«ព្រះយេស៊ូវបានប្រៀបធៀបការយាងត្រឡប់មកវិញរបស់ទ្រង់ទៅនឹងចោរ ដែលមកពេលយប់ដែលគ្មាននរណាម្នាក់រំពឹងថាវានឹងមក»។ (David W. Chapman)


«ព្រះយេស៊ូវបានប្រៀបធៀបការយាងត្រឡប់មកវិញរបស់ទ្រង់ទៅនឹងចោរ ដែលមកពេលយប់ដែលគ្មាននរណាម្នាក់រំពឹងថាវានឹងមក»។
"Jesus compared his return to a “thief,” who comes in the night at a time at which no one expects him," (David W. Chapman).

កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។

ដ្បិតអាថ៌កំបាំងនៃអំពើទទឹងច្បាប់ កំពុងតែមានសកម្មភាពហើយ ប៉ុន្តែអ្នកដែលឃាត់ឃាំងវានៅពេលនេះ នឹងបន្តឃាត់ឃាំងរហូតត្រឹមតែពេលដែលត្រូវថយចេញទៅប៉ុណ្ណោះ។ ពេលនោះ អាទទឹងច្បាប់នឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញវា ដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយឲ្យវាវិនាសដោយរស្មីដ៏រុងរឿងនៅពេលព្រះអង្គយាងមក។ អាទទឹងច្បាប់នោះនឹងមកដោយអំណាចរបស់អារក្សសាតាំង ដោយប្រើគ្រប់ទាំងអំណាច ទីសម្គាល់ ការអស្ចារ្យក្លែងក្លាយ និងដោយគ្រប់ទាំងការបោកបញ្ឆោតដ៏អាក្រក់គ្រប់បែបយ៉ាង ដល់អស់អ្នកដែលកំពុងតែវិនាស ព្រោះគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យខ្លួនបានសង្គ្រោះទេ» (២ថែស្សាឡូនីច ២:៣-១០ គកស)។

ត្រង់នេះអ្នកនិពន្ធសន្មតថា គ្រីស្ទបរិស័ទឲ្យតម្លៃលើសង្គម ដ្បិតបើយើង (ទាំងផ្ទាល់ខ្លួន និងរួមគ្នា) ចង់មានការស្អាងគ្នាទៅវិញទៅមកឡើងក្នុងព្រះគ្រីស្ទវិញ នោះយើងត្រូវការគ្នាទៅវិញទៅមកសម្រាប់ជាការលើកទឹកចិត្តផងដែរ។ ក្នុងខគម្ពីរមួយនេះ និងក្នុងសំបុត្រទាំងមូលសាវ័ក ប៉ុល អះអាងថាក្រុមជំនុំថែស្សាឡូនីចពិតជាបានដើរតាមព្រះគ្រីស្ទមែន («ដូចដែលអ្នករាល់គ្នាកំពុងតែធ្វើនេះស្រាប់» សូមអានបន្ថែមក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីច ១:៦-១០; ៣:៦-៧; ៤:១)។ ក្នុងអត្ថន័យនេះផ្ទាល់ វាជារបៀបមួយដែលសាវ័ក ប៉ុល បាន «លើកទឹកចិត្ត» និង «ស្អាងចិត្ត» ក្រុមជំនុំ៖ គាត់បានសរសើរពួកគេសម្រាប់អ្វីដែលពួកគេកំពុងតែធ្វើបានយ៉ាងល្អ។

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។