លោកគ្រូបានលើកឡើងថា យើងមិនគួរភ្លេចថារាល់អ្វីទាំងអស់នឹងល្អប្រសើរឡើងនៅឯស្ថានសួគ៌។
នស្ត្រីម្នាក់បានសួរមកកាន់ខាងយើងថា «តើខ្ញុំនៅអាចប្រាថ្នាចង់ទៅនៅស្ថានសួគ៌យ៉ាងពិតដូចម្ដេច ប្រសិនបើខ្ញុំដឹងថា ខ្ញុំនឹងមិនរៀបការជាមួយនឹងប្ដីរបស់ខ្ញុំនៅទីនោះ?»
តាមរយៈការដែលបងស្រីថែរក្សាទំនាក់ទំនងនៃអំណរដែលបងស្រីកំពុងតែលូតលាស់នៅក្នុងព្រះគ្រីស្ទ នោះបងស្រីនឹងពិតជានៅបន្តប្រាថ្នាចង់ទៅនៅស្ថានសួគ៌។
យើងខ្ញុំយល់អំពីពេលវេលាដែលយើងស្រឡាញ់កូនៗ ឪពុកម្ដាយ និងជាពិសេសដៃគូរជីវិតរបស់យើងយ៉ាងខ្លាំង។ យើងអាចទទួលបានការអរសប្បាយជាច្រើនតាមរយៈទំនាក់ទំនង ហេតុដូច្នេះយើងមានការឈឺចាប់ ពេលដែលបានដឹងថា ទំនាក់ទំនងនោះនឹងបញ្ចប់។
ប៉ុន្តែ នៅឯស្ថានសួគ៌មិនមានការឈឺចាប់នោះទេ។ ដូច្នេះ យើងខ្ញុំក៏យល់អំពីសំណួរមួយដែរ។
ទោះជាយ៉ាងណាក៏ដោយ ក៏បងស្រីនៅអាចលូតលាស់ខាងឯការប្រាថ្នាចង់បានព្រះយេស៊ូវក្នុងរបៀបដ៏ពិសេសបានដែរ ដល់ថ្នាក់ថាបងស្រីហ្នឹងអាចនិយាយដូចតទៅ «ឯនៅស្ថានសួគ៌ តើទូលបង្គំមានអ្នកឯណាក្រៅពីទ្រង់ ហើយនៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ ឯសាច់ នឹងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដកនៃទូលបង្គំជាដរាបដែរ» (ទំនុកតម្កើង ៧៣:២៥-២៦)។
បងស្រីអាចឈានដល់ចំណុចដែលបងស្រីអាចមានអំណរយ៉ាងខ្លាំងក្នុងព្រះយេស៊ូវ ដល់ថ្នាក់ថាដៃគូជីវិតរបស់បងស្រីក៏នឹងក្លាយជាអ្នកជួយបងស្រីក្នុងការមានអំណរក្នុងព្រះយេស៊ូវដែរ។ ដៃគូជីវិតរបស់បងស្រីក្លាយជាទីបង្ហាញនៃអំណររបស់បងស្រីក្នុងព្រះយេស៊ូវ។ ដូច្នេះ សូម្បីតែនៅពេលដែលដៃគូរបស់បងស្រីលែងនៅជាមួយនឹងបងស្រីទៀត នោះក៏បងស្រីនៅអាចមានអំណរក្នុងព្រះយេស៊ូវតទៀតបានដែរ។
ប្រសិនបើបងស្រីមានអារម្មណ៍ថា ការស្លាប់គឺជាការបាត់បង់ នោះយើងខ្ញុំនៅមានចំណុចចុងក្រោយមួយទៀតដែលយើងខ្ញុំចង់ប្រាប់បងស្រី។ យើងខ្ញុំនឹងប្រាប់បងស្រីថា ការស្លាប់គឺជាប្រយោជន៍ ពីព្រោះយើងទទួលបានព្រះគ្រីស្ទ។ ប៉ុន្តែ ខណៈពេលដែលយើងទទួលបានព្រះគ្រីស្ទ នោះយើងក៏ទទួលបាននូវរាល់គ្រប់អ្វីៗទាំងអស់ផ្សេងទៀតជាមួយនឹងទ្រង់ផងដែរ។ រាល់គ្រប់អ្វីៗទាំងអស់ផ្សេងទៀតជាមួយនឹងព្រះគ្រីស្ទក៏នឹងកាន់តែប្រសើរជាងមុនទៅទៀតដែរ។
