
មើលទៅកាន់ព្រះជាម្ចាស់ដប់ដង
«ពេលណាលោកអ្នកមើលមកកាន់ខ្លួនឯងម្ដង សូមមើលទៅកាន់ព្រះជាម្ចាស់ដប់ដង»។ (Robert Murray Mccheyne)
ថ្មីៗ
អត្ថបទថ្មីបំផុតដែលបានផ្សាយលើ ផ្លូវពិត។

«ពេលណាលោកអ្នកមើលមកកាន់ខ្លួនឯងម្ដង សូមមើលទៅកាន់ព្រះជាម្ចាស់ដប់ដង»។ (Robert Murray Mccheyne)

«ទូលបង្គំនឹងអរសប្បាយ ហើយរីករាយឡើងក្នុងទ្រង់ ឱព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងដំកើងដល់ព្រះនាមទ្រង់» (ទំនុកតម្កើង ៩:២)

«ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្ដីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ» (ហេព្រើរ ១០:៣៥)

«មានមនុស្សជាច្រើនព្យាយាមស្វែងរកការបើកសម្ដែងដ៏ពិសេសពីព្រះជាម្ចាស់ ខណៈពេលដែលការបែកសម្ដែងនោះត្រូវបានបន្សល់ចោលលើទូសៀវភៅប្រឡាក់ដោយធូលីដី»។ (Burk Parsons)

«ប្រសិនបើលោកអ្នកចង់បានព្រះយេស៊ូវ ដាច់ខាតលោកអ្នកត្រូវតែបោះបង់ការលោភលន់ចង់បានលុយកាក់ចោល» (Kenneth Mbugua)

«ព្រះយេស៊ូវគ្រីស្ទបានព្រមានថា ការដេញតាមទ្រព្យសម្បត្តិគឺមិនមែនជាការកោតខ្លាចព្រះជាម្ចាស់ទេ ប៉ុន្តែជាគ្រោះថ្នាក់យ៉ាងធំ ដែលយើងត្រូវតែគេចចេញ»។ ( Kenneth Mbugua)

«ជំនឿមិនមែនជាមូលដ្ឋាននៃការដែលព្រះជាម្ចាស់ព្រមទទួលយើងនោះទេ តែព្រះគ្រីស្ទវិញទេដែលជាមូលដ្ឋានរបស់យើង»។

«ចូរគោរពដល់ព្រះយេហូវ៉ា ដោយកោតខ្លាច ហើយមានសេចក្ដីអំណរ ដោយញ័ររន្ធត់» (ទំនុកតម្កើង ២:១១

«ប្រវត្តិសាស្ត្រមនុស្សលោកគឺជាដំណើររឿងដ៏យូរលង់ ហើយអាក្រក់ត្រង់ថាពួកគេព្យាយាមស្វែងរកអ្វីៗផ្សេងទៀតក្រៅពីព្រះជាម្ចាស់ ដែលនឹងនាំឲ្យពួកគេមានភាពអរសប្បាយ»។ (C.S. Lewis)

«ដោយសារព្រះជាម្ចាស់ជាព្រះដែលមានព្រះជន្មរស់នៅ នោះព្រះអង្គអាចព្រះសណ្ដាប់ឮ៖ ដោយសារព្រះជាម្ចាស់ជាព្រះដែលមានព្រះជន្មរស់នៅ នោះព្រះអង្គនឹងសណ្ដាប់ឮ។ ដោយព្រោះព្រះអង្គជាព្រះនៃការតាំងសញ្ញា នោះព្រះអង្គបានតម្រូវឲ្យរូបអង្គទ្រង់ព្រះសណ្ដាប់ឮ»។ (C.H. Spurgeon)

កាតព្វកិច្ចមួយរបស់ពួកជំនុំ គឺធ្វើជាឧបករណ៍សម្រាប់ព្រះជាម្ចាស់ប្រើ ដើម្បីជួយឲ្យរាស្ត្ររបស់ទ្រង់រីកចម្រើនក្នុងព្រះគុណ។

«ត្រូវប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង» (ម៉ាថាយ ៦:២០)