អត្ថបទថ្មីៗ

  • in ,

    ណូអែល​ឆ្នាំ​នេះ

    ចូរ​ឱប​ក្រសោប​ភាព​ចម្លែក! សូម​អធិប្បាយ​អំពី «ព្រះ​អម្ចាស់​យេស៊ូវ​ដ៏​តូច» ដែល​ជា​ព្រះ​អង្គ​សង្គ្រោះ​នៅ​ភូមិ​ស្ដេច ដាវីឌ អេម៉ាញូអែល​ដ៏​ជា​ព្រះ​រាជបុត្រា​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក «ដល់​យើង» (អេសាយ ៩:៦)។ នេះ​គឺ​ជា​ដំណឹង​ល្អ​ដ៏​ពិត។ សូម​ចំណាយ​ពេល​ឲ្យ​បាន​យូរ​ក្នុង​ចំណុច​នៃ​ការ​យាង​មក​យក​កំណើត។ ចូរ​បង្កើត​ភាព​សប្បាយ​អ៊ូអរ​ក្នុង​ពិធី​បុណ្យ​ណូអែល​ផ្ទាល់—ដែល​ជា​ចំណុច​ដ៏​ពិត។ នេះ​គឺ​ជា​អំណោយ​ទាន​ដ៏​ធំធេង​បំផុត​ក្នុង​អត្ថ​ន័យ។ ហើយ​បន្ទាប់​មក អញ្ជើញ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​របស់​លោក​អ្នក​ឲ្យ​មាន​អំណរ​ក្នុង​អំណោយ​ទាន​មួយ​នេះ​ផង​ដែរ។ អាន​បន្ថែម

  • in ,

    អ្នក​​ស្អប់បុណ្យ​ណូអែល​​

    ដោយ​អាស្រ័យ​លើ​រាល់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​គ្រីស្ទ​បាន​សម្រេច​នៅ​លើ​ឈើ​ឆ្កាង នោះ​ស្នូក​សត្វ​ក៏​បាន​ក្លាយ​ជា​ទីកន្លែង​ដែល​ពេញ​ដោយ​ក្ដី​សង្ឃឹម​ក្នុង​ចក្រវាល​ដ៏​ងងឹត​ដែល​គ្មាន​សង្ឃឹម​ឡើយ។ អាន​បន្ថែម

  • in ,

    ព្រះ​គុណ​ព្រះ​សម្រាប់​ឆ្នាំ​ថ្មី

    ប្រាំ​នាទី​ខាង​មុខ​នេះ លោក​អ្នក​នឹង​ទទួល​បាន​ព្រះ​គុណ​ដែល​ទ្រទ្រង់​មក​ក្នុង​លោក​អ្នក​ដែល​កើត​ចេញ​ពី​អនាគតកាល ហើយ​លោក​អ្នក​ក៏​នឹង​ផ្ដុំ​ប្រាំ​នាទី​បន្ថែម​ទៀត​នៃ​ព្រះ​គុណ​ក្នុង​ជលដ្ឋាន​សម្រាប់​អតីតកាល។ ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ព្រះ​គុណ​ដែល​លោក​អ្នក​បាន​ទទួល​បទ​ពិសោធន៍​ពី​អតីតកាល​គឺ​ការ​អរ​ព្រះ​គុណ ហើយ​ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ព្រះ​គុណ​សន្យា​សម្រាប់​លោក​អ្នក​នៅ​ឯ​អនាគតកាល​គឺ​ជំនឿ។ យើង​អរ​ព្រះ​គុណ​ព្រះ​អង្គ​សម្រាប់​ព្រះ​គុណ​នៅ​ឯ​អតីតកាល​នៅ​ឆ្នាំ​មុន​នេះ ហើយ​យើង​ក៏​មាន​ទំនុក​ចិត្ត​ក្នុង​ព្រះ​គុណ​នៅ​ឯ​អនាគត​កាល​សម្រាប់​ឆ្នាំ​ថ្មី​ដែរ។ អាន​បន្ថែម

  • in ,

    ​ប្រសិនបើលោកគ្រូមានពេលពីរនាទីនិយាយជាមួយសម្ដេច ប៉ាប តើលោកគ្រូនឹងនិយាយអ្វីទៅកាន់គាត់?

