១. ព្រះគ្រីស្ទគឺជាព្រះអម្ចាស់លើគ្រប់អ្វីៗទាំងអស់ ពីព្រោះទ្រង់ជាព្រះ
ព្រះវរបិតាគឺជាព្រះ។ ព្រះរាជបុត្រាគឺជាព្រះ។ ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះ។ ព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់តាមរយៈអំណាចនៃការគ្រោងទុករបស់ទ្រង់ (ទំនុកតម្កើង ១០៣:១៩)។ និយាយឲ្យចំទៅ បុគ្គលនីមួយៗនៃព្រះត្រៃឯកមានឋានៈស្មើគ្នាក្នុងការគ្រងរាជ្យលើអ្វីៗទាំងអស់។ ព្រះគ្រីស្ទគ្រប់គ្រងលើអ្វីៗទាំងអស់។ ការគ្រងរាជ្យនេះ គឺលើគ្រប់អ្វីៗទាំងអស់ មិនមែនគ្រាន់តែលើខ្យល់អាកាស ពេលវេលា ឬក៏អ្វីៗដែលយើងធ្វើនោះទេ ពោលគឺលើសត្វចាប សរសៃសក់ក្បាលរបស់យើង ក៏ដូចជាគ្រប់ទាំងអាតូមដែរ។
២. ព្រះគ្រីស្ទគឺជាព្រះអម្ចាស់លើអ្វីៗទាំងអស់ ពីព្រោះទ្រង់បានសម្រេចការស្ដាប់បង្គាប់បានយ៉ាងឥតខ្ចោះតាមលក្ខណៈជាមនុស្ស ទ្រង់បាននាំនូវក្ដីសង្គ្រោះដល់យើង ហើយព្រះជាម្ចាស់បានឲ្យទ្រង់គ្រងរាជ្យលើចក្រវាលទាំងមូលទុកជារង្វាន់
ព្រះវរបិតាបានតាំងឲ្យព្រះគ្រីស្ទគង់នៅខាងស្ដាំព្រះហស្តរបស់ទ្រង់ ថែមទាំងឲ្យទ្រង់មានអំណាចលើចក្រវាលទាំងមូល ទុកជាលទ្ធផលនៃការមានព្រះជន្មរស់ឡើងវិញ និងការយាងត្រឡប់ទៅស្ថានសួគ៌វិញ៖
«…(ព្រះដ៏ជាព្រះវរបិតា) ប្រោសព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ឡើងវិញ និងឲ្យគង់នៅខាងស្ដាំព្រះអង្គនៅស្ថានបរមសុខ ខ្ពស់ជាងវត្ថុស័ក្ដិសិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទ្ធិ មានបារមីគ្រប់គ្រង និងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។ ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឲ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ទ ព្រមទាំងប្រទានឲ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើក្រុមជំនុំ ដែលជាព្រះកាយរបស់ព្រះអង្គ។ ក្រុមជំនុំនេះបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះគ្រីស្ទ ហើយព្រះគ្រីស្ទផ្ទាល់ ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដែរ» (អេភេសូរ ១:២០-២៣ គខប)។
ព្រះគ្រីស្ទជាបុគ្គលមួយអង្គ ហើយការដែលទ្រង់គ្រងរាជ្យលើគ្រប់អ្វីៗទាំងអស់ គឺជាការគ្រងរាជ្យរួមគ្នា។ ប៉ុន្តែ ទ្រង់បានធ្វើការនោះចេញពីទស្សនៈពីរយ៉ាង៖ ១) ព្រោះទ្រង់ជាព្រះ ២) ព្រោះទ្រង់បានសម្រេចជ័យជម្នះចុងក្រោយលើអំពើបាប និងសេចក្ដីស្លាប់តាមរយៈការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅស្ថានសួគ៌។ ព្រះគ្រីស្ទជាបុគ្គលមួយអង្គដែលជាព្រះផង និងជាមនុស្សផង ហើយក៏កំពុងសោយរាជ្យលើបល្ល័ង្កនៃចក្រវាលទាំងមូល។
