
ទទួលព្រះគ្រីស្ទ
«អស់អ្នកដែលទទួលព្រះគ្រីស្ទមិនបានបាត់បង់អ្វីសោះ»។ (Samuel Rutherford)
ប្រភេទអត្ថបទ

«អស់អ្នកដែលទទួលព្រះគ្រីស្ទមិនបានបាត់បង់អ្វីសោះ»។ (Samuel Rutherford)

«មូលដ្ឋានគ្រឹះនៃជំនឿរបស់ខ្ញុំគឺលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមែនលើក្រុមជំនុំទេ»។ (Lady Jane Grey)

«ព្រះជាម្ចាស់សព្វព្រះហឫទ័យក្នុងការអត់ទោសខ្លាំងជាងការដែលលោកអ្នកស្រឡាញ់អំពើបាបគេទៀត»។ (Charles Spurgeon)

«យើងមិនអាចស្គាល់ព្រះគ្រីស្ទបានយ៉ាងល្អប្រសើរដោយមិនស្គាល់ព្រះបន្ទូលយ៉ាងច្បាស់លាស់នោះទេ»។ (Dick Lucas)

«ជីវិតគ្រីស្ទបរិស័ទដែលគ្មានក្ដីស្រឡាញ់គឺជាការរស់នៅដ៏គ្មានប្រយោជន៍»។ (R.C. Sproul)

«វាជាការល្អប្រសើរជាងក្នុងការធ្វើជាអ្នកជំងឺរបស់ព្រះយេស៊ូវជាជាងធ្វើជាបណ្ឌិតផ្នែកទេវវិទ្យា»។ (Charles Spurgeon)

«ការទទួលជឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាចំណុចដ៏សមហេតុសមផលបំផុតដែលយើងអាចធ្វើបាន»។ (Charles Spurgeon)

«ព្រះយេស៊ូវបានប្រៀបធៀបការយាងត្រឡប់មកវិញរបស់ទ្រង់ទៅនឹងចោរ ដែលមកពេលយប់ដែលគ្មាននរណាម្នាក់រំពឹងថាវានឹងមក»។ (David W. Chapman)

«ព្រះយេស៊ូវបានប្រទានរូបអង្គទ្រង់សម្រាប់ខ្ញុំ។ ទ្រង់បានក្លាយជាយញ្ញបូជាសម្រាប់អំពើបាបម្ដងជាសម្រេច»។ (Emma Scrivener)

«យើងមានសិទ្ធិជឿអ្វីដែលយើងចង់ជឿក៏បាន ប៉ុន្តែមិនមែនគ្រប់អ្វីៗដែលយើងជឿត្រឹមត្រូវនោះទេ។»។ (Ravi Zacharias)

«ក្នុងព្រះគ្រីស្ទ រូបកាយខ្ញុំលែងជាការអាម៉ាស់ និងការមានពិរុទ្ធភាពទៀតហើយ ប៉ុន្តែគឺសម្រាប់សិរីល្អ»។ (Emma Scrivener)

«ឥឡូវយើងមានចំណែកក្នុងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ និងជីវិតអស់កល្បជានិច្ច។» (Dietrich Bonhoeffer)