អត្ថបទថ្មីៗ

  • in ,

    តើជាការខុសឆ្គងឬទេដែលមនុស្សប្រុសស្ដាប់ការអធិប្បាយរបស់មនុស្សស្រី?

    យើង​ខ្ញុំ​ក៏​ចង់​រៀន​សូត្រ​ពី​ប្រពន្ធ​របស់​យើង​ខ្ញុំ​ដែរ។ ហើយ​យើង​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ណាស់​ក្នុង​ការ​រៀន​សូត្រ​ពី​ការ​និយាយ​ស្ដី​របស់​មនុស្ស​ស្រី​ដែរ។ ប៉ុន្តែ យើង​ខ្ញុំ​មិន​ចង់​មាន​ទំនាក់​ទំនង​នៃ​ការ​ស្ដាប់ ឬ​ក៏​ការ​ទៅ​ចូល​រួម​នៅ​ក្រុម​ជំនុំ​ណា​មួយ ដែល​មាន​មនុស្ស​ស្រី​ជា​គ្រូ​គង្វាល ឬ​ក៏​អ្នក​មាន​អំណាច​លើ​យើង​ខ្ញុំ​នោះ​ទេ។ នេះ​គឺ​ជា​ចំណុច​គ្រោះ​ថ្នាក់​សម្រាប់​មនុស្ស​ប្រុស។ យើង​ខ្ញុំ​អាច​ពន្យល់​អំពី​មូល​ហេតុ​នេះ​ចេញ​ពី​ព្រះគម្ពីរ ចេញ​ពី​បទ​ពិសោធន៍ និង​ចេញ​ពី​ផ្លូវ​ចិត្ត​បាន ប៉ុន្តែ​យើង​ខ្ញុំ​ទើប​តែ​បាន​លើក​ឡើង​នូវ​ការ​សង្ខេប​ត្រួសៗ​សម្រាប់​លោក​អ្នក។ អាន​បន្ថែម

  • in ,

    ការ​រួម​ដំណេកនៅឯស្ថានសួគ៌

    យើង​ខ្ញុំ​គិត​ថា ផ្នែក​នានា​នៃ​ភេទ​របស់​យើង​ដែល​ធ្វើ​ឲ្យ​យើង​មាន​ភាព​ខុស​គ្នា​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​គឺ​ជា​អ្វី​ដែល​គួរ​ធ្វើ​ឲ្យ​យើង​មាន​គ្រប់​ហេតុ​ផល​ក្នុង​ការ​ជឿ​ជាក់​ថា វា​នឹង​បន្ត​មាន​នៅ​ក្នុង​រូប​កាយ​ថ្មី​របស់​យើង​ផង​ដែរ។ យើង​ខ្ញុំ​គិត​ថា ចំណុច​ដែល​ថា​យើង​នឹង​បរិភោគ​នៅ​ស្ថាន​សួគ៌​ក៏​ផ្ដល់​ជា​សំណើ​ថា​យើង​ក៏​នឹង​មាន​ពោះ និង​ប្រព័ន្ធ​រម្លាយ​អាហារ​ដែរ។ ដូច​គ្នា​ផង​ដែល ដូច​យើង​មាន​ពោះវៀន​ពោះតាំង​ដែល​ជួយ​ឲ្យ​រូប​កាយ​របស់​យើង​ដំណើរ​ការ​ក្នុង​របៀប​ច្បាស់​លាស់​បាន នោះ​យើង​ក៏​អាច​នៅ​មាន​ប្រដាប់​ភេទ​ដោយ​មិន​មាន​សេចក្ដី​ប្រាថ្នា​ចង់​រួម​ដំណេក​បាន​ដែរ ប៉ុន្តែ​នៅ​នៅ​មាន​ជីវៈ​សាស្ត្រ​ភេទ​ដែល​ផ្ដល់​អត្ថន័យ​ដល់​យើង​ថា​ជា​មនុស្ស​ប្រុស និង​មនុស្ស​ស្រី។ អាន​បន្ថែម

  • in ,

    តើលោកគ្រូមានយោបល់អ្វីទាក់ទងនឹងថ្ងៃ​បុណ្យ​ហាឡូវីន?