៣. ព្រះគ្រីស្ទមានអំណាចលើទាំងអ្នកជឿ និងអ្នកមិនជឿ
ចំណុចខុសគ្នារវាងអ្នកជឿ និងអ្នកមិនជឿគឺ៖ អ្នកជឿទទួលស្គាល់ ហើយចុះចូលក្រោមអំណាចរបស់ព្រះគ្រីស្ទដោយអំណរ ដ្បិតពួកគាត់បានទទួលសេចក្ដីសង្គ្រោះពីទ្រង់។
«ខ្ញុំបានទទួលសិទ្ធិអំណាចទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ដូច្នេះ ចូរទៅបង្កើតសិស្សពីគ្រប់ជនជាតិ…» (ម៉ាថាយ ២៨:១៨-១៩ គគខ)។
៤. យើងត្រូវតែស្ដាប់បង្គាប់ព្រះគ្រីស្ទគ្រប់ចំណុច
ចូរចាំថា ការស្ដាប់បង្គាប់មិនអាចជួយឲ្យយើងទទួលបានក្ដីសង្គ្រោះទេ ហើយក៏គ្មានចំណែកក្នុងការដែលយើងក្លាយជាអ្នកទទួលក្ដីសង្គ្រោះដែរ។ ព្រះជាម្ចាស់រាប់យើងជាសុចរិតដោយសារព្រះគុណរបស់ទ្រង់ដែលជាអំណោយទានសម្រាប់យើង (រ៉ូម ៣:២៤)។ វា (ការរាប់ជាសុចរិត) ជាព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ទាំងស្រុង (អេភេសូរ ២:៨)។ ការដែលនាំឲ្យព្រះជាម្ចាស់អត់ទាស់បាបយើង ក៏ដូចជានាំឲ្យយើងទទួលបានអត្ថប្រយោជន៍ជាច្រើនទាក់ទងនឹងសេចក្ដីសង្គ្រោះ មិនមែនជាការស្ដាប់បង្គាប់របស់យើងទេ វាជាការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទទៅវិញទេ។
យើងទទួលបានសេចក្ដីសង្គ្រោះដោយមានការរួបរួមជាមួយនឹងទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ និងតាមរយៈការដែលយើងជឿទុកចិត្តលើទ្រង់តែមួយប៉ុណ្ណោះ។ ការដែលយើងស្ដាប់បង្គាប់ទ្រង់ដោយស្មោះត្រង់ គឺជាការដែលយើងថ្វាយការអរព្រះគុណដល់ទ្រង់ ព្រោះទ្រង់បានសង្គ្រោះយើងរួចទៅហើយ។ ដោយសារព្រះបានសង្គ្រោះយើង ដូច្នេះទ្រង់បានប្រទានអំណាចឲ្យយើងតាមរយៈព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ ដើម្បីឲ្យយើងអាចបង្កើតផលផ្លែខាងឯវិញ្ញាណបាន (កាឡាទី ៥:២២-២៣)។
៥. យើងត្រូវតែបម្រើព្រះគ្រីស្ទគ្រប់ពេលវេលា ពេញមួយជីវិត ហើយអស់ពីចិត្តរបស់យើង
ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលយើងបម្រើទ្រង់៖
ព្រះគ្រីស្ទកំពុងសោយរាជ្យ ហើយទ្រង់ស័ក្តិសមនឹងឲ្យយើងស្ដាប់បង្គាប់
ព្រះគ្រីស្ទមានគ្រប់លក្ខណៈដែលគួរឲ្យយើងស្រឡាញ់ ហេតុដូច្នេះហើយបានជាយើងបម្រើទ្រង់
ព្រះជាម្ចាស់បានបង្គាប់យើងឲ្យបម្រើទ្រង់
ព្រះជាម្ចាស់បានបង្កើតយើង តុបតែងយើង គ្រោងយើង គឺដើម្បីបម្រើទ្រង់
មានតែការបម្រើទ្រង់ប៉ុណ្ណោះដែលអាចនឹងឲ្យយើងរកឃើញនូវភាពស្កប់ចិត្ត និងអំណរដ៏ពោរពេញនៅក្នុងជីវិតនេះ
ព្រះវិញ្ញាណបរិសុទ្ធជាអង្គដែលប្រទានកម្លាំងដល់យើងក្នុងការបម្រើទ្រង់
ការដែលយើងបម្រើព្រះគ្រីស្ទ គឺមានន័យថា យើងកំពុងតែបម្រើព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធដែរ ពីព្រោះបុគ្គលនីមួយៗជាព្រះត្រៃឯក។
