អត្ថបទថ្មីៗ

  • in ,

    គួរ​ស្អប់​សាតាំង?

    យើង​ខ្ញុំ​គិត​ថា មូល​ហេតុ​ទី​មួយ ដែល​ព្រះ​ទ្រង់​បង្គាប់​លោក​អ្នក​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១២:៩ ឲ្យ «ខ្ពើម​សេចក្តី​អាក្រក់ ហើយ​កាន់​ខ្ជាប់​ខាង​សេចក្តី​ល្អ​វិញ» គឺ​ដោយ​សារ​លោក​អ្នក​មិន​អាច​ស្រឡាញ់​ការ​ល្អ ដោយ​មិន​បាន​ស្អប់​ការ​អាក្រក់​នោះ​ទេ។ ដើម្បី​ឲ្យ​លោក​អ្នក​អាច​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ ហើយ​ស្រឡាញ់​សេចក្តី​ល្អ ហើយ​ចង់​ឲ្យ​សេចក្តី​ល្អ​ឈ្នះ​សេចក្តី​អាក្រក់ ព្រម​ទាំង​ចង់​ឲ្យ​គេ​ពិសោធន៍​នឹង​សេចក្តី​ល្អ លោក​អ្នក​ត្រូវ​តែ​ស្អប់​សេចក្តី​អាក្រក់ ហើយ​លោក​អ្នក​ត្រូវ​តែ​ស្អប់​សាតាំង ដែល​វា​មិន​ចេះ​ខ្មាស​អៀន និង​ជា​ប្រភព​នៃ​ការ​អាក្រក់​គ្រប់​យ៉ាង។ ការ​មិន​ស្អប់​ប្រភព​នៃ​សេចក្តី​អាក្រក់ គឺ​ជា​ការ​មិន​ស្រឡាញ់​សេចក្តី​ល្អ។ ដូច​នេះ យើង​ខ្ញុំ​គិត​ថា ព្រះ​ទ្រង់​ស្អប់​សាតាំង ក្នុង​ន័យ​ទាំង​ពីរ​នេះ ហើយ​យើង​ក៏​គួរ​តែ​ស្អប់​វា​យ៉ាង​ដូច​នេះ​ផង​ដែរ។ អាន​បន្ថែម

  • in ,

    ភាព​ជា​ព្រះ​របស់​ព្រះ​យេស៊ូវ

    ទាំង​នោះ​គឺ​ជា​សំណួរ​ដ៏​ល្អ។ ជា​ដំបូង នេះ​គឺ​ជា​ងារ​ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ហឫទ័យ​ចូល​ចិត្ត​ប្រើ​ប្រាស់​ក្នុង​ការ​ហៅ​ខ្លួន​ឯង ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ មូល​ហេតុ​គឺ ពីព្រោះ​ព្រះ​អង្គ​កំពុង​តែ​បង្ហាញ​អំពី​ការ​បន្ទាប​ខ្លួន​របស់​ទ្រង់។ ហើយ​ព្រះ​អង្គ​ក៏​កំពុង​តែ​គេច​ចេញ​ពី​ការ​ឈ្លោះ​គ្នា ដែល​គ្មាន​ការ​ចាំ​បាច់ ឬ​ក៏​គ្មាន​ប្រយោជន៍​ទាក់​ទង​ទៅ​នឹង​នយោបាយ ក្នុង​បរិបទ​នៃ​ការ​រំពឹង​រង់ចាំ «ព្រះ​មេស្ស៊ី»។ ព្រះ​អង្គ​កំពុង​តែ​ពន្យារ​ការ​ឈ្លោះ​ប្រកែក​គ្នា ដើម្បី​ឲ្យ​ទ្រង់​អាច​ទៅ​ទី​កន្លែង​ផ្សេងៗ ដើម្បី​ប្រកាស​សារ​នៃ​សេចក្ដី​សង្គ្រោះ និង​រាជ្យ​របស់​ព្រះ​ជាម្ចាស់។ អាន​បន្ថែម

  • in ,

    តើ​ខ្ញុំ​គួរ​អធិស្ឋានទៅកាន់ព្រះវរបិតា ព្រះយេស៊ូវ ឬក៏ព្រះវិញ្ញាណបរិសុទ្ធ?