    ប៉ុន្តែ ប្រធាន​បទ​ទាំង​នោះ​មិន​សូវ​សំខាន់​ជាង​ប្រធាន​បទ​ដែល​នៅ​កណ្ដាល​នោះ​ទេ៖ «តើ​ក្រុម​ជំនុំ​រ៉ូម៉ាំង​កាតូលិក​បង្រៀន​ថា​យើង​ពឹង​ផ្អែក​លើ​តែ​សេចក្ដី​សុចរិត​របស់​ព្រះ​គ្រីស្ទ​ដែល​ផ្ទេរ​មក​យើង​តាម​រយៈ​ជំនឿ​តែ​មួយ​គត់​ដែរ​ឬ​ទេ? តើ​នេះ​ជា​មូល​ហេតុ​ដែល​ថា​ព្រះ​ជាម្ចាស់​នៅ​ខាង​យើង ១០០% មែន​ឬ ហើយ​បន្ទាប់​មក​ការ​ញែក​ជា​បរិសុទ្ធ​ត្រូវ​តែ​កើត​ឡើង? តើ​សម្តេច ប៉ាប បង្រៀន​ចំណុច​នេះ​ដែរ​ឬ​ទេ?» អាន​បន្ថែម

  • in ,

    តើឲ្យខ្ញុំប្រាថ្នាទៅស្ថានសូគ៌បានដោយរបៀបណា ខណៈពេលដែលខ្ញុំដឹងថា ខ្ញុំនឹងមិនរៀបការជាមួយនឹងប្ដីរបស់ខ្ញុំនៅទីនោះ?

    លោក​គ្រូ​បាន​លើក​ឡើង​ថា ​យើង​មិន​គួរ​ភ្លេច​ថា​រាល់​អ្វី​ទាំង​អស់​នឹង​ល្អ​ប្រសើរ​ឡើង​នៅ​ឯ​ស្ថាន​សួគ៌។ អាន​បន្ថែម

  • in ,

    តើជាការខុសឆ្គងឬទេដែលមនុស្សប្រុសស្ដាប់ការអធិប្បាយរបស់មនុស្សស្រី?

    យើង​ខ្ញុំ​ក៏​ចង់​រៀន​សូត្រ​ពី​ប្រពន្ធ​របស់​យើង​ខ្ញុំ​ដែរ។ ហើយ​យើង​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ណាស់​ក្នុង​ការ​រៀន​សូត្រ​ពី​ការ​និយាយ​ស្ដី​របស់​មនុស្ស​ស្រី​ដែរ។ ប៉ុន្តែ យើង​ខ្ញុំ​មិន​ចង់​មាន​ទំនាក់​ទំនង​នៃ​ការ​ស្ដាប់ ឬ​ក៏​ការ​ទៅ​ចូល​រួម​នៅ​ក្រុម​ជំនុំ​ណា​មួយ ដែល​មាន​មនុស្ស​ស្រី​ជា​គ្រូ​គង្វាល ឬ​ក៏​អ្នក​មាន​អំណាច​លើ​យើង​ខ្ញុំ​នោះ​ទេ។ នេះ​គឺ​ជា​ចំណុច​គ្រោះ​ថ្នាក់​សម្រាប់​មនុស្ស​ប្រុស។ យើង​ខ្ញុំ​អាច​ពន្យល់​អំពី​មូល​ហេតុ​នេះ​ចេញ​ពី​ព្រះគម្ពីរ ចេញ​ពី​បទ​ពិសោធន៍ និង​ចេញ​ពី​ផ្លូវ​ចិត្ត​បាន ប៉ុន្តែ​យើង​ខ្ញុំ​ទើប​តែ​បាន​លើក​ឡើង​នូវ​ការ​សង្ខេប​ត្រួសៗ​សម្រាប់​លោក​អ្នក។ អាន​បន្ថែម

