«មានចំណុចពីរយ៉ាងដែលត្រូវធ្វើទាក់ទងនឹងដំណឹងល្អ៖ ទទួលជឿ ហើយរស់នៅតាម។» (Susanna Wesley)


«មានចំណុចពីរយ៉ាងដែលត្រូវធ្វើទាក់ទងនឹងដំណឹងល្អ៖ ទទួលជឿ ហើយរស់នៅតាម»។
"There are two things to do about the gospel: believe it and behave it," (Susanna Wesley).

ដំណឹងល្អគឺជាដំណឹងនៃការដែលព្រះជាម្ចាស់បានស្រឡាញ់លោកីយ៍នេះដ៏ម៉្លេះ រហូតដល់ថ្នាក់ទ្រង់ប្រទានព្រះរាជបុត្រាតែមួយគត់របស់ព្រះអង្គ ដើម្បីឲ្យមកសុគតសម្រាប់អំពើបាបរបស់យើង (យ៉ូហាន ៣:១៦)។

«ចំពោះក្រុមជំនុំ ដំណឹងល្អគឺជាអំណោយទានដ៏មានតម្លៃបំផុតដែលពួកគាត់ត្រូវតែថែរក្សា ការពារ និងចែកចាយបន្ត»។ (Kenneth Mbugua)

ការផ្សាយដំណឹងល្អ គឺជាការនិយាយចេញជាពាក្យសម្ដី ហើយជាការចែកចាយដំណឹង។

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។