បើមនុស្សប្រុសមិនដែលប៉ះពាល់នឹងស្រីសោះ នោះល្អជាជាង ប៉ុន្តែ បើអ្នកទាំងនោះអត់ទ្រាំមិនបាន នោះចូរយកប្រពន្ធចុះ។



ឯសេចក្តីដែលអ្នករាល់គ្នាបានផ្ញើទៅសួរខ្ញុំ នោះខ្ញុំយល់ឃើញថា បើមនុស្សប្រុសមិនដែលប៉ះពាល់នឹងស្រីសោះ នោះល្អជាជាង តែ ដោយព្រោះមានការសហាយស្មន់កើតឡើង បានជាគួរឲ្យគ្រប់មានប្រពន្ធជារបស់ផងខ្លួនវិញ ហើយគ្រប់ទាំងស្រីក៏ត្រូវមានប្តីជារបស់ផងខ្លួនដែរ ត្រូវឲ្យប្តីប្រព្រឹត្តនឹងប្រពន្ធដោយចិត្តសប្បុរស ហើយត្រូវឲ្យប្រពន្ធប្រព្រឹត្តនឹងប្តីក៏ដូច្នោះដែរ ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយខ្លួនឯងទេ គឺជាប្តីវិញ ហើយប្តីក៏មិនមែនជាម្ចាស់លើរូបកាយខ្លួនឯងដែរ គឺជាប្រពន្ធវិញ ដូច្នេះ កុំឲ្យបង្អត់គ្នាឡើយ លើកតែស្រុះចិត្តគ្នាក្នុង១ពេល ដើម្បីឲ្យបានជាទំនេរនឹងអធិស្ឋាន រួចត្រូវវិលមកនៅជាមួយវិញ ក្រែងអារក្សសាតាំងល្បួងលួងអ្នករាល់គ្នា ដោយមិនចេះអត់ទ្រាំ ប៉ុន្តែ ខ្ញុំនិយាយសេចក្តីនេះដោយអធ្យាស្រ័យទេ មិនមែនដោយបង្គាប់ឡើយ ខ្ញុំចូលចិត្តឲ្យគ្រប់មនុស្សទាំងអស់បានដូចជាខ្ញុំ តែគ្រប់គ្នាមានអំណោយទានមកពីព្រះផ្សេងគ្នារៀងខ្លួន គឺម្នាក់យ៉ាងនេះ ម្នាក់យ៉ាងនោះ
ខ្ញុំក៏និយាយចំពោះនឹងពួកក្រមុំ កំឡោះ ហើយនិងពួកមេម៉ាយថា បើគេនៅដូចជាខ្ញុំ នោះល្អហើយ ប៉ុន្តែ បើអ្នកទាំងនោះអត់ទ្រាំមិនបាន នោះចូរយកប្តីប្រពន្ធចុះ ដ្បិតដែលយកប្តីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្តីរោលរាលវិញ ឯខាងអ្នកដែលមានប្តីប្រពន្ធហើយ នោះខ្ញុំនឹងបង្គាប់ដែរ តែមិនគឺខ្ញុំ គឺជាព្រះអម្ចាស់វិញ ទ្រង់បង្គាប់ថា កុំឲ្យប្រពន្ធលែងប្តីឡើយ ឬបើបានលែងប្តីហើយ នោះចូរនៅជាឥតប្តីទៅចុះ ឬឲ្យជានឹងប្តីខ្លួនវិញទៅ ហើយឯប្តី ក៏កុំឲ្យលែងប្រពន្ធខ្លួនដែរ។
ឯមនុស្សឯទៀត មិនមែនព្រះអម្ចាស់មានព្រះបន្ទូលទេ គឺខ្លួនខ្ញុំនិយាយថា បើបងប្អូនណាមានប្រពន្ធដែលមិនជឿ តែព្រមនៅជាមួយនឹងខ្លួន នោះមិនត្រូវលះចោលនាងឡើយ ហើយស្ត្រីណាមានប្តីដែលមិនជឿ តែព្រមនៅជាមួយនឹងនាង នោះក៏មិនត្រូវឲ្យនាងលះចោលគេដែរ ដ្បិតប្តីដែលមិនជឿ នោះបានរាប់ជាស្អាតដោយសារប្រពន្ធ ហើយប្រពន្ធដែលមិនជឿក៏ដោយសារប្តីដែរ ពុំនោះ កូនចៅគេមិនស្អាតទេ តែឥឡូវនេះ វាស្អាតហើយ តែបើអ្នកដែលមិនជឿគេដកខ្លួនចេញ នោះឲ្យគេចេញចុះ យ៉ាងនោះ បងប្អូនប្រុសឬស្រី នឹងមិននៅជាប់ចំណងទៀតទេ ប៉ុន្តែ ព្រះទ្រង់បានហៅយើងរាល់គ្នា ឲ្យមានសេចក្តីមេត្រីនឹងគ្នាវិញ ដ្បិតឱស្ត្រីអើយ ប្រហែលជានាងនឹងសង្គ្រោះប្តីបានទេដឹង ឬបុរសអើយ ប្រហែលជាអ្នកនឹងសង្គ្រោះប្រពន្ធបានដែរទេដឹង (១កូរិនថូស ៧:១-១៦)។

ម៉េចបានជាគ្រីស្ទបរិស័ទអានទាំងគម្ពីរសញ្ញាចាស់ដែរចឹង?

កុំឲ្យខ្វល់ខ្វាយឡើយ ចូរទូលដល់ព្រះជាម្ចាស់ពីទុក្ខកង្វល់របស់អ្នកចុះ។

ចូរស្ដាប់បង្គាប់តាមព្រះជាម្ចាស់ ជាជាងស្ដាប់តាមអារម្មណ៍របស់ខ្លួន

ក្រុមជំនុំបានរួបរួមគ្នាជាក្រុមគ្រួសារតែមួយ ដោយមានព្រះអម្ចាស់តែមួយ ព្រះវិញ្ញាណតែមួយ និងសេចក្តីជំនឿតែមួយ។ (កិច្ចការ ២:៣៨-៤៧)

ដកស្រង់ចេញពី adam4d.com ដោយការអនុញ្ញាត។ បកប្រែដោយ៖ លោក ឈាង បូរ៉ា រចនាអត្ថបទភាសាខ្មែរ៖ លោក ខែម បូឡុង និងលោក ទេព រ៉ូ

A webcomic showing a filthy sinner asking for forgiveness, and then Jesus comes carrying a cross to take away the man’s sins. Copyright © 2017 Cedric…

«ភាពស្កប់ចិត្ត គឺការយកព្រះជាម្ចាស់ធ្វើជាទ្រព្យសម្បត្តិ»។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។