេញតួនាទីដែលព្រះជាម្ចាស់បានរៀបទុកសម្រាប់យើង ទាំងដឹងថាសេចក្តីសង្គ្រោះដែលទ្រង់ប្រទានឲ្យយើង និងប្រទានដល់អស់អ្នកដែលយើងកំពុងតែមើលថែ នោះគឺជាអំណោយរបស់ព្រះជាម្ចាស់ដែលយើងបានដោយសារព្រះគុណតាមរយៈជំនឿ។ ហេតុដូច្នេះហើយបាននៅក្នុងព្រះគ្រីស្ទយើងអាចអួត ហើយចង្អុលបង្ហាញឲ្យអ្នកដទៃទៅរកទ្រង់។
នោះហើយជារឿងរបស់យើងជាម្ដាយ ហើយយើងក៏រស់ក្នុងរបៀបនោះដែរ។

បទគម្ពីរទាំងបីនេះបញ្ជាក់ថា ប្រពន្ធមិនមែនត្រូវបានរំពឹងថាឲ្យចុះចូលចំពោះប្ដីនៃស្ត្រីគ្រប់ៗគ្នានោះឡើយ ប៉ុន្តែត្រូវចុះចូលដោយជាក់លាក់ចំពោះប្ដីរបស់នាងផ្ទាល់។

លោក យ៉ាកុប បានទទួលស្គាល់ថាមាន «សេចក្តីជំនឿ» មួយប្រភេទដែលមិនបង្កើតឲ្យមានការប្រព្រឹត្ត ប៉ុន្តែវាគឺជាជំនឿដែល «ស្លាប់» មិនមែនជាសេចក្តីជំនឿដែលរស់ ពិតប្រាកដ ឬដែលនាំឲ្យបានសង្គ្រោះនោះទេ។

របៀប៦យ៉ាងសម្រាប់ឪពុកម្ដាយដែលមានកូនរឹងចចេសអាចតយុទ្ធជាមួយបាន ដើម្បីជំនឿ សូមលោកគ្រូចែកចាយលើប្រធានបទទាក់ទងទៅនឹងការដែលមានកូនរឹងច…

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។