in

អ្នក​កាត់​ក្ដី

  

ឈើ​ឆ្កាង​ក៏​បាន​បង្ហាញ​ពី​ភាព​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់​ដែរ។ ការ​ដែល​ព្រះ​យេស៊ូវ​ធ្វើ​ជា​តង្វាយ​លោះ​បាប បាន​បង្ហាញ​ពី​ភាព​បរិសុទ្ធ​ដ៏​គ្មាន​ដែន​កំណត់​របស់​ព្រះ​ជាម្ចាស់ និង​ការ​ដែល​ទ្រង់​ស្អប់​អំពើ​បាប​ជា​យ៉ាង​ណា នោះ​យើង​ក៏​គួរ​តែ​ស្រក់​ទឹក​ភ្នែក​យ៉ាង​នោះ​ដែរ។ យើង​ឃើញ​ថា ព្រះ​ជាម្ចាស់​ស្អប់​អំពើ​បាប​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ទ្រង់​ទម្លាក់​ទោស​នៃ​អំពើ​បាប​នោះ​ទៅ​លើ​ព្រះ​រាជបុត្រា​របស់​ទ្រង់។​​

(A.W. Pink)
«ដ្បិត​ឈ្នួល​របស់​បាប ជា​សេចក្ដី​ស្លាប់ តែ​អំណោយ​ទាន​របស់​ព្រះ​វិញ គឺ​ជីវិត​អស់​កល្ប​ជានិច្ច នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជា​ព្រះ​អម្ចាស់​នៃ​យើង»។ (រ៉ូម ៦:២៣ គកស)

ពិត​ប្រាក​ដ​ណាស់ ព្រះជាម្ចាស់​ល្អ ហើយ​មាន​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ប៉ុន្តែ​កុំ​ច្រឡំ​ថា ទ្រង់​នឹង​មិន​កាត់ទោស​អស់​ទាំង​អំពើ​បាប​របស់​មនុស្ស​ដែល​មិន​ប្រែចិត្ត​នោះ​ឡើយ។ ទ្រង់​នឹង​បញ្ជូន​មនុស្ស​មាន​បាប​ទាំង​អស់​ទៅ​នរក ប៉ុន្តែ ទ្រង់​នឹង​អត់ទោស​បាប​ដល់​អស់​អ្នកណា​ដែល​ប្រែចិត្ត ហើយ​ទទួល​ជឿ​ព្រះយេស៊ូវ​យ៉ាង​ពិត​ប្រាកដ។

ដកស្រង់ចេញពី adam4d.com ដោយការអនុញ្ញាត។
បកប្រែដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
រចនាអត្ថបទភាសាខ្មែរ៖ លោក ជួប ប៊ុនហាក់ និង​លោក ទេព រ៉ូ

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អំណោយ​ទាន​នៃ​ព្រះ

ត្រូវ​​តែឮ