    សេចក្ដី​សន្និដ្ឋាន​របស់​យើង​ខ្ញុំ​គឺ​ដូច​នេះ៖ សូម​ឲ្យ​ការ​អធិស្ឋាន​ជា​ប្រចាំ និង​សាមញ្ញ​របស់​លោក​អ្នក​ជា​ការ​អធិស្ឋាន​ទៅ​កាន់​ព្រះ​វរបិតា​តាម​រយៈ​ព្រះ​វិញ្ញាណ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ ប៉ុន្តែ ក៏​សូម​ចងចាំ​ថា ដែល​ព្រះ​យេស៊ូវ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​បុគ្គល។ ក្នុង​នាម​ជា​មនុស្ស​មាន​បាប វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​អធិស្ឋាន​ទៅ​កាន់​បុគ្គល​ទាំង​បី​អង្គ។ អាន​បន្ថែម

  • in ,

    ​ព្រះ​តម្រូវ​ទុក​ជា​មុន

    យើង​ខ្ញុំ​សូម​មិន​ធ្វើ​ការ​បក​ស្រាយ​ច្រើន អំពី​បទ​គម្ពីរ​នេះ​ទេ។ ផ្អែក​លើ​បទ​គម្ពីរ​នេះ យើង​ខ្ញុំ​សូម​ឆ្លើយ​ថា ព្រះ​ទ្រង់​ពិត​ជា​បាន​តម្រូវ​ទុក​ឲ្យ​អ្នក​ខ្លះ​ធ្លាក់​នរក​មែន។ ព្រះ​ទ្រង់​ពិត​ជា​បាន​កំណត់​ទុក​ជា​មុន តាំង​ពី​អស់​កល្ប​ជានិច្ច ឲ្យ​អ្នក​ខ្លះ​បាន​សង្គ្រោះ ហើយ​ខ្លះ​ទៀត​ត្រូវ​បាត់​បង់។ តែ​ទ្រង់​បាន​ធ្វើ​កិច្ច​ការ​នេះ តាម​របៀប​ដែល​អាថ៌​កំបាំង​ចំពោះ​យើង ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អាច​ចោទ​ប្រកាន់​ព្រះ​អង្គ នៅ​ថ្ងៃ​នោះ​ឡើយ។ ពួក​អ្នក​ដែល​បាន​ទទួល​ការ​ប្រោស​លោះ​នឹង​បាន​ដឹង​ថា យើង​បាន​សង្គ្រោះ​ដោយសារ​ព្រះ​គុណ​ព្រះ​អង្គ ខណៈ​ពេល​ដែល​យើង​សម​នឹង​ធ្លាក់​នរក ហើយ​អ្នក​ដែល​មិន​បាន​សង្គ្រោះ មិន​បាន​ស្គាល់​ព្រះ​គុណ​ព្រះ​អង្គ ហើយ​ពួក​គេ​ក៏​សម​នឹង​វិនាស​ផង​ដែរ។ អាន​បន្ថែម

  • in ,

    តើការដែលព្រះគ្រោងទុកឲ្យមនុស្សមួយចំនួនធ្លាក់នរកថ្វាយសិរីល្អដល់ទ្រង់បានដោយរបៀបណា?

    នៅ​ថ្ងៃ​ជំនុំជម្រះ​ចុង​ក្រោយ យើង​នឹង​ឃើញ​ថា សេចក្ដី​យុត្តិធម៌​របស់​ព្រះ​ជាម្ចាស់​គ្មាន​ទោស​ទេ ការ​បញ្ជាក់​នៃ​ព្រះ​គុណ និង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ហើយ​ការ​ថ្វាយ​បង្គំ​របស់​យើង​នឹង​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន។ អាន​បន្ថែម

  • in ,

    ភាព​ជា​អ្នក​គង្វាល​ដ៏​ល្អ

    នៅ​ចុង​បញ្ចប់ ព្រះ​យេស៊ូវ​ដែល​ជា​ព្រះ​មេស្ស៊ី​នឹង​មិន​គ្រាន់​តែ​ប្រទាន​អាហារ​ខាង​ឯ​សាច់​ឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​ក៏​នឹង​ប្រទាន​ការ​សម្រាក​ដ៏​ល្អ​ប្រសើរ​ជាង​លោក ម៉ូសេ និង​លោក យ៉ូស្វេ និង​ពួក​វីរបុរស​នានា​នៃ​សាសន៍​អ៊ីស្រាអែល​អាច​ធ្វើ​បាន​ទៅ​ទៀត។ ប្រសិន​បើ​បង​ប្អូន​ចង់​អាន​បន្ថែម​ទៀត​អំពី​ភាព​ល្អ​ប្រសើរ​របស់​ព្រះ​យេស៊ូវ និង​ភាព​ជា​ព្រះ​មេស្ស៊ី​របស់​ទ្រង់ សូម​អាន​កណ្ឌ​គម្ពីរ​ហេព្រើរ​ទាំង​មូល។ អាន​បន្ថែម

  • in ,

    របៀបជម្នះ​​ភាព​ខ្ជិល​ច្រអូស

    ការ​ខិតខំ​ប្រឹង​ធ្វើ​ការ​មិន​មែន​ជា​លទ្ធផល​នៃ​ការ​ធ្លាក់​ក្នុង​អំពើ​បាប​នោះ​ទេ ប៉ុន្តែ​ជា​អំណោយ​ទាន​វិញ។ ប្រសិន​បើ​យើង​នឹង​ប្រឆាំង​ជា​មួយ​នឹង​ភាព​ខ្ជិល​ច្រអូស នោះ​យើង​ត្រូវ​តែ​បង្កើត​ឲ្យ​មាន​ទេវវិទ្យា​ល្អ​នៃ​ការ​ធ្វើ​ការ។ អាន​បន្ថែម

  • in ,

    តើ​គ្រីស្ទ​បរិស័ទ​ធ្វើណូអែលទេ?

