កុំគ្រាន់តែអធិប្បាយ និយាយ និងគិតអំពីភាពបរិសុទ្ធ តែចូរសង្វាតឲ្យបានបរិសុទ្ធផង។


«កុំគ្រាន់តែអធិប្បាយ និយាយ និងគិតអំពីភាពបរិសុទ្ធ តែចូរសង្វាតឲ្យបានបរិសុទ្ធផង»
"Don't just preach, talk, and think about holiness. Pursue it,"
(Bob Davis).

ចំណុចសំខាន់ដែលខ្ញុំកំពុងលើកឡើងនេះគឺ៖ លោកអ្នកនឹងមិនដែលមានអារម្មណ៍បែបនេះឡើយ ហើយលោកអ្នកក៏នឹងមិនប្ដូរជីវិតរបស់ខ្លួន ដើម្បីបង្ហាញពីព្រះជាម្ចាស់តាមរយៈការស្កប់ស្កល់នៅក្នុងទ្រង់ដែរ លុះត្រាតែលោកអ្នកទទួលស្គាល់ថា ចំណុចស្នូលនៃការអាក្រក់គឺការមិនស្កប់ស្កល់នៅក្នុងព្រះជាម្ចាស់។

«ព្រះជាម្ចាស់បានតភ្ជាប់ភាពបរិសុទ្ធ និងភាពអរសប្បាយជាមួយនឹងគ្នា ដូច្នេះចូរកុំឲ្យយើងបំបែកនូវអ្វីដែលព្រះអង្គបានតភ្ជាប់ពីគ្នាឡើយ។» (J.C. Ryle)

ជីវិតអាពាហ៍ពិពាហ៍គឺជាឱកាសមួយ ដើម្បីឲ្យយើងកាន់តែយល់អំពីដំណឹងល្អ។ ហើយវាក៏ជាឱកាសមួយ ដើម្បីឲ្យយើងបង្ហាញអំពីដំណឹងល្អដល់លោកីយ៍ដែលកំពុងស្លាប់ ដល់លោកីយ៍ដែលមិនស្គាល់ពីគន្លឹះនៃសេចក្ដីស្រឡាញ់ដូចនេះទាល់តែសោះ។

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។