៦. ព្រះគុណដឹកនាំយើង ហើយប្រដាប់យើងឲ្យលូតលាស់ក្នុងការបម្រើព្រះគ្រីស្ទ
យើងមិនត្រូវសន្មតថា ការដែលយើងបម្រើកើតចេញពីខ្លួនយើងផ្ទាល់នោះទេ។ ព្រះជាម្ចាស់បានផ្ដល់ព្រះគុណ នៅក្នុងព្រះគ្រីស្ទ ដើម្បីនឹងដឹកនាំ ប្រដាប់ និងផ្ដល់កម្លាំងដល់យើង។ ការនេះកើតឡើងតាមរយៈ ការអានព្រះគម្ពីរ ការសិក្សាព្រះគម្ពីរ ការអធិប្បាយ ការធ្វើពិធីលៀងព្រះអម្ចាស់ ការជ្រមុជទឹក ការអធិស្ឋាន និងការប្រកបគ្នាជាមួយនឹងពួកបរិសុទ្ធផ្សេងៗទៀត នៅក្នុងក្រុមជំនុំដែលជារូបកាយរបស់ព្រះគ្រីស្ទ។ ការទាំងអស់នេះអាចកើតឡើងបានតាមរយៈព្រះវត្តមាន និងអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងយើង។
លើសពីនេះទៅទៀត យើងក៏អាចនឹងទទួលបានការធនធានម៉្យាងទៀតតាមរយៈទេវវិទ្យា និងគំរូផ្សេងៗដែលគ្រីស្ទបរិស័ទជំនាន់មុនៗបានបន្សល់ទុកសម្រាប់យើង។ បុគ្គលដូចជាលោកគ្រូ ចន កាល់វិន (John Calvin) អ័ប្រាហាំ ឃូព័រ (Abraham Kuyper)។ល។ ដែលពួកគាត់បានគិតយ៉ាងស៊ីជម្រៅ និងយ៉ាងយកចិត្តទុកដាក់អំពីខ្លឹមសារនៃការបម្រើព្រះគ្រីស្ទពេញមួយជីវិត។
៧. ការបម្រើព្រះគ្រីស្ទបង្កើតឲ្យជីវិតយើងមានលក្ខណៈខុសពីអ្នកដទៃ
គ្រីស្ទបរិស័ទមានលក្ខណៈខុសគ្នាឆ្ងាយពីអ្នកមិនជឿ ជាពិសេសទាក់ទងនឹងចំណាប់អារម្មណ៍នៃចិត្តរបស់ពួកគាត់។ យើងអាចឃើញពីលក្ខណៈខុសគ្នានេះ គឺមានគ្រប់ទាំងចំណុចនៃជីវិតរស់នៅរបស់ពួកគាត់។ យើងមានការជំរុញចិត្តដែលខុសប្លែកពីអ្នកមិនជឿ។ ទស្សនៈស្ដីពីច្បាប់រវាងយើង និងលោកីយ៍នេះគឺ ខុសគ្នាឆ្ងាយណាស់ ព្រោះយើងទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាអង្គដែលបង្កើតឲ្យមានច្បាប់ ហើយក៏ជាអង្គគ្រប់គ្រងផែនដីនេះដែរ។ យើងមើលមកខ្លួនឯងឃើញថា ខុសពីគេ ព្រោះយើងដឹងថា ព្រះជាម្ចាស់បានបង្កើតយើងក្នុងរូបអង្គទ្រង់ ហើយយើងក៏ជាកម្មសិទ្ធិរបស់ទ្រង់ដែរ។ យើងមានគោលបំណងខុសគ្នាពីអ្នកមិនជឿ ព្រោះព្រះជាម្ចាស់បានផ្ដល់គោលបំណងដល់យើងដែលជាអ្នកជឿ។ យើងបម្រើព្រះជាម្ចាស់ និងនគររបស់ទ្រង់ ខណៈពេលដែលពួកគាត់បម្រើគោលបំណងរបស់ខ្លួន ដែលគោលបំណងនោះប្រៀបដូចជាព្រះក្លែងក្លាយយ៉ាងដូច្នោះដែរ។
ចំណុចខុសគ្នានៅក្នុងការចាប់ផ្ដើមក៏បង្ហាញឲ្យឃើញថាខុសគ្នាដែរ ការនោះបាននាំឲ្យមនុស្សជាច្រើនគិតថា នេះជាចំណុចខុសគ្នាដ៏សាមញ្ញខាងឯសាសនា ដូចជាទេវវិទ្យា និងគណិតវិទ្យា។ នយោបាយ ការងារ ទំនាក់ទំនង ស្ថាប័ន ហិរញ្ញវត្ថុ និងសិល្បៈសុទ្ធតែត្រូវការគ្រីស្ទបរិស័ទក្នុងការផ្ដល់គំរូ ដូចដែលចំណុចក្នុងក្រុមជំនុំ ជីវិតអាពាហ៍ពិពាហ៍ ការធ្វើជាឪពុកម្ដាយ និងការមើលថែកូនដែលមានមនុស្សជាច្រើនទទួលស្គាល់ថាគំរូគឺមកពីគ្រីស្ទបរិស័ទ។
