
ថ្មីៗ
អត្ថបទថ្មីបំផុតដែលបានផ្សាយលើ ផ្លូវពិត។


ព័ន្ធកិច្ចរបស់ព្រះយេស៊ូវមានប្រសិទ្ធភាព ពីព្រោះព្រះអង្គបានយកឈ្នះលើសេចក្ដីល្បួង ហើយបានរស់នៅក្នុងជីវិតដ៏បរិសុទ្ធ ហើយទ្រង់ក៏បានត្រាស់ហៅឲ្យអ្នកដទៃមានចំណែកជាមួយទ្រង់ក្នុងការធ្វើព័ន្ធកិច្ចដែរ។ សូមឲ្យយើងមិនគ្រាន់តែឆ្លើយតបដោយដើរតាមការត្រាស់ហៅរបស់ព្រះអង្គប៉ុណ្ណោះនោះទេ ប៉ុន្តែសូមឲ្យយើងត្រាប់តាមជីវិតរស់នៅរបស់ព្រះអង្គផងដែរ ក្នុងការចេញទៅបង្កើតសិស្ស!

«ដូចដែលការឃោរឃៅនៃខ្យល់ និងរលកធ្វើឲ្យនាវាលិច នោះការល្មោភស៊ីផឹកក៏នឹងពន្លិចព្រលឹង និងរូបកាយរបស់យើងចូលទៅក្នុងទីជម្រៅនៃស្ថាននរកដែរ»។ (Andrew Gray)




«យើងមិនអាចអះអាងថាសេចក្ដីពិតណាមួយត្រឹមត្រូវបានលុះត្រាតែយល់ ហើយលើកឡើងអំពីវាយ៉ាងច្បាស់លាស់សិន។ ហើយយើងក៏មិនអាចយល់សេចក្ដីពិតណាមួយបានយ៉ាងគ្រប់ទ្រង់ទ្រាយដែរ លុះត្រាតែយើងមើលវាក្នុងទំនាក់ទំនងតែមួយជាមួយសេចក្ដីពិតនានាក្នុងប្រព័ន្ធដែលព្រះគ្រីស្ទជាចំណុចស្នូល»។ (AA Hodge)

ក្នុងនាមជាមនុស្ស យើងស្ថិតក្រោមលក្ខណសម្បត្តិរបស់លោក អ័ដាម លើផែនដីនេះ។ មិនថាយើងខំប្រឹងប៉ុណ្ណាក៏ដោយក្នុងការមិនប្រព្រឹត្ត ក៏យើងនៅបន្តប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងព្រះជាម្ចាស់ដែរ។ ចំណុចនេះគឺពិតសម្រាប់មនុស្សគ្រប់ៗរូប។ សាវ័ក ប៉ុល បានស្ដីបន្ទោសដាក់សាវ័ក ពេត្រុស ដោយសារគាត់បង្ហាញការពេញចិត្តបែបលម្អៀង (កាឡាទី ២:១១-១៣)។ ក្នុងព័ន្ធកិច្ចរបស់សាវ័ក ប៉ុល ពេលក្រោយទៀត គាត់បានហៅខ្លួនឯងថា ជាមនុស្សមានបាបលេខមួយ (១ធីម៉ូថេ ១:១៥)។ ទាំងសាវ័ក ពេត្រុស សាវ័ក យ៉ាកុប សាវ័ក យ៉ូហាន និងសាវ័ក ប៉ុល សុទ្ធតែបានសារភាពថា ពួកគាត់មិនមែនជាមនុស្សល្អឥតខ្ចោះទេ។ តើឲ្យអ្នក ហើយនិងខ្ញុំអះអាងខុសពីពួកគាត់បានយ៉ាងដូចម្តេចទៅ?

«ឱព្រះអង្គអើយ សូមទ្រង់ឈរឡើងជំនុំជំរះផែនដីចុះ ដ្បិតទ្រង់នឹងបានអស់ទាំងនគរទុកជាមរដក» (ទំនុកតម្កើង ៨២:៨)

«ដ្បិតមានសេចក្តីចែងទុកមកថា «ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធ ដ្បិតអញជាបរិសុទ្ធ» (១ពេត្រុស ១:១៦)


«លោកីយ៍នេះកោតសរសើរទូលបង្គំ ដ្បិតទូលបង្គំគិតថា វាផ្ដល់កិត្តិយសដល់ទូលបង្គំក្នុងការផ្គាប់ចិត្តវា» (Augustine)