  • in ,

    ការ​រួម​ដំណេកនៅឯស្ថានសួគ៌

    យើង​ខ្ញុំ​គិត​ថា ផ្នែក​នានា​នៃ​ភេទ​របស់​យើង​ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​ខុស​គ្នា​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​គឺ​ជា​អ្វី​ដែល​គួរ​ធ្វើ​ឲ្យ​យើង​មាន​គ្រប់​ហេតុ​ផល​ក្នុង​ការ​ជឿ​ជាក់​ថា វា​នឹង​បន្ត​មាន​នៅ​ក្នុង​រូប​កាយ​ថ្មី​របស់​យើង​ផង​ដែរ។ យើង​ខ្ញុំ​គិត​ថា ចំណុច​ដែល​ថា​យើង​នឹង​បរិភោគ​នៅ​ស្ថាន​សួគ៌​ក៏​ផ្ដល់​ជា​សំណើ​ថា​យើង​ក៏​នឹង​មាន​ពោះ និង​ប្រព័ន្ធ​រម្លាយ​អាហារ​ដែរ។ ដូច​គ្នា​ផង​ដែល ដូច​យើង​មាន​ពោះវៀន​ពោះតាំង​ដែល​ជួយ​ឲ្យ​រូប​កាយ​របស់​យើង​ដំណើរ​ការ​ក្នុង​របៀប​ច្បាស់​លាស់​បាន នោះ​យើង​ក៏​អាច​នៅ​មាន​ប្រដាប់​ភេទ​ដោយ​មិន​មាន​សេចក្ដី​ប្រាថ្នា​ចង់​រួម​ដំណេក​បាន​ដែរ ប៉ុន្តែ​នៅ​នៅ​មាន​ជីវៈ​សាស្ត្រ​ភេទ​ដែល​ផ្ដល់​អត្ថន័យ​ដល់​យើង​ថា​ជា​មនុស្ស​ប្រុស និង​មនុស្ស​ស្រី។ អាន​បន្ថែម

  • in ,

    តើលោកគ្រូមានយោបល់អ្វីទាក់ទងនឹងថ្ងៃ​បុណ្យ​ហាឡូវីន?

    យើង​ខ្ញុំ​ចង់​មាន​ភាព​ធូរ​រលុង និង​ទូលំទូលាយ ហើយ​ផ្ដល់​សេរី​ភាព​ទៅ​កាន់​អ្នក​ជឿ​ក្នុង​ការ​រស់​នៅ​ក្នុង​របៀប​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។ ដូច្នេះ យើង​ខ្ញុំ​ក៏​គោរព​អ្នក​ដែល​បោះ​បង់​ចោល​ដោយ​មិន​ចង់​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​អំពើ​អាក្រក់ ហើយ​យើង​ខ្ញុំ​ក៏​គោរព​អស់​អ្នក​ដែល​និយាយ​ថា «ទេ! ចូរ​យើង​សង្គ្រោះ​វា ប្រជ្រៀត​ចូល​វា ហើយ​ប្រើ​ប្រាស់​វា​ចុះ» ដែរ។ អាន​បន្ថែម