    យើង​ខ្ញុំ​ចង់​មាន​ភាព​ធូរ​រលុង និង​ទូលំទូលាយ ហើយ​ផ្ដល់​សេរី​ភាព​ទៅ​កាន់​អ្នក​ជឿ​ក្នុង​ការ​រស់​នៅ​ក្នុង​របៀប​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព។ ដូច្នេះ យើង​ខ្ញុំ​ក៏​គោរព​អ្នក​ដែល​បោះ​បង់​ចោល​ដោយ​មិន​ចង់​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​អំពើ​អាក្រក់ ហើយ​យើង​ខ្ញុំ​ក៏​គោរព​អស់​អ្នក​ដែល​និយាយ​ថា «ទេ! ចូរ​យើង​សង្គ្រោះ​វា ប្រជ្រៀត​ចូល​វា ហើយ​ប្រើ​ប្រាស់​វា​ចុះ» ដែរ។ អាន​បន្ថែម

  • in ,

    ​ការ​ធំ​ជាង​ព្រះ​យេស៊ូវ

    ទាំង​អស់​នេះ​កើត​ឡើង ពីព្រោះ​ព្រះ​យេស៊ូវ​បាន​ឈាន​ដល់​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​ព័ន្ធកិច្ច​របស់​ទ្រង់​ក្នុង​ការ​បើក​សម្ដែង​នៃ​ព្រះ​វរបិតា​តាម​រយៈ​ការ​ដែល​ព្រះ​អង្គ «ទៅ​ឯ​ព្រះ​វរបិតា» ដោយ​ឆ្លង​កាត់​ឈើ​ឆ្កាង។ ទ្រង់​បាន​បង់​ថ្លៃ​យ៉ាង​ខ្ពស់​សម្រាប់​ព័ន្ធកិច្ច​នេះ។ ព្រះ​អង្គ​បាន​បង្ហាញ​ពីរ​ដង​ថា ទ្រង់​ព្រួយ​ព្រះ​ទ័យ​យ៉ាង​ខ្លាំង​ខាង​ឯ​វិញ្ញាណ (យ៉ូហាន ១២:២៧; ១៣:២១) ខណៈ​ពេល​ដែល​ព្រះ​អង្គ​សញ្ជឹង​គិត​អំពី​ពេល​វេលា​នៅ​ខាង​មុខ។ ហើយ​ព័ន្ធកិច្ច​ដូច​គ្នា​នោះ​ក៏​បាន​តែង​តាំង​ជា​មូល​ដ្ឋាន​នៃ​អ្វី​ដែល​ទ្រង់​អាច​ប្រាប់​ពួក​សិស្ស​របស់​ទ្រង់​ថា «កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ» (យ៉ូហាន ១៤:១)។ អាន​បន្ថែម

  • in ,

    សង្គ្រោះ​ជា​រៀង​រហូត

    សេចក្ដី​សន្និដ្ឋាន​ក្នុង​ការ​វែក​ញែក៖ ព្រះ​បន្ទូល​បាន​បង្រៀន​ថា «ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ស្លាប់ ឬ​រស់ ពួក​ទេវ​តា ឬ​អំណាច​អ្វី ការ​អ្វី​នៅ​ជាន់​នេះ ឬ​ទៅ​មុខ ឬ​ឥទ្ធិ​ឫទ្ធិ​អ្វី ទី​មាន​កម្ពស់ ទី​ជម្រៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្ដី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ​បាន​ឡើយ» (រ៉ូម ៨:៣៨-៣៩)។ សូម​ចង​ចាំ​ថា ព្រះ​អង្គ​ដែល​សង្គ្រោះ​លោក​អ្នក​ក៏​ជា​ព្រះ​អង្គ​ដែល​នឹង​រក្សា​លោក​អ្នក​ទុក​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ម្ដង​ហើយ នោះ​យើង​ក៏​នឹង​មាន​សេចក្ដី​សង្គ្រោះ​នោះ​ជា​រៀង​រហូត​ដែរ។ សេចក្ដី​សង្គ្រោះ​របស់​យើង​គឺ​ពិត​ជា​មាន​ការ​ធានា​យ៉ាង​អស់​កល្ប​ជានិច្ច​មែន! អាន​បន្ថែម

  • in ,

    តើវាជាអំពើបាបឬទេ ដែលខ្ញុំមានស្នេហាជាមួយនឹងអ្នកដែលមិនមែនជាគ្រីស្ទបរិស័ទ?

    ហើយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ២កូរិនថូស ៦:១៤ ក៏​បាន​ចែង​ថា «កុំ​ឲ្យ​ទឹម​នឹម​ស្រៀក ជា១​នឹង​មនុស្ស​មិន​ជឿ​ឡើយ»។ ខ​គម្ពីរ​នេះ​ក៏​ទាក់ទង​គ្នា​ជា​មួយ​នឹង​ជីវិត​អាពាហ៍ពិពាហ៍​ដែរ។ មូល​ហេតុ​គឺ​ដោយ​សារ​ជីវិត​អាពាហ៍ពិពាហ៍​គឺ​ជា​ប្រភេទ​មួយ​នៃ​ការ​រួប​រួមគ្នា​ដ៏​ជ្រាល​ជ្រៅ។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​វា​ជា​ការ​រួបរួម​គ្នា​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ក៏​ដូច​ជា​ការ​រួប​រួម​គ្នា​ខាង​ឯ​រូប​កាយ​ដែរ។ អាន​បន្ថែម

  • in ,

    សេចក្ដី​​ខុស​ឆ្គង​របស់លោក យូសែប ព្រីនស៍

    ដំណឹង​ល្អ​សន្យា​ថា មនុស្ស​មាន​បាប​ដែល​បះបោរ​នឹង​ទទួល​បាន​ការ​ផ្សះផ្សា​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​តាម​រយៈ​ព្រះ​លោហិត​របស់​ព្រះ​សង្គ្រោះ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ដំណឹង​ល្អ​សន្យា​មក​កាន់​យើង​ថា យើង​នឹង​មាន​អំណរ​ចេញ​ពី​ការ​រងទុក្ខ និង​ការ​ធានា​ថា អស់​អ្នក​ណា​ដែល​បាន​លះ​បង់​អ្វីៗ​ទាំង​អស់​លើ​លោក​នេះ​សម្រាប់​ប្រយោជន៍​របស់​ទ្រង់​នឹង​ទទួល​បាន​មួយ​រយ​ដង​នៅ​ឯ​ស្ថាន​សួគ៌​វិញ (ម៉ាថាយ ១៩:២៩)។ អាន​បន្ថែម

  • in ,

    គួរ​យល់​ដឹង​អំពី​សំណួរ-ចម្លើយ

    សំណួរ-ចម្លើយ​គឺ​ជា​ទម្រង់​មួយ​នៃ​ការ​ណែនាំ​ខាង​ឯ​ជំនឿ​សាសនា ជា​ទូ​ទៅ​មាន​បទ​បង្ហាញ​ជា​ទម្រង់​និយាយ។ ជា​ទូ​ទៅ ការ​ណែនាំ​មាន​មូល​ដ្ឋាន​លើ​សៀវភៅ ឬ​ក៏​ឯកសារ​ដែល​គេ​ហៅ​ថា (“catechism” ក្នុង​ភាសា​អង់គ្លេស ប្រែ​ជា​ភាសា​ខ្មែរ​ថា​ជា «សំណួរ-ចម្លើយ») ដែល​មាន​គោលការណ៍​សង្ខេបៗ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​គោល​ជំនឿ​សាសនា។ អាន​បន្ថែម

  • in ,

    តើការរក្សាថ្ងៃសប្ប័ទឲ្យបានបរិសុទ្ធមានន័យយ៉ាងដូចម្ដេច?

    ប៉ុន្តែ យើង​ខ្ញុំ​ក៏​មិន​ស៊ើប​សួរ​នាំ​នៅ​ឯ​ព្រះ​វិហារ ឬ​ក៏​កន្លែង​ធ្វើ​ការ​របស់​យើង​ខ្ញុំ​ថា តើ​បុគ្គលិក​បាន ឬ​ក៏​នឹង​ធ្វើ​អ្វី​ខ្លះ​ដែរ? អ្វី​ដែល​យើង​ខ្ញុំ​ចង់​លើក​ឡើង​គឺ​ថា លោក​អ្នក​ត្រូវ​តែ​ញែក​ថ្ងៃ​ណា​មួយ​នៃ​សប្តាហ៍ ដើម្បី​សម្រាក ហើយ​លោក​អ្នក​ត្រូវ​រក​របៀប​និយាយ​ទៅ​កាន់​ព្រះ​ជាម្ចាស់​ថា «ទូល​បង្គំ​ស្រឡាញ់​ទ្រង់។ ទូល​បង្គំ​គោរព​កោត​ខ្លាច​ព្រះ​អង្គ។ ហើយ​ទូល​បង្គំ​ក៏​នឹង​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​អង្គ​ក្នុង​របៀប​ដ៏​ពិសេស​នៅ​ថ្ងៃ​នេះ​ផង​ដែរ»។ អាន​បន្ថែម