៨. ដោយសារព្រះគ្រីស្ទគឺជាម្ចាស់លើផែនដីទាំងមូល យើងអាចរៀនធ្វើការជាមួយនឹងអ្នកមិនជឿក្នុងរយៈពេលខ្លីបាន
យើងអាចធ្វើការបែបនេះបាន ព្រោះតាមរយៈព្រះគុណសាមញ្ញរបស់ព្រះជាម្ចាស់ ទ្រង់បានរារាំងមិនឲ្យចិត្តគេបះបោរម្ដងហើយម្ដងទៀតឡើយ។
៩. ព្រះគ្រីស្ទប្រទានអំណាច និងទំនួលខុសដល់មនុស្សយើងខុសៗគ្នាតាមកាលៈទេសៈផ្សេងៗគ្នានៃជីវិតយើង
ព្រះជាម្ចាស់ជាអ្នកបង្កើតឲ្យមានអំណាច មិនមែនមនុស្សលោកទេ។ ហេតុដែលអំណាចរបស់មនុស្សយើងមានដែនកំណត់ ពីព្រោះព្រះជាម្ចាស់ជាអ្នកឲ្យអំណាចនោះតាមរយៈព្រះរាជបុត្រារបស់ទ្រង់។ ទំនួលខុសត្រូវរបស់មន្ត្រី អ្នកដឹកនាំក្នុងជួររដ្ឋាភិបាល ឪពុកម្ដាយ អ្នកដឹកនាំក្រុមជំនុំ (គ្រូគង្វាល និងក្រុមចាស់ៗ) អ្នកដឹកនាំក្នុងការរកស៊ី (ម្ចាស់ និងអ្នកគ្រប់គ្រង) គ្រូបង្រៀន ជាងគំនូរ កសិករ។ល។ សុទ្ធតែកំណត់ពីព្រះជាម្ចាស់ ហើយទំនួលខុសត្រូវទាំងនោះមានលក្ខណៈខុសគ្នាអាស្រ័យលើអំណាចដែលបុគ្គលនីមួយៗមាន។ គ្រីស្ទបរិស័ទត្រូវតែសិក្សាព្រះគម្ពីរ ហើយគិតពីរបៀបនៃការទទួលខុសត្រូវនូវរាល់ចំណុចនីមួយៗនៃជីវិតយើង។
១០. ព្រះជាម្ចាស់បានសម្រេចការដ៏ប្លែកគ្នារវាងក្រុមជំនុំ និងស្ថាប័នផ្សេងៗ តាមរយៈព្រះគ្រីស្ទ
ក្រុមជំនុំដ៏ពិត គឺជារូបកាយរបស់ព្រះគ្រីស្ទដែលទទួលបានភាពបរិសុទ្ធតាមរយៈព្រះវត្តមាននៃការគង់នៅរបស់ព្រះវិញ្ញាណបរិសុទ្ធ។ យើងអាចឃើញការនេះតាមរយៈការដែលក្រុមជំនុំតាមតំបន់ជួបប្រជុំគ្នាជារូបកាយរបស់ព្រះគ្រីស្ទ ហើយយើងក៏ដឹងដែរថា ព្រះគ្រីស្ទបានរាប់ការនេះនៅស្ថានសួគ៌ដែរ (អេភេសូរ ២:៦)។ ព្រះជាម្ចាស់បានតែងតាំងក្រុមជំនុំឲ្យមានលក្ខណៈខុសពីស្ថាប័នផ្សេងៗត្រង់ថា ព្រះវិញ្ញាណបរិសុទ្ធបានផ្ដល់អំណាចឲ្យក្រុមជំនុំអាចធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ដែលទ្រង់មានព្រះហឫទ័យឲ្យយើងមានតួនាទីជាអ្នកបង្កើតសិស្ស និងជាអ្នកថែបំប៉នអ្នកជឿ។ អ្នកជឿយកចិត្តទុកដាក់នឹងសមាជិកក្រុមជំនុំខុសគ្នាឆ្ងាយពីលោកីយ៍។
គេបានប្រៀបធៀបលក្ខណៈខុសគ្នាមួយនេះទៅនឹង ក្រុមជំនុំដែលជាប្រភពនៃការលើកទឹកចិត្ត និងការផ្ដល់កម្លាំងដល់គ្រីស្ទបរិស័ទក្នុងការបម្រើព្រះជាម្ចាស់ពេញមួយជីវិត ពោលគឺមានលក្ខណៈខុសគ្នាឆ្ងាយពីការទទួលខុសត្រូវលើស្ថាប័នផ្សេងៗទៅទៀត។
សេចក្ដីបង្រៀនឯកត្រីអង្គត្រូវបានបង្កើតកំឡុងសតវត្សទី២ឬទី៣នៃគ្រិស្តសករាជដោយអធិរាជរ៉ូមខន់ស្ទែនធីងនិងសាវ័កក្បត់ជំនឿក្រោយពីសាវ័កស្មោះត្រង់បានស្លាប់និងត្រូវចាប់ដាក់គុក គ្រិស្តសាសនិកសម័យបូរាណរួមទាំងព្យាការីពុំបានបង្រៀននិងគោរពប្រណិបត្តិជំនឿនេះឡើយ
តើបង Prakoth ទទួលបានសេចក្ដីបង្រៀននេះមកពីណា?