  • in ,

    ​ការ​ធំ​ជាង​ព្រះ​យេស៊ូវ

    ទាំង​អស់​នេះ​កើត​ឡើង ពីព្រោះ​ព្រះ​យេស៊ូវ​បាន​ឈាន​ដល់​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​ព័ន្ធកិច្ច​របស់​ទ្រង់​ក្នុង​ការ​បើក​សម្ដែង​នៃ​ព្រះ​វរបិតា​តាម​រយៈ​ការ​ដែល​ព្រះ​អង្គ «ទៅ​ឯ​ព្រះ​វរបិតា» ដោយ​ឆ្លង​កាត់​ឈើ​ឆ្កាង។ ទ្រង់​បាន​បង់​ថ្លៃ​យ៉ាង​ខ្ពស់​សម្រាប់​ព័ន្ធកិច្ច​នេះ។ ព្រះ​អង្គ​បាន​បង្ហាញ​ពីរ​ដង​ថា ទ្រង់​ព្រួយ​ព្រះ​ទ័យ​យ៉ាង​ខ្លាំង​ខាង​ឯ​វិញ្ញាណ (យ៉ូហាន ១២:២៧; ១៣:២១) ខណៈ​ពេល​ដែល​ព្រះ​អង្គ​សញ្ជឹង​គិត​អំពី​ពេល​វេលា​នៅ​ខាង​មុខ។ ហើយ​ព័ន្ធកិច្ច​ដូច​គ្នា​នោះ​ក៏​បាន​តែង​តាំង​ជា​មូល​ដ្ឋាន​នៃ​អ្វី​ដែល​ទ្រង់​អាច​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា «កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ» (យ៉ូហាន ១៤:១)។ អាន​បន្ថែម

  • in ,

    សង្គ្រោះ​ជា​រៀង​រហូត

    សេចក្ដី​សន្និដ្ឋាន​ក្នុង​ការ​វែក​ញែក៖ ព្រះ​បន្ទូល​បាន​បង្រៀន​ថា «ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវ​តា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ​ឫទ្ធិ​អ្វី ទី​មាន​កម្ពស់ ទី​ជម្រៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្ដី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ​បាន​ឡើយ» (រ៉ូម ៨:៣៨-៣៩)។ សូម​ចង​ចាំ​ថា ព្រះ​អង្គ​ដែល​សង្គ្រោះ​លោក​អ្នក​ក៏​ជា​ព្រះ​អង្គ​ដែល​នឹង​រក្សា​លោក​អ្នក​ទុក​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ម្ដង​ហើយ នោះ​យើង​ក៏​នឹង​មាន​សេចក្ដី​សង្គ្រោះ​នោះ​ជា​រៀង​រហូត​ដែរ។ សេចក្ដី​សង្គ្រោះ​របស់​យើង​គឺ​ពិត​ជា​មាន​ការ​ធានា​យ៉ាង​អស់​កល្ប​ជានិច្ច​មែន! អាន​បន្ថែម

  • in

    កើត​អំពី​ទឹក ហើយ​អំពី​ព្រះ​វិញ្ញាណ

    ប្រាកដ​ណាស់! ទាំង​នេះ​មាន​មូល​ដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​របស់​ព្រះ​ជាម្ចាស់ (យ៉ូហាន ៣:១៦-២១) ហើយ​យើង​អាច​ចូល​ទៅ​កាន់​ទ្រង់​បាន​តាម​រយៈ​ជំនឿ៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​ទ្រង់​តែ១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ» (យ៉ូហាន ៣:១៦)។ អាន​បន្ថែម

  • in ,

    តើវាជាអំពើបាបឬទេ ដែលខ្ញុំមានស្នេហាជាមួយនឹងអ្នកដែលមិនមែនជាគ្រីស្ទបរិស័ទ?

    ហើយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ២កូរិនថូស ៦:១៤ ក៏​បាន​ចែង​ថា «កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា១​នឹង​មនុស្ស​មិន​ជឿ​ឡើយ»។ ខ​គម្ពីរ​នេះ​ក៏​ទាក់ទង​គ្នា​ជា​មួយ​នឹង​ជីវិត​អាពាហ៍ពិពាហ៍​ដែរ។ មូល​ហេតុ​គឺ​ដោយ​សារ​ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ប្រភេទ​មួយ​នៃ​ការ​រួប​រួមគ្នា​ដ៏​ជ្រាល​ជ្រៅ។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​វា​ជា​ការ​រួបរួម​គ្នា​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ក៏​ដូច​ជា​ការ​រួប​រួម​គ្នា​ខាង​ឯ​រូប​កាយ​ដែរ។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.