ដូច្នេះ សេចក្ដីស្រឡាញ់ក្នុងជីវិតអាពាហ៍ពិពាហ៍នឹងក្លាយទៅជាអ្វីដែលល្អប្រសើរជាងដែរ។ «ដ្បិតដល់គ្រារស់ឡើងវិញ នោះគេមិនយកគ្នាជាប្ដីប្រពន្ធទៀតទេ» (ម៉ាថាយ ២២:៣០)។ ត្រឹមត្រូវហើយ! យើងនឹងមិនមែនជាប្តីប្រពន្ធទៀតទេ ដោយសារមិនមានពិធីរៀបការទៀតទេ។ ព្រះយេស៊ូវបានមានបន្ទូលអំពីស្ត្រីដែលបានមានប្ដីប្រាំពីរនាក់។ ព្រះអង្គបានសួរគាត់ថា «ដល់គ្រារស់ឡើងវិញ តើនាងនោះនឹងត្រូវធ្វើជាប្រពន្ធរបស់អ្នកណា» (ម៉ាថាយ ២២:២៨)។ ព្រះអង្គបានឆ្លើយតបថា «ដ្បិតដល់គ្រារស់ឡើងវិញ នោះគេមិនយកគ្នាជាប្ដីប្រពន្ធទៀតទេ»។ ដូច្នេះ គាត់នឹងមិនក្លាយជាអ្នកមានប្ដីលើសពីមួយឡើយ។
ឪពុករបស់ខ្ញុំមានប្រពន្ធពីរនាក់ក្នុងពេលខុសៗគ្នា ដែលបានស្លាប់ហើយ។ គាត់បានរៀបការជាមួយនឹងប្រពន្ធទី១របស់គាត់អស់រយៈពេល២៥ឆ្នាំ ហើយបន្ទាប់មកក៏បានរៀបការជាមួយនឹងប្រពន្ធទី២របស់គាត់អស់រយៈពេល៣៦ឆ្នាំដែរ។ ឪពុករបស់យើងខ្ញុំនឹងមិនមានប្រពន្ធពីរនាក់នៅឯស្ថានសួគ៌នោះទេ។ គាត់នឹងស្គាល់ស្ត្រីទាំងពីរនាក់នោះ ហើយគាត់ក៏នឹងមានសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះថ្មីសម្រាប់ពួកគាត់ទាំងពីរនាក់នោះដែរ។ សេចក្ដីស្រឡាញ់ថ្មីនេះនឹងមិនមែនក្លាយជារឿងដ៏ចម្លែកសម្រាប់ពួកគាត់ណាម្នាក់នោះទេ។ ហើយវាក៏នឹងក្លាយជាសេចក្ដីស្រឡាញ់ដ៏ល្អប្រសើរជាជាងសេចក្ដីស្រឡាញ់ដែលពួកគាត់បានមានក្នុងជីវិតនេះផងដែរ។
រាល់គ្រប់ចំណុចដែលបងស្រីស្រឡាញ់អំពីជីវិតអាពាហ៍ពិពាហ៍ក៏នឹងបន្តមានបន្ទាប់ពីបងស្រីបានស្លាប់ដែរ ប៉ុន្តែនឹងមានលើសពីនោះទៅទៀត។ គឺវានឹងល្អប្រសើរជាង។
លោកគ្រូបានលើកឡើងថា យើងមិនគួរភ្លេចថារាល់អ្វីទាំងអស់នឹងល្អប្រសើរឡើងនៅឯស្ថានសួគ៌។

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។