    ការ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​គឺ​ពិត​ជា​ស័ក្តិ​សម​ណាស់ ទោះ​បើ​ថា​គេ​បាន​ជ្រើស​រើស​ប្រារព្ធ​នៅ​ថ្ងៃ​ទី២៥​ក៏​ដោយ ពីព្រោះ​វា​នៅ​ជិត​ថ្ងៃ​នៃ​ពិធី​ជប់​លៀង​មួយ​ចំនួន​របស់​សាសនា​ក្លែង​ក្លាយ។ ចូរ​យើង​ទទួល​យក​វា ញែក​វា​ចេញ​ជា​បរិសុទ្ធ ហើយ​ប្រើ​ប្រាស់​ឲ្យ​បាន​ប្រសើរ​បំផុត​ចុះ ពីព្រោះ​ព្រះ​គ្រីស្ទ​សម​នឹង​ទទួល​បាន​ការ​អបអរ​សាទរ​នៅ​ក្នុង​ការ​ប្រសូត​របស់​ទ្រង់។ អាន​បន្ថែម

  • in ,

    តើខ្មែរ​គួរ​ប្រារព្ធ​​បុណ្យ​ណូអែល​ដែរ​ឬ​ទេ?

    ដូច្នេះ ប្រសិន​បើ​បង​ប្អូន​ជា​ជន​ជាតិ​ខ្មែរ នោះ​បង​ប្អូន​ក៏​អាច​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​បាន​ដែរ។ ប្រសិន​បើ​បង​ប្អូន​បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​រួច​ហើយ នោះ​បង​ប្អូន​ក៏​អាច​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នេះ​ជា​មួយ​នឹង​ក្រុម​ជំនុំ​តាម​តំបន់​របស់​ខ្លួន​បាន​ដែរ ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក​កាន់​យើង​នូវ​អំណោយ​ទាន​ដ៏​អស្ចារ្យ​បំផុត។ ព្រះ​អង្គ​បាន​ដក​ចេញ​នូវ​ការ​ភ័យ​ខ្លាច​របស់​យើង ហើយ​បាន​ប្រទាន​មក​កាន់​យើង​នូវ​សេចក្ដី​សង្ឃឹម​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ អាន​បន្ថែម

  • in ,

    ណូអែល​ឆ្នាំ​នេះ

    ចូរ​ឱប​ក្រសោប​ភាព​ចម្លែក! សូម​អធិប្បាយ​អំពី «ព្រះ​អម្ចាស់​យេស៊ូវ​ដ៏​តូច» ដែល​ជា​ព្រះ​អង្គ​សង្គ្រោះ​នៅ​ភូមិ​ស្ដេច ដាវីឌ អេម៉ាញូអែល​ដ៏​ជា​ព្រះ​រាជបុត្រា​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​មក «ដល់​យើង» (អេសាយ ៩:៦)។ នេះ​គឺ​ជា​ដំណឹង​ល្អ​ដ៏​ពិត។ សូម​ចំណាយ​ពេល​ឲ្យ​បាន​យូរ​ក្នុង​ចំណុច​នៃ​ការ​យាង​មក​យក​កំណើត។ ចូរ​បង្កើត​ភាព​សប្បាយ​អ៊ូអរ​ក្នុង​ពិធី​បុណ្យ​ណូអែល​ផ្ទាល់—ដែល​ជា​ចំណុច​ដ៏​ពិត។ នេះ​គឺ​ជា​អំណោយ​ទាន​ដ៏​ធំធេង​បំផុត​ក្នុង​អត្ថ​ន័យ។ ហើយ​បន្ទាប់​មក អញ្ជើញ​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​របស់​លោក​អ្នក​ឲ្យ​មាន​អំណរ​ក្នុង​អំណោយ​ទាន​មួយ​នេះ​ផង​ដែរ។ អាន​បន្ថែម

  • in ,

    អ្នក​​ស្អប់បុណ្យ​ណូអែល​​

    ដោយ​អាស្រ័យ​លើ​រាល់​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​គ្រីស្ទ​បាន​សម្រេច​នៅ​លើ​ឈើ​ឆ្កាង នោះ​ស្នូក​សត្វ​ក៏​បាន​ក្លាយ​ជា​ទីកន្លែង​ដែល​ពេញ​ដោយ​ក្ដី​សង្ឃឹម​ក្នុង​ចក្រវាល​ដ៏​ងងឹត​ដែល​គ្មាន​សង្ឃឹម​ឡើយ។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.