  • in ,

    ការ​ចាក់​សាក់

    ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បាន​លើក​ឡើង​នូវ​ចំណុច​អ្វី​ទាក់​ទង​នឹង​ថា តើ​អ្នក​ជឿ​ព្រះ​យេស៊ូវ​គួរ ឬ​ក៏​មិន​គួរ​ចាក់​សាក់​នោះ​ទេ។ ដូច្នេះ យើង​មិន​អាច​លើក​ឡើង​ថា ការ​ចាក់​សាក់​គឺ​ជា​អំពើ​បាប​បាន​ដែរ។ ដោយ​សារ​ព្រះ​បន្ទូល​មាន​ភាព​ស្ងៀមស្ងាត់ នោះ​ការ​ចាក់​សាក់​ធ្លាក់​ក្រោម​ក្រុម​ទស្សនៈ «ពណ៌​ប្រផេះ» ដូច្នេះ​ទាក់​ទង​នឹង​ចំណុច​នេះ អ្នក​ជឿ​គួរ​ប្រើប្រាស់​ការ​ដឹង​ជាក់​ក្នុង​ចិត្ត​របស់​ខ្លួន ហើយ​គោរព​អ្នក​ដែល​ទំនង​ជា​មាន​ការ​ដឹង​ជាក់​ក្នុង​ចិត្ត​ខុសៗ​គ្នា។ អាន​បន្ថែម

  • in ,

    តើវាជាអំពើបាបទេ ក្នុងការមិនចូលចិត្តគោលជំនឿនៃការជ្រើសតាំង?

    ប្រសិន​បើ​ព្រះ​ជាម្ចាស់​បាន​រៀប​ផែន​ការ​ឲ្យ​ស្ដេច នេប៊ូក្នេសា បំផ្លាញ​ទី​ក្រុង​យេរូសាឡឹម តើ​យើង​គួរ​ចូល​ចិត្ត​ការ​នោះ​ដែរ​ឬ​ទេ? ចម្លើយ​របស់​យើង​ខ្ញុំ​គឺ​ថា៖ យើង​គួរ ហើយ​ក៏​មិន​គួរ​ផង​ដែរ។ យើង​មិន​គួរ​ចូល​ចិត្ត​នៅ​ពេល​ដែល​ស្ត្រី​ស្ងោរ​កូន​របស់​ខ្លួន ប៉ុន្តែ​យើង​គួរ​ទទួល​យក​នូវ​ពេល​ដែល​ព្រះ​ជាម្ចាស់​បាន​សម្រេច​ឲ្យ​ការ​នោះ​កើត​ឡើង។ ហេតុ​ដូច្នេះ យើង​ត្រូវ​មាន​ទស្សនៈ​ពីរ​យ៉ាង ត្រង់​ថា​ទាក់​ទង​នឹង​អ្វី​ដែល​យើង​ឃើញ​ក្នុង​កញ្ចក់​តូច​យើង​មិន​គួរ​ចូល​ចិត្ត​វា​នោះ​ទេ តែ​ក្នុង​កញ្ចក់​ធំ​យើង​គួរ​ចូល​ចិត្ត​វា ពីព្រោះ​នោះ​ឯង​គឺ​ជា​របៀប​ដែល​ព្រះ​ជាម្ចាស់​បណ្ដាល​ឲ្យ​កើត​ឡើង​លើ​ផែនដី​នេះ។ អាន​បន្ថែម

  • in ,

    តើការសុគតរបស់​ព្រះយេស៊ូវសម្រេចអ្វីសម្រាប់អ្នកដែលទ្រង់មិនបានជ្រើសតាំង

    ព្រះ​គ្រីស្ទ​បាន​ទិញ​ព្រះ​គុណ​ទាំង​អស់ ប៉ុន្តែ​ក៏​នៅ​មាន​ការ​បង់​ថ្លៃ​ខ្លះ​ទៀត​ដែរ។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.